» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10409 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700580 នាក់

រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​

​ប្រទេស​ថៃ​៖​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ បាន​ផ្សាយ​ថា រដ្ឋាភិបាល​ថៃ​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា​ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខែមិថុនា​ដែលជា​ការបោះឆ្នោត​ព្រឹទ្ធសភា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​​ខុទ្ទកាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​ថៃ លោក Srita Thavisin បាន​គាំទ្រ​ផែនការ​សម្រាប់​ដំណើរការ​បោះឆ្នោត​ពហុ​ដំណាក់កាល​ដ៏​ស្មុគស្មាញ​នេះ​។ ក្រៅពីនេះ គណៈរដ្ឋមន្ត្រី​ក៏បាន​យល់​ព្រមធ្វើ​ប្រជាមតិ ដើម្បី​សួរ​ប្រជាជន​ថៃ​ថា តើ​ពួកគេ​នឹង​គាំទ្រ​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​គូរ​ឡើង​ដោយ​របប​យោធា ដែល​កាន់អំណាច​កាលពី​ឆ្នាំ​២០១៧​ដែរឬទេ​?​។​a thai senate 

​ព្រឹទ្ធសភា​បច្ចុប្បន្ន​ដែល​តែងតាំង​ដោយ​របប​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដែល​បាន​កាន់អំណាច​ក្នុង​ឆ្នាំ ២០១៤ មាន​សមាជិក​ចំនួន​២៥០​រូប បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កំណត់​លទ្ធផល​នៃ​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំ២០២៣។​​គណបក្ស​ចលនា​ឆ្ពោះទៅមុខ​( Move Forward (MFP)​បានឈ្នះ​អាសនៈ​ច្រើនជាងគេ​នៅក្នុង​សភា ប៉ុន្តែ​មេដឹកនាំ​របស់ខ្លួន​គឺ លោក​ភិ​ថា​លិ​ម​ចា​រើ​ន​រ៉ាត់​( Pita Limjaroenrat )​ត្រូវបាន​រារាំង​មិនឱ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី ដោយសារតែ​គាត់​មិនអាច​ប្រមូលបាន​ការគាំទ្រ​គ្រប់គ្រាន់​នៅក្នុង​ព្រឹទ្ធសភា​។ អាស្រ័យហេតុនេះ លោក Srita មកពី​គណបក្ស​ភឿ​ថៃ​ដែល​ទទួលបាន​អាសនៈ​ច្រើនជាងគេ​ទី​ពីរបាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា​។​

​នៅក្នុង​ដំណើរការ​នេះ សមាសភាព​នៃ​សភា​ជាន់ខ្ពស់ (​ព្រឹទ្ធសភា​) នឹង​ត្រូវបាន​សម្រួល​ម​ក​ត្រឹម​ចំនួន ២០០​រូប ដែល​នឹងត្រូវ​បានជ្រើសរើស​ពី​ក្រុម​តំណាង​២០​វិស័យ​ផ្សេងៗ​នៃ​សង្គម ដូចជា យុត្តិធម៌ ការអប់រំ សុខភាព​សាធារណៈ ឧស្សាហកម្ម សិល្បៈ កីឡា មនុស្ស​ចាស់ និង​ជនជាតិភាគតិច​ជាដើម​។​​ទោះយ៉ាងណា​ក៏ដោយ មានតែ​បេក្ខជន​ប្រជែង​តំណែង​សមាជិក​ព្រឹទ្ធសភា​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ដែល​នឹងធ្វើ​ឡើង​ចំនួន​បី​ជុំ គឺ​នៅ​ថ្ងៃទី ៩ ខែមិថុនា ថ្ងៃទី ១៦ ខែមិថុនា និង​ថ្ងៃទី ២៦ ខែមិថុនា​។​​អ្នក​រិះគន់​អះអាងថា វិធីសាស្ត្រ​នេះ​ខ្វះ​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ធ្វើឱ្យ​ដំណើរការ​ស្មុគស្មាញ​ដោយ​មិនចាំបាច់​។ អ្នកនាំពាក្យ​របស់​គណៈ​បក្ស Move Forward លោក Parit Wacharasindhu បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ AFP ថា «​នេះ​មិនមែនជា​ការបោះឆ្នោត​ទេ ពីព្រោះ​សមាជិក​ព្រឹទ្ធសភា មិន​បានមក​ដោយផ្ទាល់​ពី​សាធារណជន​ទេ​»​។ លទ្ធផល​បោះឆ្នោត​ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ២ ខែកក្កដា​៕a thai pita 

​