» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10766 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981802 នាក់

មន្ត្រី​ឥណ្ឌា​ទម្លាយ​រឿង​ចិន​តម្លើង​ស្ថានីយ៍​ប្រព​ន្ធ័​រស្មី​ឡាស៊ែ​ប្រឆាំង​ផ្កាយរណប​អាមេរិក​ប្រតិកម្ម​!

 

​អាមេរិក​ចិន​៖​គេហទំព័រ វ៉ាស៊ីនតោន​ហ្វ្រី​ប៊ី​ខុន (Washington Free Beacon) បាន​ផ្សាយ​រូបភាព​ផ្កាយរណប​មួយ​ដែល​បាន​បង្ហាញថា ក្រុម​ជំនាញ​នៃ​ប្រទេស​ចិន​បាន​តម្លើង​ប្រព័ន្ធ​ឡាស៊ែរ​ប្រឆាំង​ផ្កាយរណប ស្ថិតនៅ​ខេត្ត​ស៊ីន​ជាំ​ង (Xinjiang) នៅឯ​ភាគ​ខាងលិច​ប្រទេស​។a china star war

នេះ​បើតាម សារព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០២ ខែមេសា ឆ្នាំ​២០១៩​។​​ផ្អែកលើ​រូបភាព​ផ្កាយរណប ដែល​ទទួលបាន​ពី​​មន្ត្រី​យោធា​ចូលនិវត្តន៍​របស់​ឥណ្ឌា គឺ​លោក វី​ណា​យ៉ាក់ បាត (Vinayak Bhat)​ត្រូវបាន គេហទំព័រ Washington Free Beacon ដកស្រង់​សម្តី​មក​ផ្សាយ​ថា ប្រព័ន្ធ​ឡាស៊ែរ​ខាងលើ​ស្ថិតនៅ​ចំងាយ ១៤៥ miles ឬ ២៣៣​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង យូ​រុម​គី (Urumqi) ដែលជា​រដ្ឋធានី​នៃ​ខេត្ត Xinjiang និង​ស្ថិតនៅ​ក្បែរ​បឹង​មួយ​។ លើសពីនេះទៅទៀត​បើតាម​លោក Bhat ប្រព័ន្ធ​ឡាស៊ែរ​នេះ ក៏មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបាញ់​កម្ទេច និង​បំផ្លាញ​ផ្កាយរណប​ផងដែរ​។​

​គួរ​បញ្ជាក់ថា ចិន​ធ្លាប់​ត្រូវបាន​ក្រុម​អ្នកជំនាញ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​វាយតម្លៃថា អាច​នឹង​ដំឡើង​អាវុធ​កាំរស្មីឡាស៊ែរ ដែល​អាច​កម្ទេច​គោលដៅ​នៅ​គន្លង​គោចរ​កម្រិត​ទាប​នៃ​ភពផែនដី (​ចាប់ពី ២,០០០​គីឡូម៉ែត្រ​ចុះក្រោម​) នៅត្រឹម​ឆ្នាំ​២០២០ ហើយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០ ទីក្រុង​ប៉េកាំង​អាច​នឹងដាក់​ពង្រាយ​អាវុធ ដែលមាន​សមត្ថភាព​គំរាមកំហែង​ដល់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ផ្កាយរណប​មិនមែន​អុ​ប​ទិច (non-optical satellites) ផងដែរ​។​

​នាពេល​ថ្មីៗ​នេះផងដែរ ក្រុមហ៊ុន​ផលិត​អាវុធ​ចិន​បាន​បង្កើត​ប្រព័ន្ធ​រ៉ា​ដា​វិទ្យុសកម្ម​ចម្រុះ​ជាមួយ​បច្ចេកវិជ្ជា ដែល​ពួក​អ្នកជំនាញ​មើលឃើញថា​ជា​ឧបករណ៍​ឈ្លបយកការណ៍​ពីលើ​អាកាស​ទៅ​ដី​ដ៏​មាន​ប្រសិទ្ធិភាព​និង​ប្រហែលជា​ឧបករណ៍​សម្រាប់​ចាប់​ដាន​យន្តហោះ​ចម្បាំង​បំបាំងកាយ​។​
​យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ CCTV ដកស្រង់​សេចក្តីថ្លែងការណ៍​បញ្ចេញ​ដោយ​ក្រុមហ៊ុន CETC បានឱ្យដឹងថា រ៉ា​ដា​វិទ្យុសកម្មTerahertz ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន China Electronics Technology Group Corporation (CETC) ដែល​ដឹកនាំ​ដោយ​អ្នកវិទ្យាសាស្ត្រ Li Yuanji និង​គំរូ​រ៉ា​ដា​ជំនា​ន់ទី​២​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​ហើយ​។​

​របាយការណ៍​របស់​ទូ​រ​ទស្សន៍ CCTV បាន​និយាយថា រ៉ា​ដា​វិទ្យុសកម្ម Terahertz មាន​រលក​ចម្ងាយ​នៅ​ចន្លោះ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េ​និង​មីក្រូ​វ៉េ ដែលជា​បាតុភូត​ដ៏​ទូលំទូលាយ​មួយ​អាចធ្វើ​ខូច​បច្ចេកវិជ្ជា​បំបាំងកាយ​បច្ចុប្បន្ន ដោយ​ធ្វើឱ្យ​រ៉ា​ដា​នេះ​អាច​ចាប់​យន្តហោះ​បំបាំងកាយ​បាន​។​

​សូម​បញ្ជាក់ដែរថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​វិញ ប្រទេស​ឥណ្ឌា​ក៏​ត្រូវបាន​សហរដ្ឋអាមេរិក​ធ្វើការ​រិះគន់​ខ្លាំងៗ​ផងដែរ ចំពោះ​ការប្រើប្រាស់​មី​ស៊ី​លបាញ់​កម្ទេច​ផ្កាយរណប ចេញពី​យន្តហោះ​។​សហរដ្ឋអាមេរិក​ថែមទាំង​បាន​ព្រមាន​មិន​ឲ្យ​ប្រទេស​ដទៃៗ​ទៀត យក​គំរូ​តាម​ឥណ្ឌា​នោះ​ថែម​ទៀតផង ព្រោះ​វា​ត្រូវបាន​ចាត់ទុកជា​រឿង​គ្រោះថ្នាក់ ចំពោះ​សន្តិសុខ​នៅ​ទី​អវកាស ខណៈដែល​សហរដ្ឋអាមេរិក​ទើប​សម្រេច​ឲ្យ​មានការ​បង្កើត​កងទ័ព​អវកាស ដើម្បី​ការពារ​សន្តិសុខ​៕a china star war1