» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10396 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700567 នាក់

កាណាដា​និង​ចិន​ដោះដូរ​នាយក​ហ៊ូ​វ៉េ​លោកស្រី Meng Wanzhou​និង​ជនជាតិ​កាណាដា​ពីររូប​

 

​ប្រទេស​ចិន​៖​យន្តហោះ​ពិសេស​មួយ​បាន​ដឹក​លោកស្រី​ម៉េង​វ៉ាន​ហ្សូ​( Meng Wanzhou) អគ្គនាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ហួ​វៃ និង​ជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​បាន​ចូលដល់​ប្រទេស​ចិន​កាលពី​យប់​ថ្ងៃទី​២៥ ខែកញ្ញា បន្ទាប់ពី​ត្រូវ​ចាប់​ឃាត់​និង​ឃុំខ្លួន​អស់​រយៈពេល ៣​ឆ្នាំ នៅក្នុង​ប្រទេស​កាណាដា​។​a huvai1 

​ទូរទស្សន៍​ចិន CCTV បង្ហាញឱ្យឃើញថា លោកស្រី ម៉េង​វ៉ាន​ហ្សូ​( Meng Wanzhou) ស្លៀក​រ៉ូ​ប​ពណ៌​ក្រហម ហើយ​មាន​ក្រាល​កម្រាលព្រំ​ស្វាគមន៍​ការវិល​ត្រឡប់មកវិញ​។​​ពលរដ្ឋ​ចិន​ជាច្រើន​បានមក​ទទួល​ស្វាគមន៍​នៅ​អាកាសយានដ្ឋាន និង​ជូន​បាច់ផ្កា​ដល់​លោកស្រី​ម៉េង​នៅ​ព្រលានយន្តហោះ​ស្សេន​ហ្សិ​ន​( Shenzhen) នៅ​ម៉ោង​២១​និង​៥០​នាទី​(​ពេលវេលា​នៅ​ចិន​)​។ លោកស្រី​ម៉េង​បានប្រកាសថា ទីបំផុត​ខ្ញុំ​បាន​វិល​មក​ផ្ទះ​វិញ​ហើយ​។​

​ពេល​ចុះ​ពី​យន្តហោះ​លោកស្រី​បាន​លើកដៃ​ទៅកាន់​ក្រុម​អ្នក​មក​ទទួល​ប្រមាណ​១០០​នាក់ ហើយ​ក៏បាន​ថ្លែង​សុន្ទរកថា​ខ្លី​មួយ​។ ក្នុងចំណោម​អ្ន​កិ​មក​ទទួល​លោកស្រី Meng Wanzhou ក៏មាន​អភិបាលរង​ខេត្ត Guangdong ផងដែរ ។​​លោកស្រី Meng Wanzhou បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ដែល​បាន​ជួយ​ដល់​លោកស្រី​។ លោកស្រី​បាន​ហៅ​ប្រទេស​ចិន​ថា​ជា​ឆ្អឹងខ្នង​របស់ខ្លួន ដោយ​លោកស្រី​បញ្ជាក់ថា ការទទួលបាន​សេរីភាព គឺ​ដោយសារតែ​ប្រទេស​ចិន​ខ្លាំងក្លា​។​

​ជាមួយគ្នា​នោះដែរ​ជនជាតិ​កាណាដា​ពីររូប​ដែល​ចិន​បាន​ដោះ​លែងឱ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​កាណាដា​វិញ​នោះ ក៏បាន​ទៅដល់​ទីក្រុង Calgary នា​ព្រឹក​ថ្ងៃទី ២៥​ខែកញ្ញា (​ពេលវេលា​កាណាដា​)​ផងដែរ ។​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ចាស​ស្ទី​ន​ទ្រូ​ដូ​( Justin Trudeau) គឺជា​អ្នក​ចេញទៅ​អាកាសយានដ្ឋាន​ទទួល​ដោយផ្ទាល់​។​​ជនជាតិ​កាណាដា​ពីររូប​ដែល​ចិន​ដោះលែង​ពី​ការកាត់ទោស​ប្រហារជីវិត គឺ​លោក មី​ខេ​ល​កូវ​រី​ជ​(Michael Kovrig )​និង​មី​ខេ​ល​ស្ប៉ា​វ៉ូ​(Michael Spavor )​ពាក់​អាវធំ ពាក់​ម៉ាស់ ហើយ​នាយករដ្ឋមន្ត្រី Justin Trudeau បាន​ឱប​ស្វាគមន៍​អ្នក​ទាំងពីរ​វិលត្រឡប់​មក​កាណាដា​វិញ​៕a huvai a huwei chief2 
​