» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7025 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671665 នាក់

ប្រធានាធិបតី​បារាំង​ទៅ​អាល្លឺម៉ង់​ស្វែងរក​ការពង្រឹង​សហភាព​អឺរ៉ុប​ទប់​ចារឹក​ជាតិនិយម​អាមេរិក​និង​ការ​គម្រាម​ផស់​រុស្ស៊ី​


​ប្រធានាធិបតី​បារាំង ត្រូវ​អញ្ជើញ​ទៅ​អាល្លឺម៉ង់ ដើម្បី​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​សង្គ្រាម​បន្ទាប់ពី ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​សង្គ្រាមលោកលើកទី​មួយ​កាលពី ថ្ងៃទី ១១ វិច្ឆិកា នៅ​ប្រទេស​បារាំង​ដោយមាន​វត្តមាន​លោក​ប្រ​ធានា​ថិ​ប​តី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ចាំ​រិះគន់​បារាំង​ផងដែរ ។a aleumanh

វត្តមាន​លោក​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព រវាង​បារាំង​និង​អាល្លឺម៉ង់ ក្នុងពេល​មាន​សន្ទុះ​ជាតិនិយម​អាមេរិក​បង្ក​ការព្រួយបារម្ភ​ដល់​អឺរ៉ុប​។
​លោក​ប្រធានាធិបតី​បារាំង ម៉ា​ក្រុង នឹង​ជួប ជាមួយ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ។ បន្ទាប់មក ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​កាន់​សភា​អាល្លឺម៉ង់ នៅវេលា​ម៉ោង​១២​កន្លះ ម៉ោង​សាកល​។

​នៅ​ចំពោះមុខ​សភា​អាល្លឺម៉ង់​ជា​លើកទីមួយ​គិត​ចាប់តាំងពី​ឆ្នាំ​២០០០​មក ប្រធានាធិបតី​បារាំង លោក​ប្រធានាធិបតី​បារាំង​ទំនងជា​នឹង​ឆ្លៀត​លើកឡើង​ជាថ្មី​អំពី​គម្រោង​ចង់​បង្កើត​កង​យោធា​អឺរ៉ុប​រួម ដែល​លោកស្រី​អធិការបតី​មែរ​ខែល បាន​សម្តែង​ការគាំទ្រ​រួចហើយ បើទោះបីជា​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ស្រែក​ប្រឆាំង ក៏ដោយ​។​
​លោក ម៉ា​ក្រុង និង​លោកស្រី មែ​ខែល​ល ត្រូវ​ពិភាក្សាគ្នា​រក​មធ្យោបាយ​ស្ថាបនា​អឺរ៉ុប​ឱ្យមាន​សន្ទុះ​ឡើងវិញ​។ ទាំងពីរ​ប្រទេស បាន​ព្រមព្រៀងគ្នា និង​ផ្តល់​សំណើ​ទៅ​អឺរ៉ុប នៅ​ថ្ងៃស្អែក គម្រោង​ថវិកា​តំបន់​អឺរ៉ូ ដែល​លោក​ម៉ា​ក្រុង​គាំទ្រ​យ៉ាងខ្លាំង​។

​តែ​ទោះបី ប្រធានាធិបតី​បារាំង និង​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បានបង្ហាញ​កាយវិការ​ងាក​ស្និទ្ធ​រកគ្នា​ជាច្រើន​ក៏ដោយ​វា​នៅមាន​ការខ្វែងគំនិត​គ្នា​នៅឡើយ​។ អាល្លឺម៉ង់ មិនទាន់​ឯកភាព​ជាមួយ​បារាំង លើ​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​សំណុំរឿង​ជាច្រើន ដូចជា គម្រោង​ធ្វើកំណែទម្រង់​សហភាព​អឺរ៉ុប ការបង្កើត​វិស័យ​យោធា​អឺរ៉ុប កំណែទម្រង់​តំបន់​អឺរ៉ូ ឬ​ការយកពន្ធ​លើ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​អាមេរិក (Google Apple Facebook Amazon)៕

​