» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6585 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696756 នាក់

ដំណើររឿង នៃការទទួលបានសញ្ជាតិខ្មែរ គោរមវន្ដអ្នកឧកញ៉ា និងតំណែងទីប្រឹក្សាក្រសួង-ថ្នាក់ដឹកនាំកម្ពុជា របស់អ្នកជំនួញជនជាតិចិន ឈ្មោះ ចេន ហ្ស៊ី (Chen Zhi)

 

ភ្នំពេញ៖ហ្វេសប៊ុកមួយឈ្មោះLUYបានបង្ហាញភស្តុតាងមួយចំនួនអំពីដំណើររឿងដែលឧក្រឹដ្ឋជនឆបោកតាមអនឡានកំរឹតអន្តរជាតិមានវត្តមាននៅកម្ពុជាហើយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំកម្ពុជា៖a jen zy bit 

១-ខែកុម្ភៈ ឆ្នាំ២០១៤ ៖ លោក ចេន ហ្ស៊ី (Chen Zhi) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៧ នៅខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ទទួលបានការត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៤/២០៩ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។

២-ខែកុម្ភៈ ឆ្នាំ២០១៦ ៖ លោក ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Holding Group ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៦/១៧៨ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ។

៣-ខែកុម្ភៈ ឆ្នាំ២០១៧ ៖ លោក ចេន ហ្ស៊ី ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បៀវត្ស ដោយព្រះរាជក្រឹត្យលេខ នស/០២១៧/១៨៧ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពោលគឺមានឋានៈជា «ឯកឧត្តម» ។

៤-ខែធ្នូ ឆ្នាំ២០១៩ ៖ ឯកឧត្តម ចេន ហ្ស៊ី ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ រដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៨០២ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ។

៥-ខែឧសភា ឆ្នាំ២០២០ ៖ ឯកឧត្តម ចេន ហ្ស៊ី ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាលទី៦ មានឋានៈស្មើ រដ្ឋមន្ដ្រី ដោយព្រះរាជក្រឹត្យលេខ នស/០៥២០/៥២១ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។

៦-ខែមិថុនា ឆ្នាំ២០២០ ៖ ឯកឧត្តម ចេន ហ្ស៊ី ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២០/៥៩៥ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។

៧-ខែកក្កដា ឆ្នាំ២០២០ ៖ ឧកញ៉ា ចេន ហ្ស៊ី ទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧២៣ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

៨-ខែសីហា ឆ្នាំ២០២៣ ៖ ឯកឧត្តម ចេន ហ្ស៊ី ទទួលបានការត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជា ទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត (បច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៣៣ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។

៩-ខែមេសា ឆ្នាំ២០២៤ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ទទួលបានការត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៧៩ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។

១០-ខែមករា ឆ្នាំ២០២៦ ៖ ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដកសញ្ជាតិខ្មែរហើយ បញ្ជូនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ៕ (ប្រភពហ្វេសប៊ុកLUY)a jenzy china a chen zy a chen zy1 a chen zy2 a chen zy3 a chen zy4 a chen zya a chen zya2