» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10841 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701012 នាក់

រុស្ស៊ី​ចង់​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​មី​យ៉ាន់​ម៉ា


រុស្ស៊ី​៖ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ និង​របប​យោធា​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​ប្រទេស​លោកខាងលិច ចំពោះ​ការសម្លាប់​បាតុករ​ជន​ស៊ីវិល​រាប់រយ​នាក់​ប្រទេស​នោះ​ប្រទេស​រុស្ស៊ី​ចង់​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​មី​យ៉ាន់​ម៉ា ។a burma russy 

​យោងតាម​ការចេញផ្សាយដោយទីភ្នា់ក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែមីនា ឆ្នាំ​២០២១​​លោក Alexander Fomin អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​ណៃ​ពិដោ​នៅ​ថ្ងៃ​សុក្រ​នេះ ជាមួយ​មេដឹកនាំ​ក្រុមប្រឹក្សា​យោធា​មី​យ៉ាន់​ម៉ា គឺ​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដែល​ប្រើ​យោធា​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​កន្លងទៅ​បណ្តាល​ឲ្យ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​និង​ថ្កោលទោស​ពី​អន្តរជាតិ​។​

​យោងតាម​ទីភ្នាក់ងារ​រុស្ស៊ី TASS ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​បាន​ធ្វើឡើង មួយ​ថ្ងៃមុន​ក្បួនព្យុហយាត្រា​ដ៏​ធំ​បំផុត​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​អបអរសាទរ​ដល់​ទិវា​កងកម្លាំងប្រដាប់អាវុធ​របស់​មី​យ៉ាន់​ម៉ា​នោះ បាន​រាយការណ៍​ថា លោក Fomin បាន​និយាយថា​«​ប្រទេស​មី​យ៉ាន់​ម៉ា គឺជា​សម្ព័ន្ធមិត្ត​ដែល​អាច​ទុកចិត្តបាន និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅ​អាស៊ី​»​។​

​ក្នុង​ទូរទស្សន៍ Zvezda របស់​ក្រសួងការពារជាតិ​រុស្ស៊ី គេ​បានឃើញ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Alexander Fomin ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា ព្រមទាំង​ទទួលបាន​មេដាយ និង​ដាវ​មួយ​ពី​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ទៀតផង នៅក្នុង​បន្ទប់​ប្រជុំ​មួយ​ដែល​ពោរពេញ​ទៅដោយ​មន្ត្រី​យោធា​ពាក់​ឯកសណ្ឋាន​បៃតង​។​

​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​ដ៏​រឹងមាំ​បំផុត​សម្រាប់​ការគាំទ្រ​របស់​រុស្ស៊ី​ចំពោះ​របប​យោធា​មី​យ៉ាន់​ម៉ា ខណៈពេលដែល​បណ្តា​ប្រទេស​លោកខាងលិច​កំពុង​ផ្ទុះ​កំហឹង និង​ថ្កោលទោស​ចំពោះ​អំពើ​ហឹ​ង្សា​ដែល​របប​យោធា​បាន​ប្រព្រឹត្ត​ប្រឆាំងនឹង​ជន​ស៊ីវិល​៕a burma kill 

​