» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8218 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698389 នាក់

បាតុករ​ថៃ​ប្រកាស ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា ព្រោះ Facebook….


​ថៃ​៖ បន្ទាប់ពី​មាន​ពត៍​មាន​ថា រដ្ឋាភិបាល​ថៃ​នឹង​ចាត់វិធានការ​ទៅលើ​គ្រុប Facebook របស់​បាតុករ អ្នករៀបចំ​បាតុកម្ម​ថៃ​នៅ​ថ្ងៃទី​១៨ ខែតុលា បានប្រកាស​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ ។​នេះ​បើតាម​ការចេញផ្សាយ​រប​ស់កា​សែត Bangkok Post​។​a brayut fb 

​ក្រុម Free Youth និង រណសិរ្ស​បង្រួបបង្រួម​ដើម្បី​Thammasat និង​បាតុកម្ម (UFTD) ដែលជា​អ្នករៀបចំ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បង្ហោះ​នៅលើ​ទំព័រ Facebook ថា​៖​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល បាន​ស្នើសុំ​រួចហើយ​ក្នុងការ​លុប​គេហទំព័រ​របស់​ពួកគេ​ពី​បណ្ដាញ​សង្គម Facebook ។
​ក្រុម Free Youth បញ្ជាក់ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏បាន​ជំរុញ​ឲ្យ​អ្នកតាមដាន​របស់ខ្លួន​ប្តូរ​ទៅប្រើ Telegram វិញ ដោយបាន​ផ្តល់​ការណែនាំ​អំពី​របៀប​កំណត់​ឯកជន​ភាព និង​សុវត្ថិភាព​នៅក្នុង​កម្មវិធី​ដើម្បី​លាក់​លេខ​ទូរស័ព្ទ​របស់​ពួកគេ​ផងដែរ​។ ចំណែក​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​UFTD ក៏បាន​ប្រកាសថា ខ្លួន​កំពុង​ផ្លាស់ប្តូរ​ទៅ​ទំព័រ​Facebook ថ្មី​មួយ​ដែលមាន​ឈ្មោះថា UFTD V.2 និង​បានស្នើ​សុំឱ្យ​អ្នកតាមដាន​របស់ខ្លួន​ទាក់ទង​តាមរយៈ Telegram ផងដែរ​។​

លោក​ប៊ុត​ធី​ពុង​សេ​ប៉ុណា​កាន់​តា​( Buddhipongse Punnakanta) រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​ថៃ បាន​លើកឡើងថា រាល់​ការសម្រេចចិត្ត​ណាមួយ​ក្នុង​ការបិទ​គេហទំព័រ​របស់​ក្រុមអ្នកតវ៉ា អាស្រ័យ​នៅ​នឹង​ប៉ូលិស ហើយ​ចំណាត់ការ​បែប​នោះ ក៏​តម្រូវឱ្យមាន​ការយល់ព្រម​ពី​សំណាក់​ម្ចាស់ Facebook ខ្លួនឯង​ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​រូបនេះ​បាន​បន្ថែមថា ក្រសួង​មិនត្រូវ​បាន​ទាក់ទង​ដោយ​ប៉ូលីស​ពី​ចំ​ណាត​ការ​បែបនេះ​ទេ​។​

​លោក បញ្ជាក់ថា​៖ «​ការស្នើសុំ​បិទ ជាធម្មតា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ដំណើរការ ហើយក៏​វា​តម្រូវឱ្យមាន​ដីកា​របស់​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ដែរ​» ។ រដ្ឋមន្ត្រី​រូបនេះ បាន​គូសបញ្ជាក់ថា ក្រសួង​របស់លោក មាន​កាតព្វកិច្ច​រង់ចាំ​ការស្នើសុំ​របស់​ប៉ូលិស​ជា​ផ្លូវការ ហើយនឹង​ពិចារណា​ការស្នើសុំ​ការ​លុប​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Free Youth និង​UFTD ណា ដែល​បាន​ផ្សព្វផ្សាយ​មាតិកា​ដែល​ត្រូវ​ចាត់ទុកថា បាន​រំលោភ​លើ​ក្រឹត្យ​បន្ទាន់​ដែល​បានដាក់​ចេញពី​សប្តាហ៍​មុន​។​ក្រឹត្យ​បន្ទាន់​ខាងលើ ដើម្បី​រក្សា​ច្បាប់​និង​សណ្តាប់ធ្នាប់​នៅ​ចំពោះមុខ​ការកើនឡើង​នៃ​ការតវ៉ា​នៅតាម​ដងផ្លូវ​។​a brayut fb1 


​