» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11353 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701524 នាក់

ផ្ទេរ​ភារកិច្ច​លោក​ផ្កាយ​៣ អ៊ិន រស្មី​ឬ​ទ្ធា ពី​អគ្គនាយករង ពន្ធនាគារ ទៅជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ឆបោក​ប្រាក់​រត​ការចូល​នគរ​បាល​

​ភ្នំពេញ​៖ លោក​ផ្កាយ​៣ អ៊ិន រស្មី​ឬ​ទ្ធា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ភារកិច្ច ទៅធ្វើជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អគ្គនាយករង​វិញ​បន្ទាប់ពី​បែក​រឿង​ស៊ីដាច់​លុយ​រត់ការ​៧​ម៉ឺន​ដុល្លារ​អា​មេ​រិច​។a po pri

អនុក្រឹត្យ​ស្តីពី ការផ្ទេរ​មន្ត្រីរាជការ ចុះ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២​បា​នស​ម្រ​ច​ផ្ទេរ​ភារកិច្ច​លោក​ផ្កាយ​បី អ៉ិ​ន រស្មី​ឬ​ទ្ធា បាន​កើត​ឡើង​បន្ទាប់ពី​មាន​ករណី​បណ្ដឹង​ប្ដឹង​លោក​ពីបទ​ឆបោក​ប្រាក់​ប្រមាណ​ជាង ៧ ម៉ឺន​ដុល្លារ​អាមេរិក រឿង​រត់​ការចូល​ក្រប​ខណ្ធ​ប៉ូលីស​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មាន​ពាក្យបណ្តឹង​បាន​ចោទប្រកាន់​លោក​ផ្កាយ​៣ ដែលជា​អគ្គនាយករង​ពន្ធនាគារ​ម្នា​ក់ថា ឈ្មោះ អ៊ិន រស្មី​ឬ​ទ្ធា ហៅ សុខ វ៉ាន់​នា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​១១៥ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ឆបោក លើទឹក​ប្រាក់ ៧១ ០០០​ដុល្លារ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​។

​ករណីនេះ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ឈ្មោះ អ៊ិន រស្មី​ឬ​ទ្ធា ហៅ សុខ វ៉ាន់​នា បានមក​ប្រើល្បិច​ដោយ​អះអាងថា ក្រសួងមហាផ្ទៃ​ត្រូវការ​ជ្រើសរើស​ក្របខណ្ឌ​នគរបាលជាតិ សម្រាប់​ឆ្នាំ​២០២០​ជាច្រើន​នាក់ ដែល​ខ្លួន​មាន​ឋាន​ន្ទ​រ​ស័ក្តិ​ផ្កាយ​៣ អាចជួយ​ឱ្យចូល​ក្របខណ្ឌ​បាន តែ​តម្រូវ​យកប្រាក់​ក្នុង​ម្នាក់ ១​ម៉ឺន​ដុល្លារ ឡើងទៅ ដោយ​ធានាថា រយៈពេល​២ ទៅ ៣​ខែ នឹង​បាន​ចូល​ក្របខ័ណ្ឌ បើ​មិន​បានទេ​នឹង​ប្រគល់​ប្រាក់​គ្រប់​ចំនួន​វិញ​។

ប៉ុន្តែ​ក្រោយពេល​ប្រគល់​ប្រាក់​ឱ្យ​ហើយ មិន​ទទួលបាន​ក្របខ័ណ្ឌ​ឯ​លុយ​ក៏​មិនឱ្យ​វិញ​ដែរ និង​បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ​ថែមទៀត​។ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានចេញ​លិខិត​កោះហៅ​ឈ្មោះ អ៊ិន រស្មី​ឬ​ទ្ធា ហៅ សុខ វ៉ាន់​នា លើក​ទី​១ និង​លើក​ទី​២ ដើម្បី​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ប៉ុន្តែ​ចុង​ចម្លើយ​មិនបាន​ចូលខ្លួន​ទាំង​២​លើក តាម​ការកំណត់​នោះឡើយ ។ ពាក្យបណ្តឹង​នោះ​សម​ត្ត​កិច្ច​នឹង​ត្រៀម​បញ្ជូនទៅ​តុលាការ បើសិនជា​ភាគី​ទាំងពីរ​មិនអាច​ដោះស្រាយ​បញ្ចប់​គ្នា​បាន នៅ​ចំពោះមុខ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នោះ ។​a po pri1 a po pri2 a po pria a po pria1 a po pria2 

​