» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2183 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263293 នាក់

ណ្ដៅ​ដី​គ្មាន​ច្បាប់​របស់លោក ប៊ុត ចន្ថា នៅ​ឃុំ​រលាំងចក​បង្ក​ហានិភ័យ​ដល់​រស់នៅ​ប្រជាពលរដ្ឋ​

​កំពង់ស្ពឺ ៖ រណ្ដៅ​ដី​មួយកន្លែង ស្ថិតនៅ​ភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ស្រុក​សំរោង​ទង កំពុង​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​យ៉ាងខ្លាំង​។ បុរស​ម្នាក់ ឈ្មោះ ភក្តី ដែល​គេ​ថា​ជា​មេការ​រណ្ដៅ​ដី​មួយកន្លែង បាន​និយាយថា ពេលនេះ​មេ​ម៉ៅ និង​មេ​ស្រ៊ុន របស់ខ្លួន​បាន​ប្រាប់​គាត់​ថា ឱ្យ​ផ្អាក​សកម្មភាព​សិន ព្រោះ​កាសែត​ផ្សាយ​ច្រើនណាស់ ចាំ​លោក​អភិបាលខេត្ត​ចុះហត្ថលេខា​អនុញ្ញាត​ច្បាប់​ចាំ​ធ្វើ​បន្ត​?​។​a dick landa 

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ស្ពឺ ឃុំ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មាន​រណ្តៅ​ដី​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្យង ជា​របស់​ឈ្មោះ ប៊ុត ចន្ថា មន្ត្រី​យោធា​នៅ​កងកាំភ្លើងធំ និង​មាន​រហ័ស​នាម​ឧកញ៉ា ម៉ៅ (​ហៅ​ឧកញ៉ា​វត្ត​) គឺជា​ឈ្មួញ​កាយ​អាចម៍ដី​យកទៅលក់​គ្មាន​ច្បាប់​អនុញ្ញាត មិនតែប៉ុណ្ណោះ​ថែមទាំង​មិនបាន​ដាក់ឈ្មោះ​ខ្លួនឯង​នោះទេ គឺ​ដាក់ឈ្មោះ ស្រ៊ុន ជា​អ្នក​សុំច្បាប់​អាជីវកម្ម​ទៅវិញ​។​

​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ចំពោះ​ករណី​នេះដែរ ប្រសិនបើ​កាសែត​មិន​ផ្សាយ​ទេ គេ​ក៏​មិន​ឈប់​ដែរ បើ​រំពឹង​លើ​អាជ្ញាធរ និង​ជំនាញ​ស្ងាត់​ដូច​ចោរលួច​សេះ​។ គេ​សង្កេតឃើញថា ក្រុម​ឈ្មួញ បាន​ផ្អាក​សកម្មភាព​ហើយ និង​បាន​យក​គ្រឿងចក្រ​ទៅ​លាក់ទុក​តាម​ភូមិ​ក្បែរ​នោះ​ផងដែរ​។​​ក្រុម​ឈ្មួញ​ទាំងនោះ ប្រើ​សុទ្ធតែ​រថយន្ត​កង់​៦ និង​រថយន្ត​យី​ឌុប​ដែលជា​ហេតុ​ធ្វើឱ្យ​ផ្លូវជាតិ និង​ស្ពាន​ឆាប់​ខូច ចំពោះ​ការដឹក​ដី​វិញ គឺ​គ្មាន​សណ្តាប់ធ្នាប់ គឺ​ដី​ហៀរ​ធ្លាក់​រាយប៉ាយ​ពេញ​ដី ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ខូចខាត​ស្ពាន និង​ផ្លូវ​ភូមិ​របស់​ពួកគាត់ ដោយ​មិនឃើញ​ជំនាញ​ពាក់ព័ន្ធ​ណា​មក​ត្រួតពិនិត្យ​នោះឡើយ​។​

​ប្រជាពលរដ្ឋ និយាយថា ឈ្មួញ​រកស៊ី​កាយ​អាចម៍ដី​រូបនេះ កំពុង​ធ្វើ​អាជីវកម្ម​ដោយ​ពុំមាន​ការអនុញ្ញាត ឬ​លិខិតបញ្ជាក់​ពី​មន្ទីរ​រ៉ែ ថាមពល និង​ខេត្ត​ឡើយ ព្រោះ​ឈ្មួញ​ឈ្មោះ ប៊ុត ចន្ថា នេះ​តែងតែ​ប្រើ​អំណាច​ខ្សែបណ្ដាញ និង​អំណាច​ទឹកប្រាក់ ទើប​អាច​បាំង​ភ្នែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន ទើប​ដំណើរការ​ទៅ​យ៉ាង​រលូន​។​ប្រជាពលរដ្ឋ​បាន សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ក្រសួង​ទាំងអស់ ក៏ដូចជា​លោក​អភិបាលខេត្ត​កំពង់ស្ពឺ គួរ​មាន​វិធានការ​ចំពោះ​ឈ្មួញ​ខាងលើនេះ ដើម្បី​កុំឱ្យ​បុគ្គល​ដែល​ប្រើ​អំណាច​ទឹកប្រាក់ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត និង​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​កូនចៅ​ពួកគាត់​ផងដែរ​។​សារព័ត៌មាន យើង មិនអាច​សុំ​ការទំនាក់ទំនង ឈ្មោះ ប៊ុត ចន្ថា​ដែល​ប្រជាពលរដ្ឋ​ថា​ជា​ថៅកែ​រណ្តៅ​ដី​សុំ​ការបកស្រាយ បានទេ​។a dick landa1 a dick landa2