» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4920 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428363 នាក់

ឃាត់ខ្លួន​អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស ជាមួយ​ភរិយា និង អង្គរក្ស ៥​នាក់


​រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស ជាមួយ​ភរិយា និង អង្គរក្ស​៥​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ដោយ​អនុវត្តតាម​ដីកា ក្នុង​សំណុំរឿង​បណ្ដឹង​រកស៊ី​បោកប្រាស់ វិនិយោគ​ដី​ខ្យល់ របស់​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់រយ​នាក់ ។a com gold land3

​ប្រភព​ព័​ត៌​ពី​សមត្ថកិច្ច​នគរបាល​បាន​និយាយ​ឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​៧ ខែ សីហា ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស និង ភរិយា​។ ចំពោះ អង្គរក្ស ៥ នាក់​របស់ អ្នកឧកញ៉ា ក៏​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ​ដោយសារតែ​អង្គរក្ស​ទាំងនេះ ប្រឆាំង​រារាំង​សមត្ថកិច្ច ពេល​ចុះ​អនុវត្តន៍​ដីកា​។
​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន បុគ្គល​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ក្រុមហ៊ុន​ពិភព​ដី​មាស ដែល​ពាក់ព័ន្ធ​សកម្មភាព​ឆបោក​ប្រជាពលរដ្ឋ ។​​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​កន្លែងកើតហេតុ រាប់រយ​នាក់ បាន​បញ្ជាក់ថា​, ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត ដីកា អង្គរក្ស​របស់ អ្នកឧកញ៉ា ហ៊ី​គឹមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស បាន​រារាំង​សមត្ថកិច្ច ឈានដល់​តដៃ ទើប​សមត្ថកិច្ច ផ្ទុះអាវុធ​ចំនួន​ពីរ​គ្រាប់ គំរាម ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​មួយណា​កើតឡើង​។

​សូមបញ្ជាក់ថា , បន្ទាប់ពី​មានការ ប្រទូសរ៉ាយ និង​ផ្ទុះអាវុធ នៅមុខ​ស្នាក់ការ ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិតនៅ​ភូមិ ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ គិត​ត្រឹម​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច បាន​ឡោមព័ទ្ធ ឃាត់ខ្លួន​បាន​ថៅកែ​ម្នាក់ នៃ​ក្រុមហ៊ុន ពិភព​ដី​មាស និង​អង្គរក្ស ជាច្រើន​នាក់ បញ្ជូនទៅ​ស្នងការ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​សូមបញ្ជាក់ថា​ឧកញ៉ា ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ធ្លាប់​ព្រមាន​រករឿង​ស្នងការ​នគរបាល​ខេត្តកំពត​ករ​ណិ​យ៍កោះ​ហៅ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ផងដែរ៕a com gold land1 a com gold land2 a com gold land4