» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5160 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695331 នាក់

សមត្ថកិច្ច​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លើស​ចំណុះ​សម្តេច​ហ៊ុនសែន កំណត់​ហើយ​កៀប​ប្រជាពលរដ្ឋ​ទៀត​!


​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​ដែល​ប្រកបរ​បរអូស​រទេះដឹក​ជញ្ជូន​ទំនិញ​យកទៅលក់​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ បាន​លាន់មាត់​ថា​៖​ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ប៉ុស្តិ​កណ្តាល​ជាប់​និង​រង្វង់​មូល​ច្រកទ្វារ​ប៉ោយប៉ែត តម្រូវអោយ​បង់លុយ​ក្បាលរទេះ ម្នាក់​២០០០​រៀល​ទៅ​៥០០០​រៀល​ក្នុង​១​ជើងៗ តែ​មិនដឹងថា​យក​ដើម្បី​អ្វី​ទេ​?​។ a nak pm 

​ក្រុម​អ្នក​អូស​រទេះ​ដដែល​ថា​៖​សមត្ថកិច្ច​ដែល​អង្គុយចាំ​ទារលុយ​ក្បាលរទេះ​ប្រចាំថ្ងៃ​នៅ​ទីនោះ​គឺ​ស្លៀកពាក់​ជា​ស៊ីវិល​បិទ​ម៉ាស់​តែ​គេ​ស្គាល់​ថា ពួកគេ​ជា​កម្លាំង​នៃ​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ រ៉ា និង ឈ្មោះ​រុន ។ ក្រុមកម្មករ​ថា ការដាក់​កម្លាំង​សមត្ថកិច្ច​ចាំ​ទារលុយ​ខុសច្បាប់​បែបនេះ​មិនបាន​ធ្វើអោយ​ពួកគាត់​ទទួលបាន​ជីវភាព​ល្អប្រសើរ​ឡើយ ព្រោះ​បើ​ពុំមាន​ការយក​ប្រាក់​ក្រៅផ្លូវការ​បែបនេះ​ទេ​មុខជា​ពួកគាត់​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ដែលជា​ហេតុ​ធ្វើអោយ​សេដ្ឋកិច្ច​បាន​ធូរស្បើយ​ជាង​សព្វថ្ងៃ ។

​សូមបញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បានប្រកាស់​អោយដឹង​ជា​សាធារណ​:​ថា​ដើម្បី​កាត់បន្ថយ​ក​ម្រឹត​នៃ​ផល​លំបាក​របស់​អាជីវករ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សុខចិត្ត​ដក​មន្ត្រី​នាយកដ្ឋាន​កាំកុងត្រូល​ចេញ​ទាំងអស់​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស ពោលគឺ​សម្តេច​អោយ​ទុក​តែ​សមត្ថកិច្ច នគរបាល​អន្តោ​ប្រវេ​ស​ន៏ និង​មន្ត្រី​គយ​និង​រដ្ឋាករ​តែប៉ុណ្ណោះ ។ ប៉ុន្តែ​អនុសាសន៍ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី មិនត្រូវ​បាន​គេ​គោរព​តាម​ទាំងស្រុង​នោះទេ ជាក់ស្តែង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅតែ​យក​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​បន្ត​ឈរជើង​ចាំ​ទារលុយ​ក្រៅច្បាប់​ដដែល ។

​ពាក់​ព​ន្ធ័​ជុំវិញ​ការចោទប្រកាន់​ខាងលើ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​ម្សិលមិញ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​ទង​សុំអោយ​លោក នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បំភ្លឺ​បាន​យ៉ាងណា​នោះទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​។ តែ​យ៉ាងណាក្តី​ប្រភព​បានអោយដឹង​មក​ថា ជា​រៀងរាល់ថ្ងៃ​គេ​នៅតែ​ឃើញ​មនុស្ស​ពីរ​នាក់​ស្លៀក​ស៊ីវិល ដែល​គេ​ស្គាល់​ថា​ជា​កម្លាំង​របស់​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​នៅ​ប្រចាំ​នៅ​ទីនោះ​ដដែល​១ ។
​ចំណែក​លោក​វួ​ច អូន​ប្រធាន​គណកម្មការ​គ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​មិញ​នេះ​ក៏​មិនអាច​សុំអោយ​លោក​ប្រតិកម្ម​លើ​បញ្ហា​ប្រឈម​នេះ​បាន​យ៉ាងណា​នៅឡើយ​នោះដែរ ។

​ពលរដ្ឋ​ថា អនុ​សាស​ន៏​របស់​សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រី គឺ​ពិតជា​ចង់អោយ​ពលរដ្ឋ​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​និង​ប្រាក់ចំណូល​ប្រចាំថ្ងៃ​បានល្អ​ប្រសើ​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ ដែល មិន​ពាក់​ព​ន្ធ័​និង​កាតព្វកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ផង បែ​ជា​នាំគ្នា​គៀបសង្កត់​ជីវភាព​របស់​ពលរដ្ឋ ដោយ​ខុសច្បាប់​ទៅវិញ ។​​ពលរដ្ឋ​ជា​កម្មរ​រក​ព្រឹក​ខ្វះ​ល្ងាច​បានស្នើ​សុំអោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខ​ខា មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ហា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មេត្តា​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នេះ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បីអោយ​សេចក្តីប្រកាស់​របស់​សម្តេច​នាយករដ្ឋមន្ត្រី មាន​ប្រសិទ្ធិភាព ។​a nak pm1 a nak pm2 a nak pm3 
​