» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9029 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659536 នាក់

មេ​អង្គ​ព្រោកប្រាជ្ញ​ឡើង​ឬ​ក​ប្រមាថ​សាសនា​របស់​រដ្ឋ​បាប​តាម​លង​!

 

​ភ្នំពេញ​៖​បាបកម្ម​ពិតជា​មាន​ប្រាកដ​មែន មិនចាំបាច់​ជាតិ​ក្រោយ​ទេ​!​។ លោកតា ខាន់ សុវណ្ណ ដែល​អះ អាង​ខ្លួនឯង​ថា ជា​អង្គ​ព្រោកប្រាជ្ញ​តាម facebook ដ៏​ល្បី​ម្នាក់ ផងដែរ​នោះ បែប​បាត់មាត់​លែង​ហ៊ាន​ចេញ​មុខមក​ព្រោក ប្រាជ្ញ​ហើយ​ពេលនេះ​ព្រោះ​​កំសួល នៃ​កំហឹង​មហា ជន ពិសេស​បុព្វ​ជិត​រាប់ សិប​អង្គ ដែល​គង់​នៅតាម​វត្ត​អា​រ៉ា​ម​នានា​ទូទាំងប្រទេស បាន​ផ្ទុះ ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ក្លា​តាម​បណ្តាញ​សង្គម Facebook បន្ទាប់ពី លោកតា ខាន់ សុវណ្ណ មេ​អង្គ​ព្រោកប្រាជ្ញ ដែល គេ​ដឹងថា ជា​មន្ត្រី​គយ​ចូល និវត្តន៍ ហើយក៏​ជា ថៅកែ​ខារ៉ាអូខេ កូ​ប្រា នៅក្នុង​ខណ្ឌ​ច្បារអំពៅ បាន​និយាយ​វាយប្រហារ ទៅលើ​ស្ថាប័ន​ព្រះសង្ឃ ព្រះពុទ្ធសាសនា នៅ​កម្ពុជា ។​a khan so3 

កាលពី​ថ្ងៃទី​២០ ឧសភា​២០២០ ដែលជា ទិវា​ជាតិ​នៃ​ការចងចាំ និង​គោរព​វិញ្ញាណក្ខន្ធ ដល់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​របប កម្ពុជា​ប្រជាធិបតេយ្យ ( ប៉ុល ពត ) ។ លោក ខាន់ សុវណ្ណ មាន​ចេតនា ចង់អោយ​ស្ថាប័ន​គ្រប់គ្រង​ព្រះសង្ឃ ធ្វើការ​ផ្សឹក ព្រះសង្ឃ​ដែលមាន​អាយុ​ក្រោម​៥៦​ឆ្នាំ អោយទៅ​ធ្វើក​ម្មករ​...​។ ភាសា​បែបរ​បរប​ប៉ុលពត​នេះ​បាន​បញ្ឆេះ​កំហឹង ដល់​ពុទ្ធបរិស័ទ និង ព្រះសង្ឃ​អោយ​ផ្ទុះ​នូវ ប្រតិកម្ម​ថ្កោលទោស លោក ខាន់ សុវណ្ណ យ៉ាងខ្លាំង រហូតដល់ សម្តេច​សង្ឃរាជ និង សម្តេច​សង្ឃនាយក ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ភ្លាមៗ​នៅ​ថ្ងៃទី​២១ ឧសភា ២០២០ នេះ ដោយ​ចាត់ទុក​យោបល់​របស់លោក ខាន់ សុវណ្ណ ថា «​អសីលធម៌ គំនិត​លាមក និង ភាព​យង់ឃ្នង​សាហាវឃោរឃៅ​ព្រៃផ្សៃ​បំផុត​» ។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈ​សង្ឃនាយក នាពេលនេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក ខាន់ សុវណ្ណ បាន​បង្ហោះ​ខ្លឹមសារ​មួយ​លើ​ហ្វេ​ស​ប៊ុ​ក ថា «​កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់ និង ត្រូវការ​កម្មករ​ជំនាញ និង គ្មាន​ជំនាញ​ជាច្រើន​មុ​ឺ​ន​នាក់​ដើម្បី​បង្គ្រប់​ទីផ្សារ ។ ១,​ចាត់ការ​ផ្សឹក​លោកសង្ឃ​ដែល​កំពុង​ពេញកម្លាំង​ក្រោម​អាយុ​៥៦​ឆ្នាំ​ចោល​ឲ្យ​អស់ ។ ២,​ចាត់ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករសំណង់​នោះ​ឲ្យ​បាន​ស្មើ​តម្លៃ​ពលកម្ម​របស់​ប្រទេស​ថៃ ។ តើ​អាចទៅរួច​ដែរ​ទេ​?»​។​

​ជុំវិញ​ខ្លឹមសារ​នេះ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យល់ឃើញថា គំនិត​យោបល់​នេះ បាន​បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ​និង​ការឆ្លុះបញ្ចាំង​ចំនួន​៧​ចំណុច ៖ ១- ភាព​អសីលធម៌ គំនិត​លាមក និង ភាព​យង់ឃ្នង​សាហាវឃោរឃៅ​ព្រៃផ្សៃ​បំផុត .២- ការប្រមាថ​មាក់ងាយ​ម​កលើ​ព្រះសង្ឃ​ពុទ្ធសាសនា​គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស ។៣- ការ​បង្វែរ​គំនិត​មហាជន​ឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ល្វីង​ជូរចត់​(​បី​ឆ្នាំ​ប្រាំបី​ខែ​ម្ភៃ​ថ្ងៃ​) ជា​របប ខ្មៅ​ងងឹត​ទមិឡ​ឥត​សាសនា​ដែល​ពិភពលោក និង មនុស្សជាតិ​ស្អប់ខ្ពើម​ជាទីបំផុត ៤- រំលោភ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ត្រង់​មាត្រា​៥១៦ ពីបទ​ប្រមាថកាតតៀន​ចំពោះ​ព្រះសង្ឃ និង​ជាការ​ប៉ះពាល់​ស្មារតី​មាត្រា​៤៣ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ដែល​រដ្ឋ មាន​កាតព្វកិច្ច​ការពា​រ​មិនឱ្យ​បុគ្គល​ណា​រំលោភបំពាន​បានឡើយ

៥- ជាការ​រំលោភ​សិទ្ធិមនុស្ស​ជា​សកល​ដែល​ចែង​អំពី​សិទ្ធិ​ជំនឿ និង​ការរស់រានមានជីវិត​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ក្នុង​ភេទ​ជា​បព្វជិត​ក្តី និង​ជីវ​ភាពជា​គ្រហស្ថ​ក្តី
៦- គំនិត​ខ្វះ​ការគិតគូរ​វែងឆ្ងាយ ខ្វះ​ពិសោធន៍ ខ្វះ​ចំណេះដឹង​ប្រវត្តិសាស្ត្រ គ្មាន​សុចរិត​ភាព គ្មាន​ភាពយុត្តិធម៌ និង​គ្មាន​សេចក្តីថ្លៃថ្នូរ​ក្នុងការ​ប្រើប្រាស់​សំណេរ និង​ការបញ្ចេញមតិ ។

៧- បង្កើត​នូវ​ភាពឈឺចាប់ និង ការ​ចងកម្ម​ពៀរ​វេរា​ដល់​យុវ​សង្ឃ និង ពុទ្ធបរិស័ទ ។ តែ មកដល់ពេលនេះ គេ មិនទាន់​ឃើញ​ក្រសួង​ធម្មការ និង សាសនា មាន​ចំណាត់ ការ​បែបណា​នៅឡើយ​ទេ ចំពោះ តា ខាន់ សុវណ្ណ នោះ​? ។ ទោះជា​សម្តេច​ព្រះសង្ឃ នាយក ចេញ​សេចក្តីថ្លែងការណ៍​នេះហើយ​ក្តី ក៏​នៅតែ​មិនទាន់​រំងាប់ អារម្មណ៍​មហាជន​បាន នៅឡើយ​ទេ ។ តា​ខាន់​សុវណ្ណ​បន្ទាប់ពី​កើត​រឿងនេះ​បានប្រកាស​លើក​ទង់​សសុំ​សម្រាក​សិន​!​។ ប៉ុន្តែ សំរាប់​អ្នកមាន​ជំនឿ​លើ​កម្មផល បាន បញ្ចេញ​ទស្សន​: ថា​បាប កម្មពិត​ជាមាន​ប្រាកដ​មែន​មិនចាំបាច់​ជាតិ​ក្រោយ​ទេ ។ បើ​មិន គោរព​បដិបត្តិ ព្រះសង្ឃ កុំ​ប្រមាថ! ៕a khan so4 a khan so a khan so1 a khan so5 


​