» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2435 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950990 នាក់

សម្តេច​តេ​ជោ​ត្រៀប​ហូបបាយ​ជាមួយ​ឧកញ៉ា​ស្រុក​ខ្មែរ​ដើមខែ​មិថុនា​សម្តេច​ក្រឡាហោម​សម្រុក​បញ្ចប់​សេចក្តីព្រាង​រាជ​ក្រិ​ត្យ​បង្កើត​ឧកញ៉ា​!


​ភ្នំពេញ​៖ ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី គោរមងារ​ឧកញ៉ា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា តួនាទី​ឧកញ៉ា​ក្នុងសង្គម​ខ្មែរ បាន​កើតមានឡើង​តាំងតែ​ពីមុន​សម័យ​អាណាព្យាបាល​បារាំង​មក​ម្លេះ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បង្ហាញថា នា​សម័យ​នោះ តម្លៃ ឬ​តួនាទី​ជា​ឧកញ៉ា មានការ​ខុសប្លែក​ពី​សម័យ​បច្ចុប្បន្ន ដ្បិត​ឧកញ៉ា​នាពេលនោះ​សំដៅលើ​តួនាទី​អ្នកដឹកនាំ មន្ត្រី ឬ​ឥស្សរជន​ជាន់ខ្ពស់​កាន់​កិច្ចការ​ជាតិ​(​ឧទាហរណ៍​៖ ឧកញ៉ា​ចតុស្ដម្ភ​ទាំង​៤​រូប​)​។​a hun oknha1 

​ទាក់ទង​កិច្ចប្រជុំ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា កិច្ចប្រជុំ​នៅថ្ងៃនេះ ជា​កិច្ចប្រជុំ​ចុងក្រោយ​ហើយ​សម្រាប់​ការពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី គោរមងារ​ឧកញ៉ា មុននឹង​ដាក់ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សម្រេច និង​ចុះហត្ថលេខា​ទូលថ្វាយ​ព្រះមហាក្សត្រ​។​សូមបញ្ជាក់ថា​ការបង្កើត​ឧកញ៉ា​គឺមាន​ត្រឹម​អនុក្រឹត្យ​ប៉ុណ្ណោះ​តាំងពី​ឆ្នាំ​១៩៩៤​។​កាលនោះ​កុដុម្ពី​ណា​ដែល​ចំណាយលុយ​ជួយ​សង្គម​ត្រឹម​១០​ម៉ឺ​ដុល្លារ​អាច​រត់​ការសុំ​គោ​រម្យ​ងារ​ឧកញ៉ា​បាន​។​ក្រោយមក​នៅ​ឆ្នាំ​២០១៧​មាន​អនុក្រឹត្យ​ថ្មី​ដោយ​តម្លើង​លុយ​ជួយ​សង្ក​ម​រហូតដល់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​ស្របតាម​កិច្ចខិតខំ​ប្រឹងប្រែង ក៏ដូចជា​សកម្មភាព​ចួ​ល​រួម​ជួយ​សង្គមជាតិ​រៀងៗ​ខ្លួន មាន​បុគ្គល​ជាង ១ ០០០​នាក់​ហើយ ត្រូវបាន​ត្រាស់បង្គាប់​ងារ "​ឧកញ៉ា​" “​អ្នកឧកញ៉ា​" តាមរយៈ​ព្រះរាជ​ក្រឹ​ត្រ​ព្រះមហាក្សត្រ​រៀងខ្លួន ដែល​គិត​ត្រឹម​ឆ្នាំ ២០២០ កម្ពុ​ជាមាន​ឧកញ៉ា អ្នកឧកញ៉ា ចំនួន ១០៧០​នាក់​ហើយ​។ នេះ​បើតាម​បញ្ជីរាយនាម​ឧកញ៉ា​ស្រុក​ខ្មែរ​។​គេ​មិនដឹងថា​តើ​ឆ្នាំ​២០២៣​នេះ​ស្រុក​ខ្មែរ​មាន​ឧកញ៉ា​ប៉ុន្មាន​នាក់​ហើយ​នោះទេ​ព្រោះ​ឃើញ​មាន​អ្នកចម្រៀង​មួយចំនួន​ឡើងជា​ឧកញ៉ា​ព្រាត​តែ​មិនដឹងថា​លោក​ឧកញ៉ា​តារាចម្រៀង​ទាំងនោះ​បាន​ចំណាយលុយ​ដល់​៥០​ម៉ឺន​ដុល្លារ​ជួយ​សង្គម​ដែរ​ឬ​អត់​នោះទេ​។​ជាក់ស្តែង​មហាជន​មិនដែល​ឃើញ​ឬ​ឭ​សោះ​ថា​ឧកញ៉ា​ព្រៀប​សុវត្ថិ​ជួយឧបត្ថម្ភ​អ្នកណាម្នាក់​៥​រយ​ដ​ល្លារ​ម្តង​នោះឡើយ​។​

​សម្រាប់​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី គោរមងារ​ឧកញ៉ា សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ព្រះរាជក្រឹត្យ​នេះ បានកំណត់​អំពី​គោលការណ៍ លក្ខខណ្ឌ បែបបទ និង​នីតិវិធី​ក្នុងការ​ផ្ដល់​គោរមងារ​ឧកញ៉ា ដើម្បី​ផ្ដល់​ការលើកទឹកចិត្ត​ដល់​រូបវន្តបុគ្គល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មានគុណ​បំណាច់​ផ្ទាល់ខ្លួន ចូលរួម​អភិវឌ្ឍន៍ និង​កសាង​ជាតិ​មាតុភូមិ​។ ព្រះរាជក្រឹត្យ​នេះ ក៏បាន​កំណត់​អំពី​ការគ្រប់គ្រង និង​ការបញ្ចប់​គោរមងារ​ឧកញ៉ា ដើម្បី​ធានាបាន​នូវ​សេចក្ដីថ្លៃថ្នូរ ទំនៀម​ទំលាប់​ប្រពៃណី​ល្អ សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើយ​ព្រះ​ក្រឹត្យ​នេះ​ក៏បាន​កំណត់​គោរមងារ​ឧកញ៉ា​ជា​៣​លំដាប់​ដែរ គឺ​លំដាប់​ទី​១. លោកអ្នកឧកញ៉ា លំដាប់​ទី​២. អ្នកឧកញ៉ា និង​លំដាប់​ទី​៣.​ឧកញ៉ា​។​​

សម្ដេច​ក្រឡាហោម ស ខេង បាន​ទាញយក​ខ្លឹមសារ​ក្នុង​សៀវភៅ​របស់​លោកស្រី ត្រឹង ងា ដែល​បានបញ្ជាក់​អំពី​តួនាទី​ឧកញ៉ា​ចតុស្ដម្ភ​ទាំង​៤ រួមមាន ៖ ឧកញ៉ា​យមរាជ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​, ឧកញ៉ា​ក្រឡាហោម រដ្ឋមន្ត្រី​ខាង​ទ័ពជើងទឹក​, ឧកញ៉ា​វាំង រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ឧកញ៉ា​ចក្រី រដ្ឋមន្ត្រី​ខាង​កងទ័ពជើងគោក​។​​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី គោរមងារ​ឧកញ៉ា មាន​១០​ជំពូក ចែង​អំ​ពីបទ​ប្បញ្ញត្តិ​ទូទៅ ស្ថាប័ន​មាន​សមត្ថកិច្ច លក្ខខណ្ឌ និង​លក្ខណៈសម្បត្តិ​ដែល​ត្រូវ​ផ្ដល់​គោរមងារ​ឧកញ៉ា យន្តការ​វាយតម្លៃ ឯកសណ្ឋាន​ផ្លូវការ​របស់​គោរមងារ សិទ្ធិ និង​កាតព្វកិច្ច ការបញ្ចប់​គោរមងារ អន្តរ​ប្បញ្ញត្តិ និង​អវសាន​ប្បញ្ញត្តិ​។​

​សូមបញ្ជាក់ថា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២៣ ក្នុងឱកាស​អនុញ្ញាត​ឲ្យ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ចូលជួប​សំដែង​ការគួរសម សម្តេច​តេ​ជោ​បានផ្តល់​អនុសាសន៍ និង​ការណែនាំ​មួយចំនួន​ដល់​សមាគម​ឧកញ៉ា​កម្ពុជា ធ្វើយ៉ាងណា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។
​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឲ្យ​ឧកញ៉ា​ទាំងអស់​ត្រូវ​ពង្រឹង​សាមគ្គីភាព រួមគ្នា​ជួយ​ដល់​កិច្ចការ​សង្គម ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចេះ​ជួយ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការរស់នៅ​ក្នុងសង្គម​មួយ​បាន មិនអាច​កាត់ផ្តាច់​គ្នា​ឡើយ​រវាង​អ្នកមាន និង​អ្នក​ខ្សត់ខ្សោយ គឺ​ត្រូវ​ចេះ​យកអាសា​គ្នា ដូច​ពាក្យចាស់​បុរាណ​ទូន្មាន​ថា «​អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​យល់ព្រម​ធ្វើ​ជា​ប្រធានកិត្តិយស​របស់​សមាគម​ឧកញ៉ា​តាម​ការគោរព​អញ្ជើញ​របស់​អ្នកឧកញ៉ា ប្រធាន​សមាគម និង​ទទួលស្គាល់ សមាគម​ឧកញ៉ា​កម្ពុជា ជា​ស្ថាប័នឯកជន​តែមួយគត់ ដែល​តំណាង​ឲ្យ​អ្នកមាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​។​

​ឧកញ៉ា អ្នកឧកញ៉ា សុទ្ធ​ជា​បុគ្គល​ដែលមាន​ទ្រព្យធន​ស្តុកស្ដម្ភ ដែល​អាច​និយាយបានថា ចង់​ទិញ​អ្វី ធ្វើ​អ្វី​ក៏បាន ក្នុងនោះ​ម្នាក់ៗ​មាន​រថយន្ត​ថ្លៃៗ​រាប់សិប​គ្រឿង​ម្នាក់ៗ​។ ប៉ុន្តែ​ក្នុងចំណោម លទ្ធភាព​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន មិនទាន់​ទូលំទូលាយ​នោះទេ​។​​ដោយឡែក​ក្រៅពី​យន្តហោះ​ថ្លៃ​ហេតុផល​ផ្សេងទៀត អាចទាក់ទង​នឹង​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ផងដែរ ដែល​ចំណុច​នេះ សូម្បីតែ​នៅ​បណ្ដា​ប្រទេស​ជឿនលឿន ក៏​មិន​ទូលំទូលាយ​ដែរ​។ ដូច្នេះហើយ បើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ ដែលជា​បុគ្គល​មាន​ភាពស្និទ្ធស្នាល​នឹង​សង្គម​របស់​ឧកញ៉ា អ្នកឧកញ៉ា​ស្រុក​ខ្មែរ បាន​បង្ហើប​ថា ឧកញ៉ា​ខ្មែរ​ដែលមាន​ឧទ្ធម្ភាគចក្រ​ប្រើ គឺ​មិន​ដល់ ១០​រូប​ទេ​។ តាម​ប្រភព​ដដែល ឧកញ៉ា អ្នកឧកញ៉ា​ទាំងនោះ​មាន អ្នកឧកញ៉ា ហុង ពី​វ លោក​ឧកញ៉ា ថៃ ជា​ហួត អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប​។ បន្ត​មកទៀត​មាន អ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹ​ង សុភាព ហៅ យា​ភូ អ្នកឧកញ៉ា ហៀក សុភាព ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លី យ៉ុង​ផាត់ និង​អ្នកឧកញ៉ា ចេ​ន ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍​គ្រុប ជាដើម​៕a hun oknha a hun oknha3 a hun oknha4 a hun oknha5 a hun oknha6