» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700105 នាក់

ការ​វិល​មក​ស្រុក​ខ្មែរ​ចូលរួម​កាត់ទោស​របស់​លោកស្រី​ម៉ូ​សុខ​ហួ​ត្រូវ​បរាជ័យ​

 

​អាមេរិក​៖​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ​ស្រី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជា​៤​ទៅ​៥​រូប​ទៀត បាន​ជាប់គាំង​នៅត្រឹម​ព្រលានយន្តហោះ​ទីក្រុង Los Angels សហរដ្ឋអាមេរិក មិនអាច​បន្ត​ជើងយន្តហោះ​ហើរ​មកកាន់​ប្រទេស​សិង្ហ​បុរី​បានឡើយ​។​មូលហេតុ ដោយសារតែ​លោកស្រី​មិនមាន​ទិដ្ឋាការ ឬ វី​សា ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​។​a cnrp hour 

​ឯ​លោក នុត រំដួល អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ឡើង​យន្តហោះ​នោះដែរ ដោយសារតែ​លិខិតឆ្លងដែន​របស់លោក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា មោឃភាព​រួចទៅហើយ​។ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​រឿងនេះ​ថា​ជាការ​រំលោភសិទ្ធិ​របស់​លោកស្រី រួមមាន​សិទ្ធិ​ក្នុងការ​ទទួលបាន​លិខិតឆ្លងដែន និង​សិទ្ធិ​ក្នុងការ​ទទួលបាន​យុត្តិធម៌ តាមរយៈ​ការបង្ហាញ​វត្តមាន​ក្នុងពេល​ជំនុំជម្រះ​ក្ដី​នៅ​តុលាការ​ជាដើម​។​

​លោកស្រី មូរ សុខ​ហួរ ដែល​កាន់​លិខិតឆ្លងដែន​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​ពី​ទីក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១៥ មករា មកដល់​ព្រលានយន្តហោះ​ទីក្រុង Los Angels កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍ ទី​១៦ មករា (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​) ដើម្បី​ត្រៀម​បន្តដំណើរ​មកកាន់​ប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​សឹង្ហ​បុរី (Singapore Airline)​។ តាម​គម្រោង​លោកស្រី មូរ សុខ​ហួរ និង​ប្រតិភូ​អមដំណើរ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០២១​។ ប៉ុន្តែ​គម្រោង​មាតុភូមិនិវត្តន៍​នេះ មិនបាន​សម្រេច​នោះទេ​។​

​គួរ​កត់សំគាល់ថា នេះ​គឺជា​បរាជ័យ​ជា​លើក​ទី​២​ហើយ​នៃ​គម្រោង​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩ដែលបណ្តាលឲ្យសកម្មជនក្នុងស្រុកជាង១០០នាក់ត្រូវតុលការកោះហៅ៕a cnrp flya 

​