» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7788 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697959 នាក់

លោក​ប៉ាក់​គី​អៅ​នឹង​អនុញ្ញាតឱ្យ​បើក​ការស៊ើបអង្កេត សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បើ​លោក​ជាប់ឆ្នោត​

 

​ប្រទេស​ហ្វីលីពីន​៖​ការឃោសនាបោះឆ្នោត​នៅក្នុង​ប្រទេស​ហ្វីលីពីន​កាន់តែ​ក្តៅ​ហើយ ដោយ​បេក្ខភាព​ប្រធានាធិបតី​បានលើកឡើង​ពី​គោលនយោបាយ​សំខាន់ៗ វាយប្រហារ​គូប្រជែង​។a philipin presi2

​នៅក្នុងពេល​ឃោសនាបោះឆ្នោត អតីត​ស្ដេច​ប្រដាល់ និង​ជា​បេក្ខជន​ប្រធានាធិបតី​ហ្វីលីពីន លោក Manny Pacquiao បាន​និយាយថា លោក​នឹង​អនុញ្ញាតឱ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​លើ​សង្គ្រាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រ​តេ ហើយ​សន្យា​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​តា​ម​មធ្យោបាយ​ត្រឹមត្រូវ ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បរទេស​នៅក្នុង​សប្ដាហ៍ អតីត​សេ្ដច​ប្រដាល់​រូបនេះ​បាន​អះអាងថា លោក​នឹង​ស្វាគមន៍​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប៉ុន្តែ នឹង​នៅតែ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿ​ញៀន ដោយ​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ តាមរយៈ​ការបញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅកាន់​តុលាការ​កាត់ទោស​តាមផ្លូវ​ច្បាប់​។ «​នៅពេលដែល​ខ្ញុំ​និយាយ​ពី​មធ្យោបាយ​ត្រឹមត្រូវ​នោះ​គឺ​យើង​នឹងមិន​សម្លាប់​មនុស្ស​នៅតាម​ដងផ្លូវ​នោះទេ​»​។

លោក ឌូ​ទែ​រ​តេ បាន​ដក​ហ្វីលីពីន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាលពី​ឆ្នាំ​២០១៨ ក្រោយពី​តុលាការ​មួយ​នេះ​ប្រកាស​បើក ការស៊ើបអង្កេត​ប្រឆាំងនឹង​រូបលោក​។​កន្លងមក​ប្រធានាធិបតី​ឌូ​ទែ​រ​តេ បានប្រកាសថា លោក​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ លោក​បាន​និយាយថា បើ​មាន​អ្នកណា​ជាប់គុក​ដោយ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន នោះ​គឺជា​រូបលោក​។

ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​គ្រោង​នឹង​ប្រព្រឹត្តទៅ​ខែឧសភា​ខាងមុខនេះ ប៉ុន្តែបើតាម​ការស្ទង់មតិ​បច្ចុប្បន្ន​នេះបង្ហាញថា​លោក ប៉ាក់​គី​អៅ កំពុង​តាម​ពីក្រោយ​បេក្ខជន​ដែលជា​កូនប្រុស​ប្រធានាធិបតី​ផ្តាច់កា​រលោក​ហ្វែ​ឌី​ណង់​ម៉ា​កូ​ស​( Ferdinand Marcos Jr )៕a philipin presi a philipin presi1 

​