» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6830 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671470 នាក់

គម្រោង​ចែង​វ៉ាក់សាំង​ប្រឆាំង​កូ​វិត​១៩​របស់​អង្គការ​សុខភាព​ពិភពលោក​

 

​អង្គការសហប្រជាជាតិ​៖​នៅ​ថ្ងៃ​ពុធ ទី​៣ កុម្ភៈ​អង្គការ​សុខភាព​ពិភព​( WHO) បាន​ផ្សព្វផ្សាយ​នូវ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ តាមរយៈ​យន្តការ​កូ​វ៉ា​ក់ (Covax) ។a co who

តាមរយៈ​យន្តការ​កូ​វ៉ា​ក់​របស់ខ្លួន​អង្គការ​សុខភាព​ពិភពលោក គឺ​ចែកចាយ​វ៉ាក់សាំង​ប្រមាណ​ជាជាង ៣៣៧​លាន​ដូ​ស​ទៅ​ឲ្យ ១៤៥​ប្រទេស​នៅក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០២១ នេះ​។ នៅក្នុង​ចំណោម ១៤៥​ប្រទេស​នេះ មាន​ភាគច្រើន​ជា​ប្រទេស​ក្រីក្រ​ដែលមាន​ចំណូល​តិច និង​មធ្យម​។ ការបែងចែក​វ៉ាក់សាំង​នឹងត្រូវ​ធ្វើ​ឡើងជា​លក្ខ​ណៈស​មា​មាត្រ​ដោយ​ផ្អែកលើ​ចំនួន​ពលរដ្ឋ​របស់​ប្រទេស​នីមួយៗ​។

ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ច្រើនជាងគេ​ពី​យន្តការ​កូ​វ៉ា​ក់មាន​ឥណ្ឌា​ចំនួន ៩៧ ២០០ ០០០​ដូ​ស ប៉ា​គី​ស្ថាន​ចំនួន ១៧ ២០០ ០០០​ដូ​ស នី​ហ្សេ​រី​យ៉ា​ចំនួន ១៦ ០០០ ០០០​ដូ​ស ឥណ្ឌូណេស៊ី​ចំនួន ១៣ ៧០០ ០០០​ដូ​ស បង់​ក្លា​ដែ​ស​ចំនួន ១២ ០០០ ០០០​ដូ​ស និង​ប្រទេស​ប្រេ​ស៊ី​ល​ចំនួន ១០ ៧០០ ០០០​ដូ​ស​។ វៀតណាម​នឹង​ទទួលបាន​ជិត ៤ ៩០០ ០០០​ដូ​ស ហើយ​កម្ពុជា​នឹង​ទទួលបាន​ជិត ១ ៣០០ ០០០​ដូ​ស​។ គួរ​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ពី​យន្តការ​កូ​វ៉ា​ក់រ​បស់ WHO មាន​ភាគច្រើន​ក៏បាន​ចំណាយលុយ​ទិញ​វ៉ាក់សាំង​ខ្លួនឯង ហើយ​មាន​ប្រទេស​ខ្លះ​ថែមទាំង​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទៀតផង​។

ទោះជា​យ៉ាងណា វ៉ាក់សាំង​ទាំង​ជាង ៣៣៧​លាន​ដូ​ស​ដែល WHO សង្ឃឹម​មាន​សម្រាប់ ៦​ខែ​ដើមឆ្នាំ ២០២១ នេះ​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​ចាក់ទៅលើ​ពលរដ្ឋ​ទាំង ១៤៥​ប្រទេស​បានឡើយ​។ អ៊ីចឹង​ហើយ​បានជា WHO បានស្នើ​ឲ្យ​ប្រទេស​ដែល​នឹង​ទទួល​វ៉ាក់សាំង​នាពេលខាងមុខ​ចាក់​លើ​ក្រុមមនុស្ស​អាទិភាព​មុនគេ ពិសេស​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ខ្លាំង និង​ក្រុម​បុគ្គលិក​បម្រើការ​ក្នុង​មន្ទីរពេទ្យ ឬ​សេវា​សុខភាព​។​​តាម​ការ​គន់គូរ​រប​ស់ WHO វ៉ាក់សាំង​ទាំង​ជាង ៣៣៧​លាន​ដូ​ស​ដែល​អាច​ទទួលបាន​ក្នុង ៦​ខែ​ដើមឆ្នាំ ២០២១ អាច​ចាក់​បាន​មនុស្ស​ប្រមាណ​ជា ៣,៣% នៃ​ចំនួន​ប្រជាជន​សរុប​នៅក្នុង ១៤៥​ប្រទេស​។ តែ​មកទល់ពេលនេះ គឺ​ទើប​មានតែ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer-BioNTech មួយគត់​ដែល WHO បានអនុញ្ញាត​ឲ្យ​ប្រើ​។​

​នៅពេល​ខាងមុខ WHO នឹង​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​ផ្សេងទៀត ពិសេស AstraZeneca​។ តែ​ក្នុងពេល​រង់ចាំ WHO ទើប​មាន​វ៉ាក់សាំង​ក្នុង​ដៃ​តែ​ចំនួន ១​លាន ២​សែន​ដូ​ស​ប៉ុណ្ណោះ​ដែលជា​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer-BioNTech​គឺជា​ចំនួន​តិចតួច​បំផុត បើ​ធៀប​នឹង​ចំនួន​ប្រទេស​ដល់​ទៅ ៧២​ប្រទេស​ដែល​ចង់បាន​វ៉ាក់សាំង​ភ្លាមៗ​។​ជាដំបូង WHO បានធ្វើការ​ជ្រើសរើស និង​សម្រេច​ចែកចាយ​ឲ្យ​តែ ១៧​ប្រទេស​ដំបូង​នៅក្នុង ៣​ខែ​ដើមឆ្នាំ ២០២១ នេះ​។ ជម្រើស​យក ១៧​ប្រទេស​ដំបូង​បាន​ធ្វើឡើង​ផ្អែកលើ​កត្តា​មួយចំនួន ដូចជា​ការពិនិត្យ​មើល​លើ​អត្រា​ស្លាប់​បុគ្គលិក​ពេទ្យ​នៅក្នុង​ប្រទេស​នីមួយៗ ។​

​ក្នុងចំណោម ១៧​ប្រទេស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​នា ៣​ខែ​ដើមឆ្នាំ ២០២១ រួមមាន ដែនដី​ប៉ា​ឡេ​ស្ទី​ន​ចំនួន ៣៧ ៤៤០​ដូ​ស ហើយ​ប្រទេស​កូ​ឡុំ​ប៊ី ប៉េ​រូ អ៊ុយ​ក្រែ​ន ហ្វីលីពីន អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​កូរ៉េខាងត្បូង​ទទួលបាន​ម្នាក់ៗ​ចំនួន ១១៧ ០០០​ដូ​ស​។ បន្ទាប់មក​នៅមាន​ប្រទេស​ហ្ស​ក​ហ្ស៊ី រ​វ៉ាន់ដា ម៉ុ​ល​ដាវី ឬមួយ​ក៏​ប្រទេស​ឥណ្ឌូណេស៊ី​។​

WHO និង Gavi បាន​យល់ឃើញថា សាមគ្គីភាព​ជាមួយ​ក្រុម​ប្រទេស​ក្រីក្រ​ជា​រឿង​ចាំបាច់​មិនអាច​ខ្វះ​បាន​ដើម្បី​ប្រឆាំងនឹង​កូ​វីដ​១៩​។ មាន​ជាង ១៨០​ប្រទេស​បាន​ចូលរួម​ជាមួយ​យន្តការ​កូ​វ៉ា​ក់ និង​មានការ​រួមសហការ​ពី​មន្ទីរពិសោធន៍​ចំនួន ៩ ក្នុងចំណោម​បេក្ខជន​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​។ WHO និង Gavi សង្ឃឹម​ទទួលបាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ចំនួន ២ ០០០​លាន​ដូ​ស​ពី​ពេលនេះ​ទៅ​ដំណាច់ឆ្នាំ ២០២១ ក្នុងនោះ មាន​ជិត​ពាក់កណ្តាល​នឹង​យកទៅជួយ​ប្រទេស​ចំនួន ៩២​ប្រទេស​ដែល​ក្រ​ខ្លាំងជាងគេ​ក្នុង​លោក​។

​គួររម្លឹកថា​មកទល់​ពេលនេះ គឺ​ទើប​តែមាន​វ៉ាក់សាំង​ផលិត​ដោយ​មន្ទីរពិសោធន៍ Pfizer-BioNTech មួយគត់​ដែល WHO បានអនុញ្ញាត​ឲ្យ​ប្រើ​។ បន្ទាប់ពី​វ៉ាក់សាំង​របស់ Pfizer-BioNTech គឺ​វ៉ាក់សាំង​របស់ AstraZeneca ដែល WHO នឹង​អនុញ្ញាត​ឲ្យ​ប្រើ​នាពេលខាងមុខ​។​
(​ដក ស្រង់​ពី​វិទ្យុ​បារាំង​)a co who2 

​