» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9755 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699926 នាក់

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បកស្រាយករណីយ៍ចោទថានគរបាលស៊ីលុយចិន១៥ដុល្លារព្រោះមិនយកប៉ាស្ពរ័តាមខ្លួន

 

ខេត្តកោះកុង៖ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមធ្វើការបកស្រាយ និងបំភ្លឺជូនសាធារណៈជនអោយបានជ្រាបអំពី ការបង្ហោះរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ លើបណ្តាញសង្គមហ្វេសប៊ុក ថា "ប៉ុស្តិ៍ត្រួតពិនិត្យស្រែអំបិល ទារប្រាក់ពីជនជាតិចិន ដែលគ្មានលិខិតឆ្លងដែនចំនួន ១៥$ ទើបអោយធ្វើដំណើរចូលទៅក្នុងខេត្តកោះកុង" ។a koh kong po 

ដោយយោងតាមស្មារតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ជាគោលការណ៍គ្រប់ជនបរទេសដែលធ្វើដំណើរឆ្លងកាត់ត្រូវតែមានលិខិតឆ្លងដែនជាប់ខ្លួន(ច្បាប់ដើម) ទើបអនុញ្ញាតអោយចូលបាន ហើយចំពោះករណីនេះ ដែលត្រូវបានចែកចាយលើបណ្ដាញសង្គមនេះគឺ ៖

នៅថ្ងៃទី៣១/មករា/២០២៦ រថយន្ត ០១ គ្រឿង បានធ្វើដំណើរចូលក្នុងខេត្តកោះកុង ដល់ចំនុចគោលដៅត្រួតពិនិត្យ ឃើញមានជនជាតិចិន ក៏ត្រូវបានគោលដៅសួរនាំពីឯកសារលិខិតឆ្លងដែន ។ប៉ុន្តែជនជាតិចិនរូបនេះ ពុំមានលិខិតឆ្លងដែន(ច្បាប់ដើម) តាមខ្លួនទេ ទើបកម្លាំងគោលដៅត្រួតពិនិត្យពុំអនុញ្ញាតអោយគាត់ចូល និងអោយគាត់ត្រលប់ទៅក្រោយវិញ។ ក្រោយមកជនជាតិចិននេះ ក៏បានហុចប្រាក់ចំនួន ១៥$ អោយមកសមត្ថកិច្ចគោលដៅត្រួតពិនិត្យ ប៉ុន្តែពុំមានអ្នកទទួលប្រាក់របស់គាត់ឡេយ ហើយក៏បានអោយគាត់ត្រលប់ទៅវិញ ក្រោយមក គាត់បានថតរូបបង្ហោះព័ត៌មានមិនពិត លើសម្ថតកិច្ចទៅវិញ? ។

សូមបញ្ជាក់ជាថ្មីម្ដងទៀត ចំពោះការដាក់គោលដៅនេះ ជាផែនការរបស់គណៈបញ្ជាការណ៍ឯកភាពស្រុក-ខេត្ត មិនមែនជាការដាក់គោលដៅតែនគរបាលនោះទេ ហើយរាល់ការអនុវត្តន៍ការងារ យើងមានកាំមេរ៉ាសុត្ថិភាពនៅទីនោះទៀត។ ល្អ!។

 សូមថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលពុំបាននៅក្នុងហេតុការណ៍ សូមកុំជឿរនឹង កុំជេរដៀលមកលើសមត្ថកិច្ច រឿងជនជាតិចិនអត់លិខិតឆ្លងដែន ព្រោះពួកគាត់ប្រឹងប្រែងធ្វើការតាមបទបញ្ជាថ្នាក់លើ ២៤/២៤ ម៉ោង ដើម្បីសុខសុវត្ថិភាពបងប្អូន ។

សូមបញ្ជាក់ថាលោកវង់សុខេងដែលជាម្ចាស់សំណេរគាត់ជាអតីតអ្នកកាសែតភ្នំពេញប៉ុស្តិ។ជនជាតិចិដែលត្រូវនគរបាលកោះកុងធើស៊ីជាកូនប្រសាររបស់គាត់។លោកវង់សុខខេងសសេរហើយត្រូវបានឯកឧត្តម ខៀវ កាញារិទ្ធចម្លងយកមកបង្ហោះមានខ្លឹមសារថា៖ថ្ងៃទី31ខែមករា ចេញដំណើរពីភ្នំពេញដោយរថយន្ត២គ្រឿង ដើម្បីខួបកំណើតខ្ញុំ ថ្ងៃ១ ខែកុម្ភៈ គោលដៅកោះកុង ។តែសំណាងអាក្រក់ពេលចូលច្រកស្រែអំបិលមួយសន្ទុះ ក៏ជួបតំបន់ត្រួតពិនិត្យ គេឆែកដោយឱ្យបើកកញ្ចក់ឡានទាំងអស់ ។ទីបំផុតគេរកឃើញចិនម្នាក់ជាកូនប្រសារបស់ខ្ញុំ គេអញ្ជើញទៅជួបមេ ហើយសួររក pass port តែកូនខ្ញុំមិនបានដាក់តាមខ្លួនទេ ដោយគ្រាន់តែបង្ហាញ passport កូពី តែសមត្ថកិច្ចមិនទទួលស្គាល់។ ប៉ុន្តែបើចង់ទៅកោះកុងបានត្រូវបង់១៥ដុល្លារ ហើយមិនធានាទេ ព្រោះត្រូវមានតំបន់ត្រួតពិនិត្យ៣កន្លែងទៀត ទោះបីចិនកាន់ passport ក៏ត្រូវបង់ដូចគ្នា។

គេមិនប្រាប់ពីមូលហេតុទេ តែខ្ញំធ្វើដៃជើងប្រាប់កូនថា គេកំពុងបង្ក្រាបល្បែងអនឡាញ ពិសេសជនជាតិចិន ដោយភាសារនិយាយមិនត្រូវយើងបានត្រឹមលើកកែវជល់លើទឹកដីកំពង់សោមដដែល 《ត្រីងៀតឆ្លៀតពង》។ អញ្ចឹងហើយ បើចិន ឬបរទេសផ្សេងទៀតចង់ទៅលេងកោះកុងត្រូវត្រៀមឯកសារជាប់ខ្លួន ករណីនេះបើទោះមានឯកសារគ្រប់គ្រាន់ ក៏នៅតែតម្រូវឱ្យបង់ ១៥ដុល្លារដែរ ។ ប៉ុសត្រួតពិនិត្យពីផ្លូវបំបែកស្រែអំបិលទៅកោះកុង មានតំបន់ត្រួតពិនិត្យ៣កន្លែង។ បើតឺងបែបនេះ សង្ឃឹមថាគ្មានទំនិញចោរសៀមចូលមកបានទេ តែពីណាទៅដឹងអ្នកនាំចូល និងអ្នកពិនិត្យ មនុស្សតែមួយក្រុម ។ អរគុណសន្តិភាព ជឿជាក់លើរដ្ឋាភិបាល សុំបិទមាត់សិន។a koh kong po3 a koh kong po1 a koh kong po2