» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6096 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696267 នាក់

ចិន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​សំដៅទៅ​ព្រំដែន​ប្រទេស​ឥណ្ឌា​


​ប្រទេស​ចិន​៖​ចិន​បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​១០០​គ្រឿង​សំដៅទៅ​កាន់​តំបន់​ព្រំដែន​ជាប់​ប្រទេស​ឥណ្ឌា​។​សារព័ត៌មាន SCMP បាន​ផ្សាយ​ថា ទាហាន​ចិន​បាន​បង្កើន​សមត្ថភាព​ការពារ​នៅ​តំបន់​ហិ​ម៉ា​ឡា​យ៉ា​ក្នុង​រដូវរងា​។ ការដាក់​ពង្រាយ​នោះ​គឺ​ដើម្បី​ឆ្លើយតប​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​បានដាក់​ពង្រាយ​៣​កងពល​កាំភ្លើង​ធំ M777 តាម​បណ្តោយ​ព្រំដែន LAC ដែលមាន​វិវាទ​ជាមួយ​ចិន​។​a china india1 

​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី​បញ្ហា​ព្រំដែន​រវាង​មន្ត្រី​យោធា​ឥណ្ឌា​ជាមួយនឹង​ចិន​កាលពីដើម​ខែតុលា​គឺ​មិនបាន​សម្រេច​លទ្ធផល​ល្អ​ឡើយ ដោយ​ភាគី​ចិន​មិនអាច​បញ្ចុះ​ប​ញ្ជូ​ល​ឥណ្ឌា​ឱ្យ​ដក​ទាហាន​ចេញពី​តំបន់​ព្រំដែន​នោះបាន​ឡើយ​។​​នៅ​មុនពេល​រដូវរងា​មកដល់ ទាំង​ចិន​និង​ឥណ្ឌា​បាន​បង្កើន​សកម្មភាព​ត្រៀម​សម្ភារ​បម្រុង​ទាំង​ស្បៀងអាហារ សព្វាវុធ ដោយសារតែ​ពេល​រដូវរងា​តំបន់ភ្នំ​មាន​វិវាទ​ពិបាក​ចូល​កៀក​ដោយសារតែ​គ្របដណ្តប់​ដោយ​ព្រិល ។

ប្រទេស​ទាំងពីរ​បាន​ត្រៀ​ម​លក្ខណៈ​សម្រាប់​រដូវ​រងា​ដល់​ទាហាន​នៅ​ទីនោះ​។​​តំបន់​ព្រំដែន​ឥណ្ឌា​-​ចិន តែងតែ​ប្រឈមមុខ​តានតឹង​ដាក់គ្នា​ដោយ​កម្លាំងយោធា​ក្នុង​តំបន់​។ កន្លងមក​ថ្មីៗ​ឥណ្ឌា​បាន​ចាប់​ទាហាន​ចិន​រាប់សិប​នាក់​ដែល​ចូលទៅ​កាន់​ព្រំដែន​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​បាន​ដោះលែង​វិ្រញ​។មានការកតសម្គាលថាចិនលើកនេះបានបង្ហាញសាច់ដុំបង្អួតប្រទេសផ្សេៗផងដែរ។ប្រសិនបើមានសង្គ្រាប់ចិននឹងលេងម៉ាទំហឹងតែម្តង។ព្រោះឥណ្ឌាជាប្រទេសម្ពន្ធ័ភាពជាមួយជប៉ុនអាមេរិកអូស្ត្រាលីដែលហៅថាឃ្វតនៅតំបន់សមុទ្ទផងដែរ៕a china india 

​