» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8675 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698846 នាក់

បន្ទាប់ពី​សម្លាប់​មេ​ទ​ព័​និង​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​អ៊ីរ៉ង់​ព្រមាន​សងសឹក​អ៊ីស្រាអែល បន្ទាប់ពី​ពួក​ហេ​ប៊ូ​ឡា​និង​ហា​ម៉ាស​

​អ៊ីរ៉ង់​៖​កាលពី​ថ្ងៃ​ពុធ​ទី​៣​មករា ប្រធានាធិបតី​អ៊ីរ៉ង់ លោក​អ៊ីប្រាហ៊ីម​រ៉ៃ​ស៊ី​( Ebrahim Raisi) បាន​ថ្លែង​សារ​ទៅកាន់​ពលរដ្ឋ​អ៊ីរ៉ង់​នៅក្នុង​រដ្ឋធានី តេ​ហេ​រ៉ង់ ដោយបាន​ព្រមាន​ពី​ការ​សងសឹក​ទៅលើ​អ៊ីស្រាអែល​ឱ្យ​សម​នឹង​តម្លៃ​នៃ​ការបាត់បង់​អាយុជីវិត​របស់​ពលរ​ដ្ឋ​អ៊ីរ៉ង់​ជិត ១០០​នាក់ នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​ចំនួន ២​ករណី ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ដែល​ពលរដ្ឋ​អ៊ីរ៉ង់​ប្រ​ម៉ូ​ល​ផ្តុំគ្នា​ដើម្បី​សម្តែង​ការគោរព​វិញ្ញាណក្ខន្ធ​ជូន​ចំពោះ​អតីត​មេបញ្ជាការ​នៃ​កងទ័ព​បដិវត្តន៍​ជាតិ​អ៊ីរ៉ង់ លោក Qassem Soleimani ដែល​ត្រូវ​អ៊ីស្រាអែល​និង​អាម៉េរិក​រួមគ្នា​ធើ្វ​ឃាត​បានសម្រេច​កាលពី​ឆ្នាំ ២០២០​។a iran boom 

​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​បាន​ថ្លែងប្រាប់​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​ថា មាន​ពលរដ្ឋ​អ៊ីរ៉ង់​យ៉ាងហោចណាស់​៩៥​នាក់​បាន​ស្លាប់ និង​ប្រមាណ​ជា​២១១​នាក់​ទៀត​រងរបួស ដែលជា​តួលេខ​មួយ​ដ៏​អាក្រក់​មិន​ធ្លាប់មាន​ជា​ប្រវត្តិសាស្ត្រ​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ និង​មាន​ទម្រង់​នៃ​ការគំរាមកំហែង​ស្រដៀង​គ្នា​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ធ្លាប់បាន​បង្ក​ព្យុះភ្លៀង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​កាលពី​អំឡុង​ឆ្នាំ ២០១៤​។​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ លោក​ឧ​ត្ត​ម​សេនីយ Esmail Ghaani និង​ជា​មេបញ្ជាការ​នៃ​កង​អង្គភាព Quds ដែលជា​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​មួយ​ក្នុងចំណោម​កង​អង្គភាព​សំខាន់ៗ​ទាំង​ប្រាំ​នៃ​កងទ័ព​បដិវត្តន៍​ជាតិ​អ៊ីរ៉ង់ បាន​និយាយ​ដោយ​ចង្អុល​ចំៗ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​និង​សហរដ្ឋ​អាម៉េរិក ថា​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​អាក្រក់​នេះ​។

​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោលការ​រាល់​សន្ម​ត់ ឬ​ចោទប្រកាន់ថា​ទីក្រុង​វ៉ាស៊ីនតោន ឬ​អ៉ី​ស្រា​អែល មាន​ជាប់​ពាក់ព័ន្ធ​នឹង ការវាយប្រហារ​នេះ​។ «​សហរដ្ឋអាមេរិក​មិនមាន​ជាប់​ពាក់ព័ន្ធ​ឡើយ​....​ហើយ​យើង​ក៏​គ្មាន​ហេតុផល​អ្វី​ត្រូវ​ជឿថា​អ៉ី​ស្រា​អែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង ការផ្ទុះ​នេះនោះ​ដែរ​»​។ នេះ​ការបញ្ជាក់​របស់លោក Matthew Miller អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដោយ​បន្ថែមថា​ការវាយប្រហារ​បំផ្ទុះ គ្រាប់បែក​នៅ​អ៉ី​រ៉ង់​អាចជា​ស្នាដៃ​របស់​ក្រុម ISIS​។​​ដោយឡែក អ្នកនាំពាក្យ​យោធា​អ៉ី​ស្រា​អែល លោក Daniel Hagari បាន​ឆ្លើយ​ប្រាប់​កាសែត​ថា​អ៉ី​ស្រា​អែល​សព្វថ្ងៃ​កំពុង​ផ្តោតលើ​សង្គ្រាម​ជាមួយ​ក្រុម​ហា​ម៉ាស​។​

ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក ២​លើក បាន​កើតឡើង​នៅក្បែរ​ផ្នូរ​បញ្ចុះសព​មួយ ក្នុង​ទីក្រុង Kerman នាឱកាស​ដែល​មនុស្សម្នា​ជាច្រើន នាក់​បាន​ចូលរួម​ពិធី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​នៃ​ខួប​ឆ្នាំ​នៃ​ការសម្លាប់​អតីត​ឧ​ត្ត​ម​សេនីយ៍​អ៉ី​រ៉ង់ លោក Qasem Soleimani ក្នុងការ​វាយប្រហារ​យ​ន្ដ​ហោះ​ដ្រូ​ន របស់​សហរដ្ឋអាមេរិក ក្នុង​ទីក្រុង​បា​កដាដ ប្រទេស​អ៉ី​រ៉ា​ក់ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០.។

​មុន​មាន​ករណី​យ៍​បំផ្ទុះ​គ្រាប់​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ របស់​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម (IRGC) ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ ដោយ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល នៅក្នុង​រដ្ឋធានី​ដា​ម៉ាស់ ប្រទេស​ស៊ី​រី​ផងដែរ​។​IRGC របស់​អ៊ីរ៉ង់​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា មេបញ្ជាការ​ជើងចាស់​ម្នាក់​របស់ខ្លួន ដែល​បម្រើការ​ជា “​ទីប្រឹក្សាយោធា​” ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ ដោយ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល នៅ​ទីក្រុង​ដា​ម៉ាស់​។​លោក Seyyed Razi Mousavi មេបញ្ជាការ​​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា ជា​អ្នក “​ទទួលខុសត្រូវ ចំពោះ​ការគាំទ្រ​រណសិរ្ស​តស៊ូ​នៅក្នុង​ប្រទេស​ស៊ី​រី​” និង​ជា​សម​មិត្ត​ម្នាក់​របស់ មេបញ្ជាការ​អ៊ីរ៉ង់​លោក Qassem Soleimani ដែល​ត្រូវបាន​ធ្វើឃាត​នៅក្នុង​ការ វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ បា​កដាដ​ក្នុង​ខែមករា ឆ្នាំ​២០២០​។​

​ដោយឡែក​បើតាម​សារ​ពត៍​មាន​រុស្ស៊ី RT លោក Hassan Nasrallah ដែលជា​ប្រធាន​កងជីវពល​ហេ​បូ​ឡា​ឬ Hezbollah បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ក្រុម​របស់គាត់​មិន​ខ្លា​ចការ ប្រឈមមុខ​ដាក់គ្នា​ជាមួយ អ៊ីស្រាអែល​នោះទេ​។​​ការអត្ថាធិប្បាយ​របស់​ប្រធាន​ហេ​ប៊ូ​ឡា​នេះ​បានកើត​ឡើង បន្ទាប់ពី​មានការ​ធ្វើឃាត​មន្ត្រីជាន់ខ្ពស់​បំផុត​ទី​២ របស់​ក្រុម​ហា​ម៉ាស​គឺ​លោក Saleh al-Arouri នៅក្នុង​ក្រុង​បេ​រូត​ប្រទេស​លី​បង់​។ ក្រុម​ហេស​បូ​ឡា​ហ៍​បាន​ពណ៌នា​ការ វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បានសម្លាប់​លោក al-Arouri ថា​ជា ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ លើ​ប្រទេស​លី​បង់ហើយ​បាន​ប្តេជ្ញាចិត្ត​សង​សឹង និង​ទាមទារ​ឲ្យ​មាន​ការដាក់ ទណ្ឌកម្ម​លើ​អ៊ីស្រាអែល​ទោះ អ៊ីស្រាអែល​មិនបាន​ទទួលខុសត្រូវ ជា​ផ្លូវការ​ចំពោះ​ការវាយប្រហារ​នេះ​ក្តី​។​

​នៅក្នុង​សុន្ទរកថា​របស់គាត់​លោក Nasrallah បានធ្វើការ​ប្រកាស​ដ៏​ខ្លី​ប៉ុណ្ណោះ​អំពី​ផែនការ​សងសឹក ប៉ុន្តែ​បាន​និយាយថា ការសម្លាប់​លោក al-Arouri គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់​ដែល នឹងត្រូវ​សងសឹក​ជាដាច់ខាត​។​ប្រភពពី​ទីភ្នាក់ងារ Xinhua បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤​ថា ក្រុម​ហា​ម៉ាស់​បានប្រកាស​ពី​ការ​បង្កក លើ​ការចរចា​បទ​ឈប់​បាញ់ ជាមួយនឹង​អ៊ី​ស្រា​អ៊ែ​ល ក្រោយពី​អនុប្រធាន​ក្រុម​បក្ស គឺ​លោក Saleh al-Arouri ត្រូវបាន​សម្លាប់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ នៅក្នុង​ការវាយប្រហារ​របស់​អ៊ី​ស្រា​អ៊ែ​ល នៅក្នុង​ប្រទេស​លី​បង់​។​

ប្រភព​បាន​ឲ្យ​ដឹង​នៅក្នុង លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា “​យើង​បាន​ជូនដំណឹង​ដល់​បងប្អូន នៅក្នុង​ប្រទេស​កាតា និង​អេ​ហ្ស៊ី​ប​អំពី​ការ​បង្កក​ការចរចា​នេះ​” ។ ប្រទេស​កាតា និង​អេ​ហ្ស៊ី​ប បាននិងកំពុង​សម្រុះសម្រួល បទ​ឈប់​បាញ់​គ្នា​រវាង​អ៊ី​ស្រា​អ៊ែ​ល និង​ក្រុម​ហា​ម៉ាស់ ។ ប្រភព​ចេញពី​ក្រុម​ហា​ម៉ាស់ បាន​ប្រាប់ Xinhua ថា ជំនួយការ​ជាច្រើន​របស់លោក al-Arouri ដែលជា​អនុប្រធាន​ការិយាល័យ នយោបាយ​របស់​ក្រុម​ហា​ម៉ាស់ ក៏ត្រូវ​បានសម្លាប់​ផងដែរ​នៅក្នុង​ការ វាយប្រហារ​របស់​អ៊ី​ស្រា​អ៊ែ​ល ដែល​ផ្តោតលើ​ការិយាល័យ​របស់ ក្រុម​ហា​ម៉ាស់​នៅ​ជាយក្រុង​ស្ថិតនៅ ភាគខាងត្បូង​នៃ​រដ្ឋធានី​បេ​រូត​របស់​ប្រទេស​លី​បង់ ៕a iran bola a iran bola1 a iran boom1 

​