» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5651 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618891 នាក់

លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត!

តួ​ក​គី​៖ ក្រោយ​ឈ្នះ​ការបោះឆ្នោត​ដើម្បី​ដណ្តើម​តំណែង​ជា​ប្រធានាធិបតី​តួ​ក​គី​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​ឧសភា​រួចមក លោកតា​យិ​ប​អេ​ដូ​ហ្កា​ន​( Tayyip Erdogan) ដែល​កាន់អំណាច​២០​ឆ្នាំ​មកហើយ​នោះបាន​បង្ហាញ​គោលជំហរ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​បណ្តា​អ្នកគាំទ្រ​ថា ដរាបណា​រដ្ឋាភិបាលរ​បស់​លោក​នៅតែ​ជា​អ្នកដឹកនាំ​ប្រទេស នោះ​លោក​នឹងមិន​លើកលែងទោស​ជាដាច់ខាត​ចំពោះ​អតីត​មេដឹកនាំ​ចលនា​ប្រឆាំង​សញ្ញា​តិ​ឃឺ​ដ​ឌី​ស្ថាន លោក Selahattin Demirtas ដែល​ជាប់​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​ភេរវកម្ម​តាំងពី​ឆ្នាំ​២០១៦ ។a turky win 

​លោក​បានបញ្ជាក់​ជា​បន្ត​អំពី​នយោបាយ​អទិភាព​សំខាន់ៗ​មួយចំនួន​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ថ្ងៃ​អនាគត រួមមាន​ការផ្តោត​សំខាន់​លើ​ដំណោះស្រាយ​បញ្ហា​អតិផរណា​ទំនិញ និង​ការ​ប៉ះប៉ូវ​លើ​វិស័យ​សុខុមាលភាព​របស់​ពល​រដ្ឋ​ដែល​ធ្លាប់​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ ជាមួយនឹង​បញ្ហា​សេដ្ឋកិច្ច​សកល​នាពេល​កន្លងមក​។គិត​មកដល់ពេលនេះ​លោក​អេ​ដូ​ហ្កា​ន់​( Erdogan) បាន​ដឹកនាំ​ប្រទេស​តួ​ក​គី​អស់​រយៈពេល ២០​ឆ្នាំ​រួចមកហើយ ហើយ​ជោគជ័យ​អាណត្តិ​ទី​៥​របស់លោក បាន​ធើ្វ​ឱ្យ​សហគមន៍​អន្តរជាតិ​សម្តែង​ក្តីបារម្ភ​ខ្លះៗ​ទៅលើ​មហិច្ឆតា​ពង្រឹង​អំណាច​សម្រាប់​ថ្ងៃ​អនាគត​ក្នុងនាម​ជា​ប្រទេស​មហាអំណាច​យោធា​មួយ​នៅក្នុង​តំបន់ ។​

​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី Ankara លោក Erdogan បាន​និយាយថា ការបោះឆ្នោត​គឺជា​ព្រឹត្តិការណ៍ “​សំខាន់បំផុត​” សម្រាប់​ប្រទេស​ទួរគី​ក្នុងសម័យ​ទំនើប​នេះ​។ លោក​បាន​មានប្រសាសន៍ថា​៖ «​យើង​គួរតែ​រួបរួមគ្នា​។ ខ្ញុំ​សូម​អំពាវនាវ​នេះ​ដោយ​អស់ពី​ចិត្ត​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ «​ថ្ងៃនេះ​…​ប្រទេស​ទាំងមូល​មាន​ប្រជាជន​៨៥​លាន​នាក់​បានឈ្នះ​»​។​​ប្រធានាធិបតី Erdogan ក៏បាន​សន្យា​អនុវត្ត​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ឧស្ម័ន​អន្តរជាតិ​នៅ​ទីក្រុង​Türkiye ដូចដែល​បានស្នើ​ឡើង​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។ លោក​បាន​និយាយថា “​ខ្ញុំ​នឹង​ពង្រឹង​ជំហរ​របស់​ប្រទេស​ទួរគី​បន្ថែមទៀត​ដោយ​ការវិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​និង​ថាមពល ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​លំដាប់​ពិភពលោក​”​។​

​យោងតាម​លោក Erdogan នៅក្នុង​សារ​អបអរសាទរ​របស់​ប្រធានាធិបតី Putin មេដឹកនាំ​រុស្ស៊ី​បានលើកឡើង​ពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ឧស្ម័ន​អន្តរជាតិ​ដែលមាន​ទីតាំងនៅ Thrace ភាគ​ពាយព្យ​នៃ​ប្រទេស​ទួរគី ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៊ុលហ្គារី​។ លោក​Erdogan បាន​សង្កត់ធ្ងន់ថា​ទួរគី​នឹង​អនុវត្ត​គម្រោង​នេះ​ជាមួយ​ប្រទេស​រុស្ស៊ី Thrace នឹង​ក្លាយជា​មជ្ឈមណ្ឌល​បែបនេះ​។​

​សូមបញ្ជាក់ថា​នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១ កាលពី ២​សប្តាហ៍​មុន ប្រធានាធិបតី​ផុត​អាណត្តិ​លោក​អ៊ែរ​ដូ​ហ្កា​ន​បាន​នាំមុខ​បេក្ខជន​គូប្រជែង​ផ្សេងទៀត​ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៤៩,៥១%​។ ចំណែក​អ្នក​ដែល​ទទួលបាន​សំឡេង​ច្រើន​បន្ទាប់ គឺប្រធាន​គណបក្សប្រឆាំង​លោក​កេ​ម៉ា​ល់ គី​លី​ច្ស​ដា​រ៉ូ​ហ្គូ​ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៤៤,៨៨%​។ តែ​លទ្ធផល​ដែល​បេក្ខជន​ទាំងពីរ​បានទទួល​នៅ​ជុំ​ទី​១ មិនអាច​អនុញ្ញាត​ឲ្យ​បេក្ខជន​ណា​ម្នាក់​ជាប់ឆ្នោត​ភ្លាមៗ​ឡើយ​ដែល​តម្រូវ​ឲ្យុ​មានការ​រៀបចំ​បោះឆ្នោត​ជុំ​ទី​២ ។​

​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ១៥​ថ្ងៃ​កន្លងទៅ បេក្ខជន​អ៊ែរ​ដូ​ហ្កា​ន​វ័យ ៦៩​ឆ្នាំ និង​បេក្ខជន​គី​លី​ច្ស​ដា​រ៉ូ​ហ្គូ​វ័យ ៧៤​ឆ្នាំ​បាន​ប្រឹងប្រែង​ឃោសនា និង​ព្យាយាម​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង ពិសេស​ទាញយក​សំឡេងឆ្នោត​ពី​គណបក្ស​ផ្សេង​ដែល​ទទួលបាន​សំឡេងគាំទ្រ​តិចតួច​នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១​។ ជាក់ស្តែង លោក​អ៊ែរ​ដូ​ហ្កា​ន​ទទួលបាន​ការគាំទ្រ​ពី​បេក្ខជន​ប្រធាន​គណបក្ស​ជាតិនិយម​ជ្រុល​លោក Sinan Ogan​។ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១ បេក្ខជន​ប្រធាន​គណបក្ស​ជាតិនិយម​ជ្រុល​រូបនេះ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៥,១៧%​។​​ចំណែក​លោក​កេ​ម៉ា​ល់ គី​លី​ច្ស​ដា​រ៉ូ​ហ្គូ​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រុម​គណបក្ស​ស្តាំនិយម​ជ្រុល​។

មាន​ហេតុផល​ជាការកត់សម្គាល់មួយចំនួន​ដែល​ធ្វើ​ឲ្យ​លោក​អ៊ែរ​ដូ​ហ្កា​ន នៅតែ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន នៅក្នុង​ការបោះឆ្នោត​។​​ទី​១ ការប្រកាន់​នយោបាយ​អ៊ីស្លាម​និយម​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​អ៊ែរ​ដូ​ហ្កា​ន ទទួលបាន​ការគាំទ្ររ​បស់​ក្រុម​អភិរក្សនិយម ដែលមាន​ចំនួន​ច្រើន នៅ​ប្រទេស​តួ​ក​គី​។​​ទី​២ ក្រុម​ឃោសនា​របស់លោក​អ៊ែរ​ដូ​ហ្កា​ន ដែល​គ្រប់គ្រង​ជាង ៩០% នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​ប្រទេស រមែង​រំលឹក​ពី​បញ្ហា​អសន្តិសុខ បើសិន​តួ​ក​គី គ្មាន​មេដឹកនាំ តឹងរ៉ឹង ដូចជា​លោក​អ៊ែរ​ដូ​ហ្កា​ន​។ នៅត្រង់ចំណុច​នេះ គណបក្សកាន់អំណាច​បា​ន​សង្កត់ធ្ងន់​ពី​បញ្ហា​គំរាមកំហែង​ភេរវកម្ម ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ស្នាដៃ​របស់​ក្រុម​គួ​ដ​។ គណបក្សកាន់អំណាច នៅ​បង្ហាញ​ស្នាដៃ​ច្រើន​របស់លោក​ប្រធានាធិបតី​អ៊ែ​ដូ​ហ្កា​ន ដែល​បានសម្រេច ជំរុញ​ឲ្យ​តួ​ក​គី លេចមុខ ជា​អ្នកដើរ​តួនាទី​សំខាន់​មួយ នៅក្នុង​ឆាកនយោបាយ​អន្តរជាតិ ដូចជា​នៅក្នុង​សំណុំរឿង​សង្គ្រាម​អ៊ុយ​ក្រែ​ន នៅ​ស៊ី​រី​។​

​ទី​៣ ប្រឈម​នឹង​បុរស​ខ្លាំង ដែល​ស្គាល់ និង​ចាក់​ឬ​ស​អំណាច​របស់ខ្លួន នៅ​តួ​ក​គី ជាង ២០​ឆ្នាំ​មកនេះ គឺ​ភាពទន់ខ្សោយ​របស់​បក្ស​ប្រឆាំង​។ គណបក្សប្រឆាំង​មាន​បេក្ខជន​ម្នាក់ គឺ លោ​កកេ​ម៉ា​ល់ គី​លី​ច្ស​ដា​រ៉ូ​លូ ដែល​គ្មាន​រូប​ភាពជា​អ្នកដឹកនាំ អាច​បញ្ចុះបញ្ចូល​ទាក់ទាញ​អ្នកបោះឆ្នោត​។​យោងតាម​ក្រុមប្រឹក្សា​បោះឆ្នោត​ជាន់ខ្ពស់​នៃ​ប្រទេស​ទួរគី ដោយមាន 99.43% នៃ​សន្លឹកឆ្នោត​ត្រូវបាន​រាប់ ប្រធានាធិបតី​ដែល​កំពុង​កាន់អំណាច Erdogan ទទួលបាន 52.14% នៃ​សំឡេងឆ្នោត ខណៈដែល​គូប្រជែង​របស់គាត់ Kemal Kilicdaroglu ទទួលបាន 47.68% នៃ​សំឡេងឆ្នោត​៕a turky electa a turky win1 
​