» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5449 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056678 នាក់

លោក នួន វិចិត្រ មេបញ្ជាការ​កងកាំភ្លើងធំ​នៅ​តំបន់ភ្នំ​ឃ្នៀង ​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​រៀប​ដី​ឈ្មោះ​គឹម ពេជ្រ យក​ដី​រាស្ត្រ ដែល​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​ឈ្មោះ​ព្រុំ ហួយ​ដែលជា​មេការ​ក្រុមហ៊ុន​ចិន​មួយ​!


​កំពង់ឆ្នាំង​៖ ដី​ជាង​២០០​ហិច​តា​របស់​ប្រជាពលរដ្ឋ​២១ គ្រួសារ ដែលចៅហ្វាយខេត្តចែកឲ្យនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ​ដែលមាន​ទីតាំង​នៅជាប់​នឹង​ព្រុំដី​បន្ទាយ​កងកាំភ្លើងធំ​នៅ​ភ្នំ​ឃ្នាង​ខាងលិច​តំបន់​១០៤​ត្រូវបាន​ឈ្មោះ ( នួន វិចិត្រ និង​ឈ្មោះ​គឹម ពេជ្រ​និង​ប្ដី​ឈ្មោះ​សាទ នួ​កនៅ​១០៤​ឃុបឃិត​គ្នា​លួច​យក​ដី​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​ឈ្មោះ ព្រុំ ហួយ​ដែលជា​មេការ​ក្រុមហ៊ុន​ចិន​មួយ​។​a nuon 

​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ករណី​ដែល​លោក​នួន វិចិត្រ​មេបញ្ជាការ​កងកាំភ្លើងធំ​នៅ​ភ្នំ​ឃ្នាង​ឃុ​ឃិត​គ្នា​ជាមួយ​ឈ្មោះ​គឹម ពេជ្រ​យក​ដី​របស់​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​នេះ ប្រហែលជា​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន លោក​មិន​បានដឹង​នោះទេ​!?​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា​៖​ព្រោះ​ពួកគាត់ គ្រប់គ្រង​ដី​នេះ​គឺជា​ដី​ស្របច្បាប់​ដែល​ឯកឧត្តម​អភិបាលខេត្ត​បាន​សម្របសម្រួល​និង​ដកយក​ពី​លោក​នួន​វិចិត្រ​យកមក​វាស់វែង​ចែក​អោយ​ពួកគាត់​ត្រឹមត្រូវ បន្ទាប់ពី​លោក​នួន វិចិត្រ​បាន​យក​គ្រឿងចក្រ​ទៅ​កាយ​ព្រុំ​រំលោភ​លើដី​​ពួកគាត់​។​

-​ប្រសិនបើ​ចឹ​ង​មែន ករណីនេះ ជាការ​ឃុបឃិត​គ្នា យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ ជិត ២០០ ហិកតា ទៅ​លក់​ឱ្យ​ឈ្មួញ​ដី​ដែលមាន​ការរៀបចំ ពី​ឈ្មួញ​ដី​មួយចំនួន​នៅ​តំបន់​នោះ រួម​និង​អាជ្ញាធរ​ភូមិ​ឃុំ​ផងដែរ​។​ពួ​គេ​ធានាថា​ឈូសឆាយ​រួច​ផ្តល់ជូន​ប្រជាជន តែ​បែរជា​ធ្លាយ​រឿង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​អោយ​ឈ្មួញ​ទៅ​វី​ញ ។​មកដល់ពេលនេះ មិនទាន់​ប្រគល់​ដី​អោយ​ពលរដ្ឋ​ទេ ។​ករណី​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នេះ មាន​ពាក់ព័ន្ធ និង​ឈ្មោះ ( នួន វិចិត្រ ព្រុំ ហួយ អ្នក​រៀប​ដី​ឈ្មោះ គឹម ពេជ្រ ភេទ​ស្រី និង ប្តី ឈ្មោះ យស សាត និង ឈ្មោះ សុខ នួ​ក )!!!​។​

-​រឿងរ៉ាវ​ខាងក្រោម​នេះ គឺ​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ​។ យើង​នៅចាំ​បាន​ថា ទំនាស់​ដី​នេះ គឺ​រវាង ប្រជាពលរដ្ឋ ជាមួយនឹង​កងកាំភ្លើងធំ ដែលមាន​ផ្ទៃដី ៣០០០​ហិកតា ដែល​កង​កំ​ភ្លើង​ធំ​ត្រូវ​ការយក​ដី​ក្នុង​ទីតាំង​នោះ ហ្វឹកហាត់​សម្រាប់ បាញ់​គ្រាប់​ពិត​។ តែ​ក្នុងនោះ​មាន​ដី​លំនៅដ្ឋាន ដីស្រែ​ដី របស់​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ ដែល​ស្ថិតនៅ​ក្នុងភូមិ​ចំនួន​២( គឺ​ភូមិ​ស្លាត និង ភូមិ​ដំណាក់​អំពិល ) ស្ថិតនៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ដែល​បច្ចុប្បន្ននេះ​ភូមិ​ទាំងពីរ​នោះ ត្រូវបាន​កាត់​ចូលមកក្នុង​ឃុំ​ក្តុល​សែន​ជ័យ​វិញ​។

-​ក្រោយមក ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បង្កើត​ក្រុមចម្រុះ​មួយ ដែលមាន​លោក សោម សុជាតា ជា​ប្រធាន និង​លោក លី សុភា ជា​អនុប្រធាន និង អាជ្ញាធរ​ស្រុក ឃុំ ភូមិ​ផងដែរ ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ នឹង លោក​នួន វិចិត្រ ដែលជា​មេបញ្ជាការ​កងកាំភ្លើងធំ នៅ​តំបន់​នោះ​ជាមួយនឹង​ប្រជាជន​។ ​ជា​លទ្ធផល​ការសម្របសម្រួល​គឺ​ទទួលបាន​ជោគជ័យ ដោយ​ធ្វើការ​ដោះដូរ​ដី ជូន​ប្រជាពលរដ្ឋ មក​នៅ​ចំណុច​១០៤ វិញ ដែលមាន​ផ្ទៃដី​ជាង​២០០ ហិកតា ដើម្បី​ប្រគល់​ជូនទៅ​ប្រជាពលរដ្ឋ​២១ គ្រួសារ ។

-​កងកាំភ្លើងធំ រួម​នឹង​អាជ្ញាធរ​ស្រុក​ក៏បាន​ឯកភាព និង​ធ្វើការ​ឈូសឆាយដី​តំបន់​នោះ ឲ្យ​រួចរាល់ បន្ទាប់ពី​ការ​ឈូសឆាយ​ហើយ នឹងធ្វើ​ការប្រគល់​ជូន​ឱ្យទៅ​ប្រជាជន ដោយមាន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ត្រឹមត្រូវ​ផងដែរ​។ ​ប៉ុន្តែ​ក្រោយពី​ឈូសឆាយ​រួចហើយ ស្រាប់តែ​គេ​បានរៀបចំ​យក​ដី​នោះ​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​ទៅវិញ ដែល​ឈ្មួញ​ទាំងនោះ មានឈ្មោះ ព្រហ្ម ហួយ ដែលមាន​អ្នក​រៀប​ដី ។​ឈ្មោះ គឹម ពេជ្រ ភេទ​ស្រី និង ប្តី ឈ្មោះ យស សាត និង ឈ្មោះ សុខ នួ​ក ជា​អ្នករៀបចំ សហការ​ជាមួយ​មេភូមិ​ឈ្មោះ យឹម ឌឿ​ន និង​អាជ្ញាធរ​ឃុំ​។ (នៅមាន​ភាគ​បន្ត​​អំពី​ប្រវត្តិ​និង​ការកាន់កាប់​ប្រើប្រាស់​ដី​)។​a nuon1 a nuon2 a nuon3 a nuon4 a nuon5 a kya3