» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10711 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700882 នាក់

ខេត្តកណ្តាល​ហាម​លក់​ស្រា​បែ​ជាមាន​អ្នកស្លាប់​ដោយសារ​ពុល​ស្រា នៅ​ស្រុក​ល្វាឯម

 

​កណ្ដាល​៖​ករណី​ប្រជាពលរដ្ឋ​ពុល​ស្រា​ស្លាប់ បាន​កើន​ដល់​ចំនួន ១១​នាក់​ហើយ គិត​ត្រឹម​ថ្ងៃត្រង់​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោក កន សុកកាយ អភិបាលស្រុក​ល្វាឯម ខេត្តកណ្តាល​។ មូលហេតុ​ត្រូវបាន​រកឃើញថា​ស្រា​ដែល​ពលរដ្ឋ​ផឹក​ជា​ស្រា​ដែលមាន​សារជាតិ​មេ​តា​ណុល​ល​លើ​សកំ​រឹត​។​ជាងនេះទៀត លទ្ធផល​ធ្វើតេស្ត​ទៅ​នៅតាម​តៀម​លក់​ស្រាស ស្រាថ្នាំ​ទាំង ២៨​តូប បាន​រកឃើញថា ស្ទើរតែ​ទាំងអស់ អ្នក​ដែល​លក់​ស្រាស មាន​លាយ​សារធាតុ​មេ​តា​ណុល​ពុល​លើស​កម្រិត​។a die wine2 

រីឯ​ផ្ទះ​ផលិត​ស្រា​វិញ ដែលមាន​ម្ចាស់​ឈ្មោះ ប៊ូ ស៊ន កំពុង​ស្ថិតក្រោម​ការសង្ស័យ និង​រង់ចាំ​ការស៊ើបអង្កេត​ដោយ​មន្ត្រី​ជំនាញ​បន្តទៀត​។ អាជ្ញាធរ​បាន​កោះហៅ​ពលរដ្ឋ​ដែល​បាន​ផឹក​ស្រាស ស្រាថ្នាំ ចាប់តាំងពី​ថ្ងៃទី​១០ ខែឧសភា មក​ពិនិត្យ​សុខភាព​បាន​ចំនួន ៥៦​នាក់ ក្នុងនោះ​មាន​មនុស្ស​ចំនួន ៥​នាក់ ស្ថិតក្នុង​អាកា​រៈ​ត្រូវ​សង្គ្រោះបន្ទាន់ និង​បាន​បញ្ជូន​មនុស្ស​ទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​នៅតែ​បន្ត​ពិនិត្យ​មនុស្ស​ជាង ២០​នាក់​ផ្សេងទៀត ដែល​បាន​ផឹក​ស្រាស ស្រាថ្នាំ​នោះ​។ ឯ​ស្រាស ស្រាថ្នាំ​ទាំងអស់ កំពុង​សុំ​គោលការណ៍ ដើម្បី​ដុត​កម្ទេចចោល​ទាំងអស់ មិនឱ្យ​នៅសល់​ទៀតឡើយ​។​

អភិបាលស្រុក​ល្វាអែម បាន​កោះហៅ​មេឃុំ​ទាំង​១៤​ក្នុងស្រុក មក​ប្រជុំ​បន្ទាន់ ដើម្បី​ដាក់​ផែន​ការបិទ​ការលក់​ស្រា​នៅតាម​តូប ឬ​តៀម​គ្រប់​ប្រភេទ និង​ពិសេស​កន្លែង​ផលិត​ស្រា​គ្រប់​ប្រភេទ ត្រូវមាន​វិធានការណ៍​ម៉ឺងម៉ាត់​បំផុត​។ ក្នុងករណី​រកឃើញថា ហ៊ាន​លួច​លក់​ទៀត អាជ្ញាធរ​ចាត់ការ​តាមច្បាប់​ភ្លាមៗ​តែម្ដង ដោយ​គ្មាន​ការយោគយល់ ដើម្បី​ទប់ស្កាត់​ឱ្យបាន​មិនឱ្យ​មាន​បញ្ហា​នៅពេល​ខាងមុខ​។​បានន័យថា​អាជ្ញាធរ​ស្រុក​ល្វាអែម​គោ​ដា់ច់​បាន​ថ្វើ​របង​។​អា​រឿង​លក់​គ្រឿង​ស្រវឹង​នេះ​បើ​មិន​ច្រឡំ​ទេ​អាច្ញាធរ​ខេត្តកណ្តាល​បានចេញ​បំរាម​ហាម​ហើយ​តើ​ម៉េច​ក៏​នៅ​ស្រុក​ល្វាអែម​នៅមាន​ស្រា​លក់​ហើយ​ជា​ស្រា​មិនល្អ​លក់​ទៀត​?។

​សូមបញ្ជាក់ថា មនុស្ស​ចំនួន ១១​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយ​បាននាំគ្នា​ផឹក​ស្រាស​នៅក្នុង​ពិធី​បុណ្យសព​មួយ​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅឯ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល ហើយ​ក៏មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅ​ថ្ងៃ​។​​ប្រភពពី​ក្រសួងសុខាភិបាល​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​២០១៥​ដល់​២០១៧ មាន​ករណី​ពុល​ស្រាស​ប្រមាណ​៣៩០​ករណី​ហើយ បណ្ដាលឱ្យមាន​មនុស្ស​ជិត​៦០​នាក់​ស្លាប់ នៅតាម​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍​ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និង​កំពង់ឆ្នាំង​ជាដើម​៕a die wine3 a die wine4 a die wine a die wine1 

​