» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6848 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671488 នាក់

ព្រោះតែ​ការយឺតយ៉ាវ​របស់​តុលាការ​ប្រជាជន​ខ្មែរឥស្លាម​១៧​គ្រួសារ​កំពុង​វេទនា​


​កំពង់ឆ្នាំង​៖​ពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​១៧​គ្រួសារ​រស់នៅ​ចំណុច​ដី​ផ្នូរ​កប់​សព​ជនជាតិខ្មែរ​ឥស្លាម​​ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ក្រុង​កំពង់​ឆ្មាំ​ង ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​បុរស​ចំណាស់​ម្នាក់​ជា​ជនជាតិ​ខ្មែរឥស្លាម​ដូចគ្នា​ឈ្មោះ​លោកតា ឯល សេន ដែល​បាន​ប្ដឹងផ្ដល់​គ្នា​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​សំណុំរឿង​កំពុងស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​តុលាការ​ក៏បាន​ចេញ​ដីការ​រក្សារ​ការពារ រហូតមក ពេលនេះ​ពួកគាត់​ទាំង​១៧​គ្រួសារ​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​បាន​សូម​សំណូមពរ​ស្នើ​សុំដល់​ឯ​ឧ​ត្ត​ម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត កំពង់ឆ្នាំង​ជួយ​ព​ន្លឿ​ន​ក្នុង​ការរក​ដំណោះស្រាយ​ជូន​ពួកគាត់​អោយបាន​ឆាប់រហ័ស។a khmer 

ពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​១៧​គ្រួសារ​ ថា​រដូវ​នេះ​ជា​រដូវភ្លៀង ពួកគាត់​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយ​គ្រួសារ​ខ្លះ​ត្រូវសុំ​ក្រោមផ្ទះ​គេ​ដេក ដែល​ទឹក​ដក់​ពីក្រោម​ទាំង​មាន​គេ​ចាក់ដី​ព័ទ្ធជុំវិញ​នឹង​ពោរពេញ​ទៅដោយ​សំបុក​មូស​និង​មេរោគ មើលទៅ​ឃើញថា​មហា​សែន​វេទនា ខ្លាំងណាស់​។​​យោងតាម​សម្ដី​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ម៉ាន បានអោយដឹងថា​៖​ដំបូង​ឡើយ​ឈ្មោះ​ឯល សេន​បាន​ទិញ​ដី​ពី​ឈ្មោះ​ចក់​ដែលមាន​ទំហំ​ក្បាលដី​១០០​ម៉ែត្រ​បណ្ដោយ​ជាង​១០០​មែត្រ​​ចំណែក​ពួកគាត់​ក៏បាន​ទិញ​ដី​ពី​ឈ្នោះ​ចក់​ដែរ ដែលមាន​ទំហំ​ក្បាលដីៈ​ជាង​៧០​ម៉ែត្រ​រួមទាំង​ផ្នូរ​កប់​សព​ផង ដោយ​រស់នៅ​របៀប​អង្កន់​ចែកគ្នា​នៅ​មួយ​ប្លង់ៗ​រៀប​ជា​ទទឹង​តាម​បណ្ដោយ​សាច់​ដី​តាម​ណ្ដោ​យ​ផ្លូវ​។​

​ប៉ុន្តែ​នៅពេល​ដី​នៅ​តំបន់​នោះ​មាន​ហាងឆេង​(​មានតម្លៃ​ខ្ទង់​ម៉ឺន​ដុល្លា​)​ក្នុង​១​ប្លង់ៗ ព្រោះ​ដី​នោះ​ជាប់​តំបន់​អភិវឌ្ឍន៍​ផ្សារ​កំពង់ឆ្នាំង​ថ្មី ក្រុង​កំពង់ឆ្នាំង​ផង​ទើប​លោកតា​ឯល សេន​ថា​ដី​នេះ​ជា​ដី​របស់គាត់​ទាំងអស់ ព្រោះ​គាត់​បាន​ទិញ​ពី​ឈ្មោះ​ចក់​ហើយក៏​មាន​កើត​ជម្លោះ​ក្ដីក្ដាំ​គ្នា​រហូតមកដល់​សព្វថ្ងៃ​។​

​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ​សូម​សំណូមពរ​ស្នើសុំ​ដល់​ឯកឧត្តម​អភិបាលខេត្ត​និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៏​មេត្តាជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ពួកគាត់​ផង​។​ព្រោះ​ពួកគាត់​សព្វថ្ងៃ​កំពុង​ជួប​ការលំបាក​វេទនា​ខ្លាំងណាស់​ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង​ពួកគាត់​រស់នៅក្នុង​ថ្លុក​ទឹក​ដក់​ពោ​ពេញ​ទៅដោយ​មូស​និង​មេរោគ ចង់​ធ្វើ​ផ្ទះ​ឬ​ស្ទូច​លើក​ផ្ទះ​ក៏​គេ​មិន​អោយធ្វើ ដូចនេះ​ពួកគាត់​សូម​សំំ​ណូ​ម​ពរ​ដល់​ឯកឧត្តម​មេត្តាជួយ​ពួកគាត់​ផង​។​a khmer1 a khmer2 a khmer4 
​