» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11092 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701263 នាក់

ចិន​ប្រកែក​រឿង​ចង់​ស៊ើបអង្កេត​ប្រភព​កូ​វិដ​ចេញពី​វូ​ហាន​!

 

​ចិន​៖​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មេសា​ប្រ​ទ​រេស​ចិន បាន​ច្រានចោល​ការអំពាវនាវរ​បស់​អូស្ត្រាលី​ដែល​ទាមទា​អោយមាន​ការស៊ើបអង្កេត​មួយ​ដើម្បី​ពិនិត្យមើល​ចម្លើយ​តប​របស់​ពិភពលោក​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រួមទាំង​ការដោះស្រាយ​របស់​ចិន​ក្នុងការ​ផ្ទុះ​ជំងឺ​នេះ​នៅ​គ្រា​ដំបូងៗ​។​a co who asia1 

​អាមេរិក​និង​សម្ពន្ធមិត្ត​ជាច្រើន​របស់ខ្លួនមានអូស្ត្រាលីបារាំងជាដើម បាន​ចោទប្រកាន់​ចិន​ថា ខកខាន​មិនបាន​ឆ្លើយតប​គ្រប់គ្រាន់​ចំពោះ​ការ​គំរាម​នៃ​ជំងឺ​នេះ នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​វា​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​វូ​ហាន កាលពី​ចុង​ឆ្នាំមុន​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​កាត់ផ្តាច់​មូលនិធិ​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WHO) បន្ទាប់ពី​ចោទប្រកាន់ថា​អង្គការ​នេះ​គ្រប់គ្រង​វិបត្តិ​នេះ​ខុស ហើយ​បិទបាំង​ភាព​ធ្ងន់ធ្ងរ​នៃ​ការផ្ទុះ​ជំងឺ​ដំបូង មុនពេល​វា​រីក​រាលដាល​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក និង​សម្លាប់​មនុស្ស​ជាង​១៦៥.០០០​នាក់​។​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា រដ្ឋាភិបាល​របស់លោក​កំពុង​ព្យាយាម​កំណត់ថា​តើ​វីរុស​កូ​រ៉ូ​ណា​នេះ​វា​មាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​មួយ​នៅ​ក្រុង​វូ​ហាន​របស់​ចិន​ដូច​ការលើកឡើង​ខ្លះ​មែនឬ​អត់ ហើយ​បើ​មែន​នោះ​ចិន​នឹង​ជួប​ផលវិបាក​ហើយ​ជុំវិញ​ការទម្លាយ​មេរោគ​អុកឡុក​ពេញ​ពិភពលោក​នេះ​។​

ទីប្រឹក្សា​សេត​វិមាន​អា​មេ​រិច លោក Peter Navarro បានធ្វើការ​ចោទប្រកាន់​នៅ​ថ្ងៃ​ចន្ទ​ទី​២១​មេសា​ថា ចិន​មិន​ព្រម​ផ្តល់​ទិន្នន័យ​ដំបូង​ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ពីព្រោះ​ចិន​ចង់​ឈ្នះ​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ដើម្បី​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​មុនគេ​លក់​ឲ្យ​ពិភពលោក​។​លោក Peter Navarro ថ្លែងប្រាប់​សារពត៌មាន Fox Business Network ដូច្នេះ​ថា “​ហេតុផល​មួយ​ដែល​ពួកគេ​ប្រហែល​មិនអោយ​យើង​ចូល និង​ផ្តល់​ទិន្នន័យ​ដំបូង​ពី​វីរុស​ដល់​យើង គឺថា​ពួកគេ​ប្រកួតប្រជែង​ដើម្បី​បង្កើត​វ៉ាក់សាំង ហើយ​ពួកគេ​គិតថា​វា​គឺជា​ការប្រកួតប្រជែង​ពាណិជ្ជកម្ម វា​គឺជា​បញ្ហា​ពាណិជ្ជកម្ម ដូច្នេះ​ពួកគេ​អាច​លក់​វ៉ាក់សាំង​ទៅកាន់​ពិភពលោក​បាន​”​។​

​លោក​ហ្គេ​ង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា​ការចោទប្រកាន់​នេះ​វា​មិន​គោរព​ដល់​កិច្ចខិតខំ​និង​ការលះបង់​ធំធេង​របស់​ប្រជាជន​ចិន​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​នេះ​។ «​បញ្ហា​ណាមួយ​អំពី​តម្លាភាព​របស់​ចិន​នៅក្នុង​ការបង្ការ​និង​គ្រប់គ្រង​សភាពការណ៍​ផ្ទុះ​ជំងឺ​នេះ មិន​ស្របតាម​ការពិត​ទេ​»​។​

​ដោយឡែក​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មេសា​ថា នៅ​ដំណាក់កាល​នេះ​វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​កំណត់​ប្រភព​ជាក់លាក់​នៃ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩​តែ​ភស្តុ​ថា​តាង​បង្ហាញថា​វា​មាន​ប្រភព​ចេញពី​សត្វ​។​នេះ​បើតាម​លោកតា​កេ​ស៊ី កា​សាយ នាយក​WHO​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ។​

​លោក តា​កេ​ស៊ី កា​សាយ បាន​និយាយថា វិធាន​ការបិទ​ខ្ទប់​បង្ហាញ​ប្រសិទ្ធភាព និង​ប្រជាជន​ត្រូវតែ​ត្រៀមខ្លួន​សំរាប់​ការរស់នៅ​របៀប​ថ្មី​មួយ​ដើម្បីអោយ​សង្គម​ដំណើរការ​នៅពេល​វីរុស​កូ​រ៉ូ​ណា​កំពុង​ត្រូវបាន​គ្រប់គ្រង​។​ដរាបណា​នៅ​មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​បាន​នៅឡើយ​ទេ ដំណើរការ​សម្របសម្រួល​ខ្លួន​តាម​ជំងឺឆ្លង​នេះ​នឹង​នៅតែ​ជា​បទដ្ឋាន​រស់នៅ​ថ្មី​មួយ​ដដែល​។​

​សូមបញ្ជាក់ថា​កាលពី​យប់​ថ្ងៃ​ចន្ទ មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តីសំរេចចិត្ត​មួយ​ដោយ​អំពាវនាវ​អោយមាន​ចំណាត់ការ​សកល​មួយ​ដើម្បី​បង្កើន​ការអភិវឌ្ឍន៍ ការផលិត​ខ្នាត​ឧស្សាហកម្ម​និង​ការប្រើ​ឱសថ វ៉ាក់សាំង ព្រមទាំង​គ្រឿង​បរិក្ខា​ពេទ្យ​ដើម្បី​ប្រយុទ្ធ​ទល់នឹង​ជំងឺឆ្លង​កូ​វីដ​១៩​។​

​សេចក្តីសំរេចចិត្ត​ព្រាង​ដោយ​ម៉ិ​ក​ស៊ិ​ច ស្នើ​លោក​អគ្គលេខា​អង្គការសហប្រជាជាតិ អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េ​ស ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ធានាបាន​ការសាកល្បង ការទទួលបាន​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ ឱសថ និង​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​នាពេល​អនាគត​តាម​តំរូវការ ជាពិសេស​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​គាំទ្រ​ដោយ​ប្រទេស​ប្រមាណ​១៧០ សេចក្តីសំរេចចិត្ត​ក៏​លើកទឹកចិត្ត​អោយ​ប្រទេស​ទាំងអស់​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ដើម្បី​បង្កើន​ការសិក្សា​ស្រាវជ្រាវ​និង​ផ្តល់​លុយ​សំ​រាប់រក​វ៉ាក់សាំង​និង​ឱសថ ហើយ​ពង្រឹង​កិច្ចសហការ​វិទ្យាសាស្ត្រ​អន្តជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​។​

​បច្ចុប្បន្ន មិនទាន់មាន​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​វីរុស COVID-19 ឡើយ​។ ចាប់តាំងពី​ផ្ទុះឡើង​កាលបី​ចុងឆ្នាំ ២០១៩​មក វិ​រុស​មរណៈ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ១៧០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ២.៥០០.០០០​នាក់​ទូទាំង​ពិភពលោក​៕a co who asia a co who asia2 

 

​