» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5947 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696118 នាក់

តុលា​កំពង់ឆ្នាំង​សកម្ម​ក្នុងការ​ចាត់ការ​អ្នកកាសែត​តែ​បទល្មើស​ផ្សេង​សម្ងំ​ឈឹង​!?

​កំពង់ឆ្នាំង​៖​លោក មាន ចំរើន​អ្ន​កាសែត​កូនខ្មែរម្ចាស់ប្រទេសត្រូវបាន​លោក​ទី​មុនិន្ទ​ព្រះរាជអាជ្ញារង​តុលាការខេត្ត​កំពង់ឆ្នាំង​កោះហៅ​ឲ្យ​ចូលខ្លួន​ថ្ងៃទី​៤​កញ្ញា​ដើម្បី​បំភ្លឺ​រឿង​បរិហាកេរ្តិ៍​។​ការកោះហៅ​អ្នកកាសែត​ក្រោម​បទ​ចោទ​រឿង​បិ​រ​ហា​កេរ្តិ៍​បានធ្វើ​ឲ្យ​គេ​សង្កេតឃើញ​ករណី​យ៍​រឿង​តុលា​រការ​ខេត្តកំពង់ឆ្នាំង​ខ្លាំង​ខាង​ចាត់វិធានការ​ផ្លូវច្បាប់​អនុវត្ត​មកលើ​ក្រុម​អ្នក​សារពត៌មាន​ដែល​ហ៊ាន​សរសេរ រិះគន់ ផ្សាយ​ពី​អំពើ​អសកម្ម​នានា ឬ​ភាពអយុត្តិធម៌​ក្នុងសង្គម ដែល​ពួក​អ្នកមានអំណាច មាន​លុយ មាន​ឥទ្ធិពល​ប្រព្រឹត្ត​មកលើ​ពលរដ្ឋ​ទន់​ខ្សាយ.។a jour chnang 

រឿងចឹង មិនមែន​ទើបតែ​មាន ១​ករណី នេះ​ទេ គឺ​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​ចាត់ការ លើ​បណ្តឹង​ចំពោះ​អ្នកសារព័ត៌មាន​នានា តាំងពី​ជំនាន់​លោក ពេញ វិបុល នៅ​កាន់តំណែង​ជា​ព្រះរាជអាជ្ញា​មកម្ល៉េះ ប៉ុន្តែ​គ្មាន​ឃើញ​មាន​ចំណាត់ការ​ទប់ស្កាត់​បង្ក្រាប​អោយមាន​ប្រសិទ្ធិភាព​ទៅលើ ក្រុម​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ( បទល្មើស​ព្រៃឈើ , បទល្មើស​នេសាទ , បទល្មើស គ្រឿងញៀន , បទល្មើស​ចោរលួច , ឆក់​ប្លន់​សម្លាប់ ....)​ឡើយ​។ ឧ​ទា​រហ៍​ជាក់ស្តែង​ដូចជា ករណី​បាញ់សម្លាប់​លោក សឹង ហាត មេព្រៃ​នៅ​ក្តុល​។ ករណី​បាញ់សម្លាប់​ថៅកែ​ទឹក​សុទ្ធ​នៅ​ស្រុក​ទឹកផុស​។

ករណី​បាញ់សម្លាប់​យុវជន​ម្នាក់​ធ្លាយ​ពោះវៀន ដែល​កើតមានឡើង​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង តែ​មិន​ត្រូវបាន​ស្ថាប័ន​តុ​កា​ការ​ខេត្ត​នេះ​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​ចាប់​ជនដៃដល់ ឬ ជន​ប្រព្រឹត្ត​បទល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់ បាន​១​ករណី​ណា​នៅឡើយ​ទេ ។ ដូច្នេះ​សូមអ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​នឹង​កំពុង​បំព​ញ​ភារកិច្ច បំរើ​សង្គមជាតិ និង ពលរដ្ឋ នៅ​ទូទាំងប្រទេស ពិសេស​អ្នក កាសែត​នៅក្នុង​ខេត្តកំពង់ឆ្នាំង រួម​សាមគ្គី​គ្នា ហ៊ាន​ចេញមុខ សរសេរ​ព័ត៌មាន​ការពិត ដោយ​ផ្អែកទៅលើ​ច្បាប់ ស្តីពី​របប​សារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដែល​ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ បានចែង​កំណត់ ជា​គ្រឹះ​ដ៏​រឹងមាំ និង​ជា​អាវ​ក្រោះ​ការពារ​តាមផ្លូវ​ច្បាប់ សំរាប់​អ្នកសារព័ត៌មាន​គ្រប់រូប ក្នុងការ​ឈរ​តតាំង​គ្នា​ចំពោះមុខ​ស្ថាប័ន​អយ្យការ ព្រោះ​ពលរដ្ឋ គ្រប់រូប​មាន​សិទ្ធិ​ស្នើ​ភាព​គ្នា​ចំពោះមុខ​ច្បាប់ ក្នុងសង្គម​ប្រកាន់យក​របប​សេរី លទ្ធិប្រជាធិបតេយ្យ ។

ដូច្នេះ​យើង​ទាំង អស់​គ្នា នឹង​តាម ឃ្លាំមើល​នៃ​ការវិវត្ត​ដំណើរការ​និតិ​វិធី របស់​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចំពោះ​ករណី លោក មាន ចំរើន បន្តទៅទៀត ៕ ដោយ : ស៊ុន សុផល​a jour chnang1 a jour chnang2 a jour chnang3 
​