» មិនមែនតែប្រជាពលរដ្ឋទេអ្នកទោសក៏ ជម្លៀសដែរ! » អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព! » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 469 នាក់

ម្សិលមិញ 7139 នាក់

សរុប 17991694 នាក់

ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក

 

ថៃកម្ពុជា៖ បន្ទាប់ពីប្រកាសផ្អាកអនុវត្តន៍សេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួកាលពីថ្ងសទី១០វិច្ឆិកាលោកអានុធីនឆានវីរគុល នាយករដ្ឋមន្ត្រីថៃនីថ្ងៃទី១៥វិច្ឆិកា២០២៥ បានសសេរតាមបណ្តាញសង្គមfacebook ថា មុននេះខ្ញុំបានព្យាយាមទូរសព្ទ័ទៅកាន់ ប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបានជជែកគ្នាដោយយល់ចិត្តគ្នា ។a anutin truma 

នាយករដ្ឋមន្ត្រីថៃដដែលរូបនេះ បានសសេរថា ខ្ញុំនឹងណាត់គ្នាជាមួយ កម្ពុជា ដើម្បីជជែកគ្នាជាថ្មីនៅ ទីក្រុងកូឡាឡាំពូ នាថ្ងៃទី២៦វិច្ឆិកា២០២៥ខាងមុខនេះហើយ ។ក្នុងនោះលោកសង្កត់ថា លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីរកដំណោះស្រាយគ្នាជាមួយភាគីកម្ពុជា ក្នុងការរក្សាឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាព ដែលថៃ កម្ពុជា ធ្លាប់បានចុះហត្ថលេខាកន្លងមក ។

ដូចគ្នាដែរសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រមកកម្ពុជា÷ នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

សម្តេចធិបតីហ៊ុនម៉ាណែតសសេរតាមហ្វេសប៊ុកថា៖ ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្រាប់លោកលោកអាន់វ៉ាអ៊ីប្រាហ៊ីម( Anwar Ibrahim)នាយលរដ្ឋមន្ត្រីម៉ាឡេស៊ីវិញ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា÷ ខ្ញុំ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ មួយ​ភ្លែត ដើម្បី​ពិភាក្សា​អំពី​ការ​វិវត្តន៍​ចុងក្រោយ​បង្អស់​នៅ​ព្រំដែន​កម្ពុជា-ថៃ។

ខ្ញុំបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជា និងថៃក្នុងការបន្តជ្រើសរើសកន្លែងសន្ទនា និងការខិតខំប្រឹងប្រែងការទូតជាមធ្យោបាយនៃដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ខ្ញុំសូមបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរបានដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែន ស្របតាមវិធីសាស្រ្តដែលបានព្រមព្រៀងគ្នាក្រោមក្របខណ្ឌសន្ធិសញ្ញាសន្តិភាពទីក្រុងគូឡាឡាំពួ។

ដូច្នេះហើយ ខ្ញុំសូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់ប្រធានាធិបតី Trump ដែលបានទាក់ទងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃផងដែរ ដើម្បីធានាបាននូវភាពខ្វែងគំនិតគ្នាត្រូវបានដោះស្រាយប្រកបដោយសណ្តាប់ធ្នាប់ ធានាស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់។

 

 

សូមបញ្ជាក់ថាអ្វីដែលធ្វើឲ្យថៃប្តូចិត្តបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន២ដែលទាក់ទងនិងបទល្មើសឆបោកអនឡាញបន្ទាប់ពីលោកអនុទីនប្រកាសផ្អាកលែងអនុវត្តន៍សេចក្តីថ្លែងការណ៍សន្តិភាពតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏បានផ្ញើលិខិតមួយជូនដល់ភាគីថៃ​ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប់ថ្ងៃសុក្រ ថៃទទួលបានការជូនដំណឹងពីតំណាងរងពាណិជ្ជកម្មអាមេរិក ថាភាគីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងថៃ។ កិច្ចចរចាអាចចាប់ផ្ដើមឡើងវិញ នៅភាគីថៃប្ដេជ្ញាចិត្តចំពោះការអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានដំណោះស្រាយមួយក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកអនូទីនឆានវិរៈគុល( Anutin Charnvirakul) កាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងថា ថៃនឹងមិនខ្វល់ជាមួយសហរដ្ឋអាមេរិកនឹងយកពន្ធគយកម្រិតណាពីថៃនោះទេ ហើយថាលោកនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍សម្រាប់ថៃ។

ក្រោយពីជួបប្រទេសកម្ពុជាថៃនិងអាមេរិករួចមគលោក Anwar Ibrahimថា លោកស្វាគមន៍ចំពោះឆន្ទៈ និងការធានារបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការជ្រើសរើសនឹងបន្តកិច្ចសន្ទនា ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ!

លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ីបានសរសេរនៅលើផេកហ្វេសប៊ុកផ្លញវការរបស់លោកនៅមុននេះបន្តិចថា÷ ខ្ញុំសូមស្វាគមន៍ចំពោះឆន្ទៈ និងការធានារបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការជ្រើសរើស និងបន្តកិច្ចសន្ទនា និងការខិតខំប្រឹងប្រែងការទូត ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងការស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន។

ខ្ញុំសូមកោតសរសើរចំពោះតួនាទីសកម្ម និងការចូលរួមក្នុងន័យស្ថាបនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្ត។ខ្ញុំសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការធានាការដកអាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញ ព្រមទាំងសម្របសម្រួល និងអនុវត្តការដោះមីនមនុស្សធម៌នៅតាមតំបន់ព្រំដែនឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។

ខ្ញុំសូមស្វាគមន៍ចំពោះការធានារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដើម្បីជៀសវាងនូវសកម្មភាពបន្ថែមទៀតដែលចាត់ទុកថាជាការញុះញង់ ហើយចាត់វិធានការបន្ថែមទៀតដើម្បីលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្ពោះទៅរកការជំរុញការស្តារទំនាក់ទំនងទ្វេភាគីប្រកបដោយផលិតភាពរវាងប្រទេសទាំងពីរ៕a anva trum a kola lumpor a manet call trum