» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 153 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796629 នាក់

រឿង​ក្តីក្តាំ​រវាង​ឧកញ៉ា​ហេង​សៀ​និង​កញ្ញា មាន ពេជ្រ​រីតា​ពិធី​ការិនី​ទូរទស្សន៍​រឿង​រំលោភ​និង​លួច​ទូរ​សព្ទ័​កំពុង​មានការលូកដៃចូលច្រើន

​ភ្នំពេញ​៖ កញ្ញា មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ពាណិជ្ជកម្ម​ជា​តារា​បង្ហាញ ម៉ូត និង ជា​ពិធី​ការិនី​ទូរទស្សន៍ My TV ផង​នោះ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ត្រូវបាន​លោក កូយ សៅ ចៅក្រម​ស៊ើប​សូរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​បន្ទាប់ពី​ពាក្យបណ្តឹង​របស់​កញ្ញា​ចំពោះ លោក​ឧកញ៉ា ហេង សៀ​ដែល កំពុង​ដេគពេទ្យ​សង្គ្រោះ​ពីបទ​ប៉ុនប៉ង​រំលោភ​ដែល​យ៉ាងហោច​ក៏​បៀតបៀន​កេរ្តិ៍ខ្មាស់​ផងដែរ ។​a heng seara1 

ពេលដែល​រឿងអាស្រូវ​មួយ​នេះ​បាន​ផ្ទុះ​បង្ការ​ចាប់អារម្មណ៍​ពី​មនុស្ស​ខ្ទង់លាន​នាក់​គេ​បានឃើញ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដឹកនាំ​ដោយ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​លូកដៃ​។​មេធាវី​ពីរ​នាក់​បាន ន​ដាក់ពាក្យ​ស្នើសុំ​ទៅកាន់​តុលាការ ដើម្បី​អនុញ្ញាត​ឲ្យ​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន បាន​ស្ថិត​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន ក្រោយពី​ស្នើសុំ​ឲ្យ​តុលា​ការយក​កញ្ញា ពេជ្រ​រីតា ពី​ពន្ធនាគារ​មក​សាកសួរ​ម្តងទៀត​នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​។​

​សូមបញ្ជាក់ថា​កញ្ញា មាន ពេជ្រ​រីតា ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែឧសភា ពាក់ព័ន្ធ​ការយក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​លោក​ឧកញ៉ា ហេង សៀ ចំនួន​២​កាំបិត បណ្តាលឱ្យ​រងរបួស​ក្បាលពោះ​ស្តាំ​ធ្ងន់ធ្ងរ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៣៨​កែង​ផ្លូវ​លេខ​២៥៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៤ ខែឧសភា តាម​មាត្រា​៣៥៣ និង មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ដីកាឃុំខ្លួន​របស់​តុលាការ ។​កញ្ញា មាន ពេជ្រ​រីតា ក៏បាន​ដាក់ពាក្យ​បណ្តឹង ប្តឹង​បក​លោក​ឧកញ៉ា ហេង សៀ វិញ ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​» ក្នុង​រថយន្ត ។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់ កញ្ញា មាន ពេជ្រ​រីតា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ។​

កញ្ញា មាន ពេជ្រ​រីតា បាន​រៀបរាប់ថា រូបនាង​បាន​ស្គាល់​ឧកញ៉ា ហេង សៀ ក្នុង​ពិធី​សម្ភោ​ធ​ហាង​របស់​ឧកញ៉ា​រូបនេះ ហើយ​ពេលនោះ​ក៏បាន​ឃើញ និង​ស្គាល់​រូបនាង ហើយក៏​បានធ្វើការ​ទំនាក់ទំនង តាមរយៈ​ប្រព័ន្ធ​តេ​លេ​ក្រាម​មក​នាង​ជា​បន្តបន្ទាប់​។ នាង​រៀបរាប់​ក្នុង​បណ្ដឹង​ទៀតថា ក្នុងពេល​ទំនាក់ទំនង​នាង ឧកញ៉ា ហេង សៀ បាន​ផ្ញើ​លុយ​ចំនួន​៥​ដង​ឲ្យ​នាង តែ​នាង​បាន​បដិសេធថា នាង​មិន​យក​នោះទេ កុំ​ផ្ញើមក​នាង​អី ព្រោះ​នាង​មាន​លុយ​ចាយ​គ្រប់គ្រាន់​ហើយ​។ ប៉ុន្តែ​ឧកញ៉ា​រូបនេះ នៅតែ​ផ្ញើ​លុយ​ជា​បន្តបន្ទាប់​ទៀត​។

បន្ថែម​ពីលើ​នេះ បើតាម​បណ្ដឹង​របស់​កញ្ញា មាន ពេជ្រ​រីតា បាន​ឲ្យ​ដឹង​ទៀតថា ឧកញ៉ា​ខាងលើនេះ បាន​ប្រើ​ពាក្យលួងលោម​ចង់​ជួប និង​ស្គាល់​រូបនាង តែ​នាង​បដិសេធ​មិន​ព្រម​ជួប លុះត្រា​ទាក់ទង​នឹង​ការងារ​ទើប​នាង​ព្រម​ជួប​។ រហូតដល់​ថ្ងៃកើតហេតុ ប្រហែលជា​ថ្ងៃទី​៤ ខែឧសភា ឧកញ៉ា​ខាងលើនេះ បាន​ទូរស័ព្ទ​ទៅ​នាង​ថា «​ចង់​ជួប​ហើយ​ចង់​ឲ្យ​អីវ៉ាន់​មួយចំនួន​មក​នាង ដើម្បី​យកទៅ​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩» ហើយ​វីដ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ការ​ប្រ​ទុ​ស​សា​រ៉ា​យ​ចេញពី​ក្នុង​រថយន្ត បន្ទាប់មក​ក៏​កើត​មានការ​ប្តឹងផ្តល់ ចាប់​នាង​យកទៅ​ឃុំខ្លួន​។​

​ទោះជា​យ៉ាងណា​តាម​ការសង្កេតមើល​វីដេអូ​ឃើញ​នាង​កាន់​កាំបិត​ផង ទូរស័ព្ទ​ផង ដើរ​ចេញពី​ឡាន​ធម្មតា​អត់​មាន​ឃើញ​ភ័យ​សោះ​។ ដូចនេះ​អ្នកខ្លះ​ដាក់​ជា​សំណួរ​ថា​ម្តេច​បាន​ចាក់​គេ​ហើយ​បដិសេធថា​មិនបាន​ចាក់​ទេ​? តើ​ទូរស័ព្ទ​នេះ​ជា​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ដែរឬទេ​?​ព្រោះកញ្ញាក៏មានទូរសព្ទ័ទំនើបដែរតើ?។​
មជ្ឈដ្ឋាន​ជាច្រើន​កំពុង​តាមដាន​យ៉ាង​ចិត្ត​ទុកដាក់​បំផុត អំពី​ដំណើរ​រឿងនេះ ដោយ​ភាគី​លោក​ឧកញ៉ា ហេង សៀ ចោទប្រកាន់ កញ្ញា មាន ពេជ្រ​រីតា ថា បាន​លួច​ទូរស័ព្ទ និង ចាក់​​លោក​ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំងថ្ងៃ?។

តារា​ល្បីៗ​ក្នុងប្រទេស​ជា​បន្តបន្ទាប់ ដូចជា​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា​, រ៉េត ស៊ូ​ហ្សា​ណា​, ទេព បូ​ព្រឹក្ស , ជី​ដេវីត​, វណ្ណដា និង​តារា​សម្តែង តារា​ម៉ូ​ដែល និង​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ល្បី​ជាច្រើន​ទៀត​រួមទាំង​អ្នកនាង​ច​ន​ច​ន្ទ័​លក្ខិណា​ឱក​សុ​គុន្ធ​កញ្ញា បាន​ចេញមក​អំពាវនាវ​តាមរយៈ​បណ្តាញ​សង្គម ក្នុងន័យ​ដូចគ្នា ដោយ​អំពាវនាវ​ដល់​ស្ថាប័ន​ច្បាប់ ជួយ​រក​យុត្តិធម៌ ជូន​ពិធី​ការិនី​ទូរទស្សន៍ My TV កញ្ញា មាន ពេជ្រ​រីតា ដែល​កំពុងមាន​រឿងក្ដី​ក្ដាំ​ជាមួយនឹង​លោក​ឧកញ៉ា ហេង សៀ​។​​ប្រយោគ​ដែល​ដក​ចេញពី​ឃ្លិប​វីដេអូ​ដែល​កញ្ញា មាន ពេជ្រ​រីតា​យំ​ស្រែក «​គេ​ស្ទាប​ខ្ញុំ​» «​ខ្ញុំ​ខ្ពើម​ខ្លួនឯង​» ខ្លួន​ខ្ញុំ​ត្រូវគេ​រំលោភ​លើ​រាងកាយ ហើយ​ខ្ញុំ​ត្រូវ​ជាប់​ខ្នោះ​ទៀត ហើយ​ចូល​គុក​ទៀត​» បង្ហោះ​ក្នុង​បណ្តាញ​សង្គម ស្តែង​ពី​ការឈឺចាប់ ហើយ​ត្រូវបាន​តារា​ល្បីៗ​យកមក​សរសេរ បង្ហោះ​ចែកចាយ​ភ្លូកទឹកភ្លូកដី ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​តារា​ស្រី​រូបនេះ​។​

ក្រៅពី​អ្នកសិល្បៈ​ម​មហាជន​ផ្សេងៗ​ក្រសួង​កិច្ចការនារី​ក៏បាន​ចេញមុខ​មកជួយ​ស្វែងរក​យុ​ត្តិ​ធ​ម៍​ផងដែរ​។​​លោក ផុន ពុធ​បូរី ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការនារី បាន​អះអាងថា ក្រុមការងារ​ក្រសួង​បានស្នើ​ទៅខាង​អគ្គស្នងការ​នគរបាល​ជាតិ​ហើយ ឲ្យ​ជួយ​ស៊ើបអង្កេត​បន្ថែម​ជុំវិញ​ករណី​របស់​កញ្ញា ពេជ្រ​រីតា​។ លោក ពុធ​បូរី បាន​សង្កត់ធ្ងន់ថា ក្រសួង​នឹង​ផ្ដល់​ជួយ​គាំទ្រ​នីតិវិធី​ផ្លូវច្បាប់​នៅ​តុលាការ​ទៀតផង​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ពុធ​បូរី ថ្លែងថា​៖ «​កាលពី​ព្រឹក​មិញ​យើង​បានធ្វើ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ស្នើ​កិច្ចសហការ​ឲ្យ​មានការ​ស៊ើបអង្កេត​បឋម​ស្រាវជ្រាវ​ករណី​ហ្នឹង ដោយសារ​មាន​ពាក្យបណ្ដឹង​ពីរ ព្រោះ​ឧកញ៉ា ហេង សៀ បាន​បណ្ដឹង​នារី​រងគ្រោះ​…​ហើយ​ពាក្យបណ្ដឹង​នារី​រងគ្រោះ​គឺ​ប្ដឹង​តទល់​នឹង​ឧកញ៉ា​! យើង​មិនទាន់​ដឹង​រឿង​ពិត​ឬ​មិន​ពិត​យ៉ាង​នោះទេ​។ ក្រុមការងារ​កំពុង​ទាក់ទង​ទៅ​គ្រួសារ​ជនរងគ្រោះ​ដើម្បី​សាកសួរ​ហើយ​ផ្ដល់​ប្រឹក្សា​យោបល់​ទាំង​ផ្លូវចិត្ត​និង​ផ្លូវច្បាប់​ដើម្បី​ឲ្យ​ជនរងគ្រោះ​មាន​ភាពនឹងនរ​ឡើងវិញ​»​។​

ដោយសារ​រឿង​វារ​ស៊ើប​ក្នុងសង្គម​ខាង​ក្រសួង​យុ​ត្តិ​ធ​ម៍​ក៏​មិន​ហ៊ាន​នៅ​ស្ងៀម​ដែរ​។​លោក​គឹម​សន្តិភាព​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ​ម៍​បាន​ចេញមក​ធ្វើ​អាជ្ញាកណ្តាល​ថា​៖​ក្រសួងយុត្តិធម៌​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ព័ត៌មាន​នេះ និង​បាន​ស្នើសុំ​ឲ្យ​ស្ថាប័ន​តុលាការ យកចិត្តទុកដាក់​ក្នុងការ​ស្រាវជ្រាវ​សំណុំរឿង​ទាំងពីរ​នេះ ឲ្យ​បានច្បាស់លាស់ ដើម្បី​ស្វែងរក​ការពិត​នៃ​អង្គហេតុ​ទំនាស់ និង​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ពាក់ព័ន្ធ​។​
​ក្រសួងយុត្តិធម៌ សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា រហូតមកដល់​ម៉ោង​នេះ សាធារណជន​ទទួល​បានតែ​ព៌​ត័​មាន​មួយចំនួន និង​ភស្តុតាង​ខ្លះ​នៃ​អង្គហេតុ ដែល​ត្រូវបាន​ផ្សព្វផ្សាយ និង​ចែករំលែក​តាម​បណ្តាញសារព័ត៌មាន ក៏ដូចជា​បណ្តាញ​សង្គម​នានា​។ ដូចនេះ ដើម្បី​កំណត់​ភាគី​ណា​ខុស​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ គឺ​ត្រូវការ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​រក​ឲ្យ​ឃើញ​ដំណើររឿង​ពិត និង​អង្គហេតុ​ពិតប្រាកដ​ក្នុង​សំណុំរឿង​ទាំងពីរ​នេះ​។​សូម​អំពាវនាវ​បងប្អូន​សាធារណៈជន មេត្តា​រក្សា​ភាពស្ងប់ស្ងាត់ និង​ទុក​សមត្ថកិច្ច​នេះ​ជូនទៅ​ស្ថាប័ន​តុលាការ​ដំណើរការ​ចំណាត់ការ​តាម​នីតិវិធី​របស់ខ្លួន​។​a heng sear1 a heng sear3 a heng sear4 a heng sear5 a heng sear6 a heng seara