វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1965 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123838 នាក់
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់ចម្រើសពីរដល់យោធាវ៉េណេស៊ុយអេឡា៖ក្នុងនោះ យោធាវ៉េណេស៊ុយអេឡាអាចប្តូរជំហរមកគាំទ្រមេដឹកនាំថ្មីលោក ហ័ន ក្វៃដូ ដើម្បីអាចរួចខ្លួន ឬក៏បន្តការពារលោក នីកូឡាម៉ាឌូរ៉ូ ដោយត្រៀមបាត់បង់អ្វីគ្រប់យ៉ាង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ឲ្យដឹងថា៖ការព្រមានរបស់ប្រធានាំធិបតីអាមេរិកគឺកើតឡើងដោយសារយោធាដេលគាំទ្រប្រធានាធិបតីម៉ាឌុយរ៉ូបិទច្រកមិនឲ្យនាំយកជំនួយមនុស្សធម៍របស់អាមេរិកពីប្រទេសគូឡំប៊ីចូលមកឲ្យប្រជាជនវេណេហ្សុយអេឡាដែលកំពុងប្រឈមការខ្វះខាត។និយាយទៅកាន់អ្នកគាំទ្រ និងប្រជាជនវ៉េណេស៊ុយអេឡាដែលរស់នៅក្រុង Miami លោក ត្រាំ បាននិយាយដូច្នេះ៖ «ភ្នែកប្រជាជនទូទាំងពិភបលោកសំឡឹងមើលអ្នករៀងរាល់ថ្ងៃ។ អ្នកមិនអាចលាក់ខ្លួនពីជម្រើសដែលអ្នកត្រូវប្រឈមឡើយ»។
លោក ត្រាំ បន្តថា៖ «អ្នកអាចទទួលស្គាល់ការផ្តល់ការលើកលែងទោសពីសំណាក់ប្រធានាធិបតី ក្វៃដូ ដើម្បីរស់នៅក្នុងសន្តិភាពជាមួយគ្រួសារនិងអ្នកស្នេហាជាតិផ្សេងទៀត ឬក៏ជ្រើសរើសផ្លូវទីពីរ។ នោះគឺបន្តគាំទ្រម៉ាឌុយរ៉ូ។ ប្រសិនជាជ្រើសរើសយកជម្រើសនេះ អ្នកឯងនឹងគ្មានជម្រកសុវត្ថិភាព ឬគ្មានច្រកចេញឡើយ។ អ្នកឯងនឹងបាត់បង់គ្រប់យ៉ាង»។
ជំនួយមនុស្សធម៌ដែលភាគច្រើនជាជំនួយអាមេរិកនោះនៅបន្តជាប់គាំងនៅព្រំដែនកូឡុំប៊ី ដោយសាររដ្ឋាភិបាលលោក នីកូឡា ម៉ាឌូរ៉ូ បដិសេធចោល និងប្រើប្រាស់កម្លាំងរារាំងជំនួយទាំងនេះផង។ ហ័ន កៃដូ ដែលប្រកាសតាំងខ្លួនជាប្រធានាធិបតីស្តីទីហើយទទួលបានការគាំទ្រពីអាមេរិកបានដាក់ឱសានវាទសម្រាប់រដ្ឋាភិបាលក្រុងការ៉ាកាស់របស់លោកម៉ាឌូរ៉ូត្រឹមថ្ងៃសៅរ៍ទី២៣កុម្ភៈសម្រាប់ការប្តូរជំហរបើកទ្វារឲ្យជំនួយមនុស្សធម៌ចូលសង្គ្រោះប្រជាជនដែលកំពុងរងទុក្ខវេទនាដែរ។«ត្រឹមថ្ងៃ ២៣ ខែកុម្ភៈ យើងនឹងមានឱកាសសង្គ្រោះជីវិតប្រជាជនវ៉េណេស៊ុយអេឡារាប់សែននាក់ដែលកំពុងរងគ្រោះហើយ»។ ក្វៃដូ បានប្រកាសបែបនេះ។
មកដល់បច្ចុប្បន្ន លោក ក្វៃដូ ប្រកូកប្រកាសរកអ្នកស្ម័គ្រចិត្ត មួយលាននាក់ដើម្បីនាំជំនួយចូលក្នុងប្រទេស ហើយបច្ចុប្បន្នមានអ្នកចុះឈ្មោះប្រហែល ៦០ ម៉ឺននាក់ហើយ។ តែ គេនៅមិនទាន់ដឹងច្បាស់ថា អ្នកស្ម័គចិត្តទាំងនោះនឹងជម្នះឧបសគ្គរបាំងយោធាដែលជាបញ្ជារបស់លោក ម៉ាឌុយរ៉ូ របៀបណាឡើយ។
ដោយឡែក លោក ម៉ាឌុយរ៉ូ បានប្រឆាំងដាច់ខាតនឹងជំនួយអាមេរិកដោយចាត់ទុកថា វាជាចេតនាឈ្លានពានជាជាងចង់សង្គ្រោះប្រជាជន និងជាចេតនានយោបាយសុទ្ធសាធ។ម៉ាឌុយរ៉ូ ធ្លាប់និយាយថា គ្មានវិបត្តិមនុស្សធម៌កើតឡើងទេ ហើយវ៉េណេស៊ុយអេឡាមានសមត្ថភាពដោះស្រាយបញ្ហាបាន។
ប៉ុន្តែថ្មីៗនេះ ម៉ាឌុយរ៉ូ ស្រាប់តែបង្ហើបថា ជំនួយប្រហែល ៣០០តោនរបស់រុស្ស៊ី នឹងមកដល់វ៉េណេស៊ុយអេឡានៅត្រឹមថ្ងៃពុធទី ២០ ខែកុម្ភៈនេះដែរ។ គឺមកដល់បីថ្ងៃមុន ថ្ងៃកំណត់របស់លោក កៃដូ ក្នុងការនាំជំនួយអាមេរិកចូលស្រុក។ លោក ម៉ាឌុយរ៉ូ អួតអាងថា ក្នុងចំណោមជំនួយ ៣០០តោននោះ មានប្រភេទថ្នាំល្អជាច្រើនសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា ហើយក្រៅពីរុស្ស៊ីសម្ព័ន្ធមិត្តឯទៀតមានចិន និងគុយបាក៏នឹងផ្តល់ជំនួយដល់វ៉េណេស៊ុយអេឡាដែរ។