» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2130 នាក់

ម្សិលមិញ 6841 នាក់

សរុប 13124003 នាក់

ស្ងាត់ៗ​លោក​ប្រាក់​គឹម​សេង​ទទួលបាន​ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​ដាក់​ក្នុង​កុង​ធនាគារ​របស់​ប្រពន្ធ​បន្ទាប់ពី​លេចឮ​ឈ្មោះ​រៀប​ដី​ឲ្យ​ឈ្មួញ​?


​កំពង់ឆ្នាំង​៖ តើ​ជា​ការពិត​ដែរឬទេ ដែល​ប្រភពព័ត៌មាន​ដែលជា​អ្នក​ស្និទ្ធ​ជាមួយ​លោក​ប្រាក់​គឹម​សេង និយាយថា ថ្មីៗ​នេះ​លោក​ប្រាក់​គឹម​សេង​បានទទួល​ប្រាក់​២ ម៉ឺន​ដុល្លារ​អាមេរិក​ពី​ឈ្មួញ​ដែល​រៀបចំ​ដី​ម្នាក់​?​។​a brak kimseng1 

មូលហេតុ​គឺ​ដោ​សារ​លោក​ប្រាក់​គឹម​សេង​បានទទួល​ការពឹង​ពាក់​ពី​ឈ្មួញ​អ្នករៀបចំ​ដី​ម្នាក់​ឲ្យ​រៀបចំ​ដី​នៅ​ចំណុច​ភ្នំ​ជឺ​ប្រះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ដែលមាន​ផ្ទៃដី​សរុប​២៥០ ហិតា​។​នៅក្នុង​នោះ​ដី​ដែលមាន​ប្លង់​ត្រឹមត្រូវ មាន​ត្រឹមតែ​៦៥​ហិតា​តែប៉ុណ្ណោះ រីឯ​ដី​១០០ ហិតា​ជាង​ទៀត​នោះ​​គឺ​សុទ្ធតែជា​ដីព្រៃ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​បើ​ចឹ​ង​តើ​ហេតុអ្វី​លោក​ប្រាក់​គឹម​សេង​មាន​សិទ្ធិ​រៀបចំ​ដី​លក់​ដី​នោះ​ឲ្យ​ទៅ​ឈ្មួញ​បើ​ដី​ជាង​១០០ ហិកតា​នោះ​គឺ​សុទ្ធតែជា​ដីព្រៃ​របស់​រដ្ឋ​?​។​

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា លោក​ប្រាក់​គឹម​សេង​នេះ ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន​ករណី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ដីធ្លី​តាំងពី​លោក​នៅ​ធ្វើជា​ប្រធាន​សហគមន៍​ក្នុងភូមិ​កោះ​ខ្ទុំ​មកម្ល៉េះ​។​​មូលហេតុ​ដើម​ចង​ដែល​អាច​ឲ្យ​លោក​ប្រាក់​គឹម​សេង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាមចិត្ត​នោះ​ដោយសារតែ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ត្រូវបាន​លោក​ប្រាក់​គឹម​ស្រេង​សែនព្រេន​រួចរាល់​អស់ហើយ​មិនអាច​កាច់​លោក​ប្រាក់​គឹម​សេង​ឲ្យ​ឈឺ​បានទេ​!​។ ។​

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ធ្លាប់មាន​បញ្ហា​ជាមួយនឹង​លោក​ប្រាក់​គឹម​សេង​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រឿង​លោក​ប្រាក់​គឹម​សេង​ចុះ​រៀបចំ​ដី​ឲ្យ​ឈ្មួញ​នេះ​។ ព្រោះ​រយៈកាល​កន្លងមក​លោក​ប្រាក់​គឹម​សេង​ធ្លាប់បាន​ត្រូវ​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ប្ដឹង​ពាក់ព័ន្ធ​ជាមួយនឹង​ការទិញ​ដី​គេ​ហើយ​មិន​ឲ្យ​លុយ​នៅក្នុង​ទឹកដី​ភូមិ​កោះ​ខ្ទុំ​និង​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​នេះ​រួចមកហើយ ប៉ុន្តែ​គ្មាន​ឃើញ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចាត់ការ​លើ​សំណុំរឿង​ក្ដី​របស់​ប្រជាពលរដ្ឋ​ប្ដឹង​លោក​ប្រាក់​គឹម​សេង​នេះ​បានឡើយ​។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ភ្នាក់ងារ​របស់​អង្គភាព​សារពត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ប្រាក់​គឹម​សេង​ជាច្រើនលើក​ច្រើនសា​ពេល​តេ​ចូល​គ្មាន​អ្នក​លើក​។

ប្រជាពលរដ្ឋ​បាន​ទទូច​ស្នើសុំ​ដល់​លោក​អភិបាលស្រុក​ទឹកផុស​លោក​ម៉េង ហាក់ជា​ពិសេស ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា ជួយ​អន្តរាគមន៍​ដាក់​មន្ត្រី​មក​ស៊ើបអង្កេត​អោយបាន​ស៊ី​ជំរៅ ចំពោះ​រឿង​លោក​ប្រាក់​គឹម​សេង​នេះ​ផង​។​

​សូមបញ្ជាក់ថា​អាណាចក្រ​កំពង់ឆ្នាំង​នេះ​កើតរឿង​អាស្រូវ​ច្រើន​ដែល​ធ្វើអោយ​អាជ្ញាធរខេត្ត​ឈឺក្បាល​​។ បើ​និយាយ​រឿង​ទំនាស់​ដីធ្លី​វិញ​គឺជា​ប្រធានបទ​ក្ដៅគគុក​តែម្ដង ហើយ​ច្រើន​កើតចេញពី​ក្រុមមន្ត្រី​មានអំណាច មាន​លុយ​រំលោភ​យក​ប្រជាពលរដ្ឋ​លួច​លក់​អោយ​ឈ្មួញ​៖​ដូចជា​ដី​អធិការដ្ឋាន​ស្រុក​ជល​គី​រី ដី​អតីត​ទា​ហ៊ាន​K88​នៅ​ភ្នំ​បង្គោល​កី​ស្រី​ម៉ៅ​ក្នុង​ឃំ​ុ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដី​អតីត​បន្ទាយ​យោធា​នៅ​ខាងក្រោយ​ទីតាំង​សាលាស្រុក​កំពង់ត្រឡាច និង​ដី​បឹង​ធម្មជាតិ​ឈ្មោះ​បឹង​សំរោង​ដែលមាន​ទីតាំងនៅ​ខា​លិច​ផ្សារ​ថ្នល់ទទឹង​ក្នុង​ឃំ​ុ​តា​ជេស ស្រុក​កំពង់ត្រឡាច​ជាដើម ដែល​ដី​ទាំងនោះ​ត្រូវបាន​គេ​ឃុបឃិត​ជា​ប្រព័ន្ធ​លួច​កល់​អោយ​ឈ្មួញ​អង្កន់​ពុះ​ឡូត៍​លក់​តំលៃ​រាប់ម៉ឺន​ដុល្លា​ក្នុង​១​ប្លង់ៗ​។

ដី​នៅ​ស្រុក​ទឹកផុស​រាប់ម៉ឺន​ហិច​តា​នៅក្នុង​ឃុំ​ជៀប​ដូចជា​ដី​នៅ​តំបន់ភ្នំ​សូរិយា​ចំណុច​រ៉ា​ក់​ចំបក់ ដី​ចំណុច​ច្រ​ម៉ុះ​ជ្រូក ដី​ចំណុច​អន្លុង​ជ្រូក ដី​ចំ​ណុ​អូ​នាល ដែលជា​ដី​សហគមន៍​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រិត​ត្រូវបាន​ពួក​ឈ្មួញរ​ស៊ី​រៀប​ដី​លក់​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រំលោភ​យក​ដី​រដ្ឋ​ទាំងនោះ​លក់​អោយ​ឈ្មួញ​អស់​ផងដែរ​។​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា មេ​ឈ្មួញ​ល្បីៗ​ដែល​ពូកែ​ខាង​រកស៊ី​រៀប​ដី​លក់​នៅ​ឃុំ​ជៀប​រាល់ថ្ងៃ​មានឈ្មោះ ប្រាក់ គឹម​សេង ឈ្មោះ នុត មឺ​យ ឈ្មោះ​នុត រ៉ា​(​ស្រី​)​បុគ្គល​ទាំង​ប៉ុន្មាន​នាក់​ខាងលើ​គឺជា​ជើង​ខ្លាំង​ខាង​អូសទាញ​ទាក់ទង​ម៉ូយ​ធំៗ​អោយ​ទំលាក់​លុយ​អោយមក​ទិញ​ដី​នៅ​តំបន់​ខាងលើ​។ ឈ្មួញ​ធំៗ​ទាំងនោះ​មកពី​ភ្នំពេញ​ដែលមាន​ងារ​និង​ឋានន្ត​តរ​ស័ក្ដិ​សុទ្ធតែ​ឯកឧត្តម សុទ្ធតែ​ឧក​ញ្ញ៉ា​ពាក់​សុទ្ធតែ​ផ្កាយ​ចាប់ពី​ផ្កាយ​៣​ឡើង​។​a brak kimseng a brak kimseng3 a brak kimseng2