វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2952 នាក់
ម្សិលមិញ 10264 នាក់
សរុប 14142134 នាក់
មណ្ឌលគីរី៖លោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបាននាយករដ្ឋមន្ត្រីដកចេញពីតំណែងអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរីហើយ!។បើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥កញ្ញាឆ្នាំ២០២០ គឺលោក ស៊ិន វណ្ណវុឌ្ឍ ត្រូវមកធ្វើការនៅទីស្តីការក្រសួងមហាផ្ទៃវិញប្រសិនបើមិនមានរឿងអីធំដុំហើយមានលទ្ធភាពចាំគិតទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងខេត្ត។ជាលទ្ធផលក្រៅពីការឃុំខ្លួនលោកសេងសុវណ្ណរ៉ាអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធមិព្រោះពាក់ពន្ធ័រឿងឃុបឃិតគ្នារំលោភយកដីរដ្ឋនៅមណ្ឌលគិរីអាឡូវទើបមានមន្ត្រីថ្នាក់ស្រុកម្នាក់ទៀតត្រូវដកតំណែងក្នុងពេលដែលមានពត៍មានថាមានមន្ត្រីពាក់ព្ធ័ជាង១០រូបឯណុះ៕