» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5950 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696121 នាក់

ឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែ​តម្នាក់​និង​បក្សពួក​២​នាក់​ទៀត​ជា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន


​បន្ទាយមានជ័យ​៖​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែ​តម្នាក់​និង​គូកន​ត្រូវបាន​កម្លាំងចំរុះ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ ម៉ោង​០៩​នាទី​ព្រឹក ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ពីបទ​នាំយក​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​ប្រព្រឹត្ត ។​a car nak 

​លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បឹង​សាគូ​បាន​ឲ្យ​ដឹង​មក​ថា​៖ កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំងចម្រុះ​កងរាជអាវុធហត្ថ​និង យោធា​ផង បាន ដេញតាម មុខសញ្ញា​ឡាន​ដឹក​មនុស្ស​ឆ្លងដែន​ខុសច្បាប់​នៅ​ចំណុច​ស្តារ​ហ្គោល ស្ថិតក្នុង ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​មនុស្ស​ចំនួន​០៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​។​​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានរួម​មាន​÷

១- ឈ្មោះ យឹម នៅ ភេទ​ប្រុស​មាន​អាយុ ៤៤ ឆ្នាំ ជា​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​ជា​អ្នក​ដឹក​មនុស្ស​ឆ្លងដែន​ខុសច្បាប់ យ៉ាងសកម្ម​) ។

២- ឈ្មោះ ចាន់ ណា​រ៉ុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​បុគ្គលិក​បំរើកា​រងារ កាស៊ីណូ និង​ជា ម្ចាស់ផ្ទះ​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង ក្រុង​ប៉ោយប៉ែត និង​៣- ឈ្មោះ ដែង ជុំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ បុគ្គលិក​កាស៊ីណូ​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​កម្លាំង​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​ជា​អ្នក​នាំយកទៅ កសាង​សំណុំរឿង​តាម នីតិវិធី​នៃ​ច្បាប់ ។​

​យោងតាម មាត្រា​១៨ អំពើ​នាំ​ឆ្លងដែន ជន​ណា​ដែល​ដឹងថា ជន​នោះ​ត្រូវបាន​នាំយក ដោយ​មិន​ស្របច្បាប់ ឬ​ដឹកជញ្ជូន ទៅ​ក្រៅប្រទេស កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៧​ទៅ​១៥​ឆ្នាំ បើ​ជន​ប្រព្រឹត្ត​នោះ ជា​មន្ត្រី​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ពី​១៥​ឆ្នាំទៅ​២០​ឆ្នាំ ដែល បំពាន​ដោយ​អំណាច​របស់ខ្លួន លើ​ជនរងគ្រោះ ។ ច្បាប់​ត្រូវ​ពិន័យ​ជា​ប្រាក់ ពី​៤​លាន​រៀល​ទៅ ១០​លាន​រៀល​ទៀតផង ។​​មេខ្លោង​មេខ្យល់​ដ៏​សកម្ម ត្រូវបាន​ប្រភព​ទម្លាយ​មក​ថា​ឈ្មោះ យឹម នៅ នោះ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​មនុស្ស តាមរយ​រថយន្ត​ម៉ាក Camry ពណ៌​ស​ស្លាក​លេខ ព្រះសីហនុ 2A-1354 ។​មនុស្ស​ដែល​គេ​ដឹក​ម្តងៗ ចាប់ពី​៥​នាក់​ទៅ​៦​នាក់​ជាក់ស្តែង ថ្ងៃនេះ​ឈ្មោះ យឹម នៅបាន​ដឹក​មនុស្ស​ចំនួន​៥​នាក់ ម្នាក់​ជា ស្រី ហើយ​អ្នក​ទាំង​០៥​នាក់​នោះ បាន​រត់​ចូល​ទឹកដី​ថៃ​បាត់​បន្សល់ទុក​តែ​វា​លី​ដាក់​ខោអាវ ចំនួន​២ និង​ឆ្នាំង​អ៊ុតខោអាវ ចំនួន​១ ។a car nak1 a car nak2

​