» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8014 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698185 នាក់

អ្នកនាំពាក្យ​៖ កម្ពុ​ជាមាន​អង្គភាព​សារព័ត៌មាន​ជាតិ និង​អន្ដរជាតិ ចំនួន​២,១៥៤ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​

​ភ្នំពេញ​៖ លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹងថា មកដល់​ពេលបច្ចុប្បន្ន​នេះ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​២,១៥៤​អង្គភាព (​ផ្សាយ​បែប​បុរាណ និង​បែប​ទំនើប​) មានការ​កើនឡើង​ចំនួន​៥៥៨​អង្គភាព បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ស្មើនឹង​២៧,៣០​ភាគរយ​។​a meas jour 

​ថ្លែង ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រោម​ប្រធានបទ «​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​ព័ត៌មាន​»​លោក មាស សុ​ភ័​ណ្ឌ ចំនួន​អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​បរទេស មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដែល​នេះ​បានបង្ហាញ​អំពី​លំហរ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​​លោក​បាន​អះអាងថា ចំនួន​អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២២ រួមមាន​៖

*​ទី​១៖ គេហទំព័រ និង TV Online ចំនួន​៨៦១​អង្គភាព (​ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជនបរទេស ចំនួន​២៣​អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី ៧៤​នាក់​)។*​ទី​២៖ កាសែត ចំនួន​៤៤៦​អង្គភាព (​ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជនបរទេស ចំនួន​២៥​អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី ២២​នាក់​)។*​ទី​៣៖ សមាគម​សារព័ត៌មាន ចំនួន​៥១​អង្គភាព (​ក្នុងនោះ​មាន​សហប្រធាន​ជា​ជនបរទេស ចំនួន​០១​អង្គភាព និង​ជា​ស្ត្រី ០១​នាក់​)។*​ទី​៤៖ ទស្សនាវដ្ដី ចំនួន​១៩៣​អង្គភាព (​ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជនបរទេស ចំនួន​៣២​អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី ៣៩​នាក់​)

*​ទី​៥៖ ព្រឹត្តិបត្រ ចំនួន​២២​អង្គភាព (​ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជនបរទេស ចំនួន​០៦​អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី ០៤​នាក់​)។*​ទី​៦៖ រោង​ពុម្ព ចំនួន​១១៣​អង្គភាព (​ក្នុងនោះ​មាន​ចាងហ្វាង​ជា​ស្ត្រី ០៤​នាក់​)
*​ទី​៧៖ សៀវភៅ ចំនួន​២២​អង្គភាព (​ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជនបរទេស ចំនួន​០៤​អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី ០៤​នាក់​) និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ០១​អង្គភាព​*​ទី​៨៖ ទីភ្នាក់ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង សរុប​ចំនួន​២៦​អង្គភាព (​អ្នកឆ្លើយឆ្លង​ព័ត៌មាន ០១​នាក់ ក្នុងនោះ​ជា​បរទេស​ចំនួន​១៦​នាក់ និង​ជា​ស្ត្រី​ចំនួន ០៣​នាក់​)។

*​ទី​៩៖ ស្ថានីយ​វិទ្យុ FM ចំនួន​៨៣​ស្ថានីយ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ចំនួន​១៣៧​ស្ថានីយ និង​វិទ្យុ AM ចំនួន​០១​ស្ថានីយ នៅ​រាជធានី​ភ្នំពេញ​។*​ទី​១០៖ ទូរទស្សន៍​អាណា​ឡូ​ក និង Digital ចំនួន​២៩​ស្ថានីយ និង​ទូរទស្សន៍​ខ្សែកាប ចំនួន​២១២​ស្ថានីយ (​នៅ​ភ្នំពេញ ចំនួន​០២​ស្ថានីយ និង​នៅតាម​ខេត្ត ចំនួន​២១០​ស្ថានីយ​)*​ទី​១១៖ ប្រព័ន្ធ OTT ចំនួន​០៧ និង​ប្រព័ន្ធ Satellite ចំនួន​០២ (Decho DTV, SKY One DTV, ផ្កាយរណប APB)​។ ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​សម្របសម្រួល​ការផ្សព្វផ្សាយ និង​រៀបចំ​ជា​មណ្ឌល​ព័ត៌មាន (Media Center) សម្រាប់​ចុះឈ្មោះ និង​ផ្តល់ព័ត៌មាន​នានា ជូន​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តជាតិ ដែល​បាន​ចូលរួម​យក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​កម្រិត​អន្តជាតិ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អ៉ី​រ៉ុ​ប លើក​ទី​១៣ តាម​ប្រព័ន្ធ​និ​មិ្ម​ត (online) កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជាដើម​៕a meas jour1 

​