» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5829 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057058 នាក់

សម្តេច​ក្រឡាហោម​សខេង​ប្រកាសអាសន្ន​ពី​សំណង់​អត់​ច្បាប់​ក្នុង​ខេត្ត​ព្រះសីហនុ​

 

​ភ្នំ​ពេ​ញះ​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​ទិវា​អន្ដរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ បាន​រកឃើញ​សំណង់​គ្មាន​ច្បាប់ ចំនួន​ប្រាំ​កន្លែង​។​«​គ្រាន់តែ​យប់មិញ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី ឯកឧត្ដម ជា សុផារ៉ា មក​ថា​ជាបឋម​មាន​៥​កន្លែង ដែល​កំពុង​សាងសង់ តែ​អត់​មានច្បាប់​ទាំងអស់​។ ដូច្នេះ​នេះ​ជា​ហានិភ័យ​មួយ​ធំ ហើយ​យើង​ត្រូវធ្វើ​អាហ្នឹង​ទាំងអស់​ឡើងវិញ​»​។​a kheng sia4 

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថា សម្ដេច​បាន​ដឹកនាំ​ត្រួតពិនិត្យ ឯកសារ​រដ្ឋបាល​ទាំងអស់ របស់​ខេត្ត​ព្រះសីហនុ ថា​តើ​មាន​ភាពមិនប្រក្រតី​អ្វីខ្លះ បន្ទាប់មក​សម្ដេច​នឹង​ចាត់ ការ​តាមផ្លូវ​ច្បាប់​។​

​សូម​បញ្ជាក់ដែរថា​៖​ក្រសួង​រៀបចំ​ដែនដី នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីសម្រេច កែសម្រួល​សមាសភាព និង​បន្ថែម​ក្រុមការងារ​បច្ចេកទេស ដើម្បី​គាំទ្រ​ដល់​ការងារ​ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ បន្ថែមទៀត​មាន​រហូតដល់​១៧​ក្រុម ដែលមាន​ថ្នាក់ដឹកនាំ​ចាប់ពី​រដ្ឋលេខាធិការ ដល់​ប្រធាន​មន្ទីរ​។ ក្រុមការងារ​បច្ចេកទេស​នេះ គាំទ្រ​ដល់​បេសកកម្ម​របស់ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាប​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រុមការងារ​មាន​ភារកិច្ច​ដូចខាងក្រោម​៖* ចុះ​ពិនិត្យ​ការអនុវត្ត​បទដ្ឋាន​ប​ច្ចេកទេស បទដ្ឋាន​គតិយុត្ត ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព​
​និង​គុណភាព​សំណង់ នៅតាម​ការដ្ឋាន​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​* ចុះ​ពិនិត្យ​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នៅតាម​ការដ្ឋាន​សំណង់​។* ធ្វើ​របាយការណ៍​លទ្ធផល​ជូន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។* បំពេញភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​ជូន​រប​ស់​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​
​នៅ​ខេត្ត​ព្រះសីហនុ​។​

​សូមបញ្ជាក់ដែរថា​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុថ្មីៗនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា អំពី​លទ្ធផល នៃ​ការសិក្សា​បឋម ស្តីពី​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច ពិសេស​គំរូ​ពហុ​បំណង ស្របតាម​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ ឧស្សាហកម្ម​កម្ពុជា (IDP) ឆ្នាំ​២០១៥-២០២៥ ។​

​លោក​បណ្ឌិតសភា​ចា​រ្យ​បន្ដថា ទិដ្ឋភាព​ចក្ខុវិស័យ​វែងឆ្ងាយ​មួយទៀត​គឺ​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ខ្សែក្រវាត់​បៃតង កសិកម្ម​និង​តំបន់​លំនៅឋាន ព្រមទាំង​គិតគូរ​ដល់​ការផ្គត់ផ្គង់​សេវាសាធារណៈ​ដែលមាន​គុណភាព​ស្តង់ដារ​ខ្ពស់ ។​

​គ្រឿងញៀន​ចំនួន​ជាង​២​តោន ដែល​សមត្ថកិច្ច​រឹបអូស​បាន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នាពេល​កន្លងមក នឹងត្រូវ​ដុតបំផ្លាញ​ចោល ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ នៅ​ព្រឹក​ទី​២៦ ខែមិថុនា​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​​គ្រឿងញៀន​ជាង​២​តោន ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​នោះ រួមមាន​៖ ហេ​រ៉ូ​អ៊ី​ន​, មេ​តំ​ហ្វេ​តា​មីន​, អំ​ហ្វេ​តា​មីន​, អុច​ស្តា​ស៊ី​, ខេ​តា​មីន​, នី​មេ​តា​ហ្សី​ប៉ា​ម​, ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន (​ថ្នាំ​គ្រាប់​), ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន (​ម្សៅ​ម៉ដ្ឋ​)​។​

​សូមបញ្ជាក់ថា នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​នៅ​ឆ្នាំ​២០១៧ និង​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដុត​កម្ទេចចោល​គ្រឿងញៀន និង​កញ្ឆា​ជាង​៦០០​គីឡូក្រាម​៕a kheng sia3 a kheng sia a kheng sia2 a kheng sihanu a kheng si1 a kheng si2 a kheng si3 a kheng si4 a kheng si5 a kheng si6 a kheng si7 a kheng sihnau