» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10268 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700439 នាក់

អសប​ព្រួយ​ទោះជា​អាមេរិក​ថា​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង​ក៏ដោយ​!

 

​អាមេរិក​៖​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​ជា​អតិបរមា​ពី​គ្រប់ភាគី​ទាំងអស់​នៅពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​និង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​។​នេះ បើ​យោងតាម ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ នៅ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៩​។​a un 

​លោក​ស្តេ​ហ្វឹ​ន​ដ​ឌូ​ចារិក​(Stephane Dujarric) អ្នកនាំពាក្យ​លោក​អង់​តូ​នី​ញ៉ូ​ហ្គូ​ទែ​រ​(Antonio Guterres ) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន ថា​"​យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការប្រែប្រួល​នៃ​ស្ថានភាព​នេះ​។​យើង​អំពាវនាវ​ឱ្យ​គ្រប់គ្នា​អនុវត្ត​ការ អត់ធ្មត់​ជា​អតិបរិមា​ដើម្បី​ទប់ស្កាត់​ការកើនឡើង​និង​បង្កើន​ភាព​តានតឹង​" "​ស្ថានភាព​... គឺមាន​ការប្រែប្រួល ហើយ​យើង​ព្រួយបារម្ភ​ពី​វោហា​សាស្ត្រ ដែល​យើង​បានឮ​" ។​

ទោះជា​យ៉ាង​ណាករ​ណីយ៍​នេះ មន្ត្រី​សហរដ្ឋអាមេរិក  បាន​និយាយប្រាប់​ឲ្យ ដឹង​កាលពី​ថ្ងៃទី​១៦​ឧសភា​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ​បាន​និយាយប្រាប់​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក​ថា​លោក​មិន​ចង់​ឲ្យ​សហរដ្ឋអាមេរិក ចូលទៅ​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នោះទេ​។​

​កាសែត រ៉​យ​ទ័​រ ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា មន្ត្រី​ទាំងនោះ បាន​និយាយថា លោក​បានធ្វើ​ការទាក់ទង​ទៅ​ក្រុម​សន្តិសុខ​ជាតិ​ជាតិ និង​ជំនួយការ​ផ្សេងទៀត របស់លោក ដែល​ចង់​រក្សា​ភាព​តានតឹង​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង់ ពី​ការ​ពុះ​ក្តៅ​ឲ្យ​ក្លាយ ទៅជា​ជម្លោះ​ប្រដាប់អាវុធ​។​
​ទោះជា​យ៉ាងណា​មន្ត្រី​ទាំងនោះ​នៅតែ​បញ្ជាក់ថា លោក​នឹង​ការពារ​ចំណាប់អារម្មណ៍​ផលប្រយោជន៍ សហរដ្ឋអាមេរិក នៅក្នុង​តំបន់​។

​សម្រាប់​ប្រទេស​អ៊ីរ៉ង់ បាន​ឲ្យ​ដឹងថា គេមិន​ចាប់អារម្មណ៍ ក្នុង​ការចរចា​ជាមួយ​សហរដ្ឋ អាមេរិក​ទេ​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​បាន ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​២០១៥ និង​បានផ្ដល់​មក វិញ​នូវ​ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច​ទៅលើ​ក្រុង​តេ​អេ​រ៉ង់​។ នេះ​បើ​យោងតាម​ការ ចុះផ្សាយ​របស់​ទីភ្នាក់ងារ សារព័ត៌មាន ក្យូ​ដូជ​ប៉ុន នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក Mohammad Javad Zarif​រដ្ឋមន្ត្រី​ករ្សួងការបរទេស​អ៊ីរ៉ង់ បាន​ឆ្លើយ ជាមួយ​ទីភ្នាក់ងារ ព័ត៌មាន​ក្យូ​ដូ និង​សារព័ត៌មាន​ជប៉ុន ផ្សេងទៀត​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ថា តើ​លោក​នឹង​បើកចំហ ដើម្បី​រៀបចំ​កិច្ចចរចា​ទ្វេភាគី ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង រួមទាំង​ការពិភាក្សា​អំពី​អ្នកទោស ដែល​ត្រូវបាន​ស្នើឡើង​ដែរ ឬទេ​?​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​ឲ្យ​ដឹងថា “​សហរដ្ឋ​អា​មេ​រិច​កំពុង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅកាន់​តំបន់​បញ្ជាការ​កណ្តាល ដើម្បី​ផ្ញើ​សារ​ឲ្យ​បាន​ច្បាស់ ទៅកាន់​របប​អ៊ីរ៉ង​ថា រាល់​ការវាយប្រហារ​ទាំង​ឡើយ​លើ​ផលប្រយោជន៍​របស់​អា​មេ​រិច ឬ​លើស​ម្ព័​ន​មិត្ត​អា​មេ​រិច នឹងត្រូវ រង​ការ​វាយបក​វិញ​”​។​a usa ship2 a us navy a us navy1 

 

 

​