វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2541 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500965 នាក់
ភ្នំពេញ៖ ហ្វេសប៊ុកមួយឈ្មោះ«Tep Sopheaktra»ដែលគេស្គាល់ថាជារបស់ កញ្ញា ទេព សុភក្ត្រាជាបុគ្គលិកជាប់កិច្ចសន្យានៅសាលាខណ្ឌពោធិ៍សែនជ័យបានធ្វើការឡាយនូវវីដេអូមួយកាលពីពេលថ្មីៗនេះនិយាយអំពីភាពអយុត្តិធម៌និងមាក់តាយកិត្តិយសខណៈនាងបម្រើការងារនៅសាលាខណ្ឌពោធិ៍សែនជ័យពីសំណាក់មេៗ?។
កញ្ញា ទេព សុភក្ត្រាបានចោទប្រកាន់ថា មេនៅក្នុងខណ្ឌនេះមើលងាយមើលថោករូបនាង តាមរយៈការតថ្លៃរូបនាង និងប្អូនស្រីរបស់នាងម្នាក់ទៀតដើម្បីយកទៅដេកជាថ្នូរនៃការធានាចិញ្ចឹម និងការទិញម៉ូតូឬឡានទំនើបឲ្យជិះព្រមទាំងចាប់ស្ទាបគូទប្អូនស្រីនាងជាដើម។មានពេលខ្លះមេទាំងនោះនាំគ្នាលួចថតគូទនាងបាញ់ចូលគ្រុបចែកគ្នាមើលសើច ហើយពេលនាងសុំឲ្យរកដំណោះស្រាយមេបែរជានិយាយថា «អ្ហើយគូទយើងស្អាតគេថតអញ្ចឹងហើយកុំពូកែប្រកាន់សុទ្ធតែមេៗយើងតើ»។
នាងបានចាត់ទុកមេខណ្ឌនេះថាជាមេដែលមានចិត្តជាទេវទត្តមាត់ជាទេវតា ជាគីង្គក់លក់ថ្នាំស្រែង ខំធ្វើបុណ្យដើម្បីបិទបាំងនូវទង្វើអាក្រក់របស់ខ្លួន មើលងាយនាងបំផុត។ នាងនិយាយថា កុំថានាងអាក្រក់ នាងនឹងបញ្ចេញឃ្លីបវីដេអូអ្នកដែលនិយាយជាមួយនាង និងនិយាយតថ្លៃនាងទៅដេកដើម្បីឲ្យគេដឹងគ្រប់គ្នាមិនខានឡើយ ហើយអាងខ្លួនជាមេចង់ធ្វើអ្វីក៏ត្រូវដែរ។ជាពិសេសនៅពេលដែលនាងនិយាយនូវអ្វីដែលជាការណ៍ពិតបែរចោទប្រកាន់ថានាងគឺជាមនុស្សចង់បែកទៅវិញ ដែលមិនខុសពីការចោទនាងថាជាមនុស្សឆ្កួតសរសៃប្រសាទនោះទេ ដែលនេះគឺជាការមួលបង្កាច់ដើម្បីលាងខ្លួនឯង តែកុំភ្លេចថា នាងមិនដែលទៅពេទ្យឆ្កួតឬទទួលបានការបញ្ជាក់ពីគ្រូពេទ្យថានាងមានជំងឺសរសៃប្រសាទចង់បែកអីនោះទេ ហើយបើបែកៗមែនតើនាងអាចធ្វើការបានទេ? ឬមានគេហៅថតកុនដែរទេ? នាងពិតជាឈឺចាប់នូវពាក្យនេះខ្លាំងណាស់។
កញ្ញាទេព សុភក្ត្រា បាននិយាយទៀតថា នាងមានបងប្អូនស្រីតែ២នាក់ប៉ុណ្ណោះ ហើយក៏គ្មានខ្សែគ្មានខ្នងដូចគេទេ ហើយនាងបានខិតខំតស៊ូរៀនសូត្ររហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ហើយកាលពីអតីតនាងគឺជាអ្នកធ្វើការនៅវិទ្យុជាតិកម្ពុជា ហើយក៏ជាតារាកំប្លែងផងដែរ។ ក្រោយមកនាងបានចូលធ្វើការនៅសាលាខណ្ឌពោធិ៍សែនជ័យ ដែលបានប្រឡងចូលទៅតាមសមត្ថភាពត្រឹមត្រូវមិនមែនចូលដោយស្រួលដូចជាបងប្អូនមេយកចូលស្រួលដោយមិនចាំបាច់ប្រឡងនោះទេ ហើយនាងធ្វើការនៅទីនោះរយៈពេល៤ឆ្នាំកន្លងមកហើយ ហើយមេក៏បានតាមតថ្លៃយកទៅដេករហូតតាំងពីរូបនាងរហូតដល់ប្អូនស្រីនាង ប៉ុន្តែពួកនាងអត់ខ្វល់អត់ព្រមទេ ព្រោះពួកនាង២នាក់បងប្អូនមកធ្វើការមិនមែនមកលក់ខ្លួនឡើយ ។
ក្នុងសាររបស់កញ្ញាទេព សុភក្ត្រា បន្តថា ក្រោយមកនាងមានទំនាស់ជាមួយអ្នកធ្វើការជាមួយគ្នាមួយចំនួនក្នុងនោះក៏មានបងធម៌មេផងដែរប៉ុន្តែអ្នកទាំងនោះគឺជាអ្នកបង្ករឿងទាំងអស់ ហើយនាងឲ្យមេដោះស្រាយបែរជាមេអត់ព្រមដោះស្រាយឲ្យទេ បែរជានិយាយថា«បងដឹងថាអូនឯងត្រូវតែបើបងដោះស្រាយឲ្យអូនឯងត្រូវ ខ្លាចគេថាអូនឯងស្រីបង»ទៅវិញ នេះគឺជាភាសាមេនៅខណ្ឌពោធិ៍សែនជ័យ។ ហើយអ្នកឈ្លោះគ្នា២នាក់បែរជាមកបញ្ឈប់តែមួយឲ្យនៅធ្វើការមួយ តើសមទេ? ។
អ្វីដែលនាងហួសចិត្តនោះ គឺនាងមានការឈ្លោះជាមួយមេនៅថ្ងៃសុក្រ ស្រាប់តែថ្ងៃសៅរ៍ បញ្ឈប់នាងបាត់ហើយថ្ងៃអាទិត្យហៅនាងឲ្យរើអីវ៉ាន់ ប្រញាប់យកតុទៅដុតខ្មោចម៉ែវា នេះគឺអានាយកនិងតែក្រោយមកតុនិងនៅទំនេររហូត ហើយរឿងរបស់នាងសោះចង់ដកប្អូនស្រីនាងទៀត។ ហើយមេកុំភ្លេចជួយប្រាប់ប្រពន្ធផងព្រោះប្រពន្ធបានសួរប្ដីថា បងខ្ញុំឆ្ងល់ដល់ហើយ ម៉េចបានមីនិងវាហៅបងឯងដោះស្រាយរហូតចឹង តើបងឯងមានរឿងអីជាមួយវា ? ។
នាងថា កុំឆ្ងល់ពេកធ្វើជាប្រពន្ធអ្នកធំមួយ កុំស្ដាប់តាមគេពេក រៀនមើលខ្លួនឯង យើងកើតមកមានត្រចៀក២ ភ្នែក២ រន្ធច្រមុះ២មាត់១ ទុកសម្រាប់ស្ដាប់ សម្រាប់មើល សម្រាប់និយាយដូចគ្នា ហើយកុំសួរអញ្ចឹងខ្ញុំអត់ចង់បានប្ដីអ្នកឯងទេ ហើយសួរប្ដីអ្នកឯងខ្លួនឯងទៅតាមខ្ញុំប៉ុន្មានឆ្នាំ តាមទៅដល់ហាងជូនដល់ផ្ទះៗ ប៉ុន្តែខ្ញុំសុំ រាប់អានដូចបង កុំភ័យខ្លាចខ្ញុំយកប្ដីអ្នកឯងនោះ។ហើយមកពីប្ដីអ្នកឯងជាមេទើបគេហៅឲ្យដោះស្រាយ បើជាកូនចៅគេក៏គេអត់ហៅឲ្យដោះស្រាយទេ ហើយបើនិយាយបំផ្លើសថា ខ្ញុំឈ្លោះគេពេញមួយខណ្ឌ តែនាងក៏ចង់សួរថាតើឈ្លោះអ្នកណាខ្លះ អាងអីនិយាយឡើងថា ពួកហ្អែងឈ្លោះគ្នាបងបញ្ឈប់ទាំងអស់ ឥឡូវហ្អែងឈប់ទៅបងបញ្ឈប់ទាំងអស់ ។
ពេលនោះនាងដើរចេញខ្លួនឯងមិនចាំបាច់គេបញ្ឈប់ទេប៉ុន្តែក្រោយនាងឈប់ បែរជាមេនេះអត់បញ្ឈប់ភាគីម្ខាងទៀតសោះ គឺមេនេះអត់បានយកមាត់មកនិយាយទេគឺយកក្ដិតនិយាយទៅវិញទេ ប៉ុន្តែទោះជាយ៉ាងណានាងដឹងថាពាក្យថាមេគឺមាន៣ប្រការក្នុងនោះ«ប្រការទី១មេធ្វើអ្វីក៏ត្រូវដែរទី២ មេឲ្យធ្វើអ្វីត្រូវតែធ្វើតាមមេ ទី៣ ចង់ឈ្លោះគ្នាជាមួយមេត្រូវទៅមើលប្រការទី១ »។
និយាយរួមរឿងមានច្រើនណាស់ ដែលត្រូវនិយាយហើយមេនោះជាអ្នកបង្កើតឡើងទាំងអស់ក្នុងគោលបំណងតែមួយគត់គឺធ្វើឲ្យបងប្អូនពួកនាងទាំង២នាក់ទាល់ច្រកប៉ើងសារុងឲ្យ តែពួកនាងមិនប៉ើងសារុងឲ្យជាដាច់ខាតមិនបានធ្វើការនៅសាលាខណ្ឌនោះក៏មិនស្លាប់ដែរ។ប៉ុន្តែនាងគ្រាន់តែចង់សួរថា «តើធ្វើការនៅកន្លែងមួយបើយើងអត់ដេកជាមួយមេអត់ដេកជាមួយពួកវាវាតាមជាន់មែន? ហើយនាងធ្លាប់ធ្វើការសហព័ន្ធទូកង និងកន្លែងផ្សេងទៀតអត់ដែលមានមេណាតាមសុីកូនចៅឯងអ៊ីចឹងផងគេអត់ដែលខ្វល់អីបែបអ៊ីចឹងទេ»។ ទើបតែនៅសាលាខណ្ឌពោធិ៍សែនជ័យនេះមួយប៉ុណ្ណោះដែលមេតាមស៊ីនាងនិងប្អូនស្រីហើយពេលស៊ីអត់បានក្លាយទៅជាស្អប់បែបនេះទៅវិញ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់កាសែតតាមបណ្ដាញតេឡេក្រាមថា លោកសុំមិននិយាយចុះ ព្រោះសុទ្ធតែកូនចៅ តែសូមកុំតបតអីយូរៗទៅវានិងស្ងាត់ហើយក្រៅពីនេះលោកបានរុញឲ្យទៅសួរមន្ត្រីសាលាខណ្ឌមួយណាក៏បានជាដំបូង ។
គួរបញ្ជាក់ពាក់ព័ន្ធករណីខាងលើនេះ យើងមិនដឹងថានារីដែលចោទប្រកាន់មេនៅក្នុងសាលាខណ្ឌពោធិ៍សែនជ័យនោះជាអ្នកណានោះទេ គ្រាន់តែនាងបានបញ្ជាក់ថាត្រឹមតែមេៗ ៕(ប្រភពគេហទំពរ័នគរវត្ត)