» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1691 នាក់

ម្សិលមិញ 6712 នាក់

សរុប 20269082 នាក់

ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​មាន​ព្រះជន្ម គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា​


​ភ្នំពេញ​៖ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​មហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា ប្រព្រឹត្តទៅ​រយៈពេល​៣ ថ្ងៃ គឺ នៅ ថ្ងៃទី​១៣ , ១៤ , ១៥ ខែឧសភា ឆ្នាំ​២០១៩ នេះ ។​a king b1 

​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ទ្រង់​ព្រះរាជ​សម្ភព​នា ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នា រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។ ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ និង​ព្រះ​មាតា​ព្រះនាម ន​រោ​ត្ដម មុនីនាថ សីហនុ ។ ព្រះអនុជ​ព្រះអង្គ​ព្រះនាម ន​រោ​ត្ដម ន​រិ​ន្ទ្រ​ពង្ស (​សោយ​ទិវង្គត​) ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល ដែល​ព្រះអង្គ​បានដាក់​រាជ្យ កាលពី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ ។​

មុនពេល​ឡើង​គ្រងរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ​(UNESCO) និង​ជា​គ្រូបង្ហាត់​របាំ​បុរាណ​ដ៏​ចំណាន​។​សម្តេចព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម និង​ព្រះអនុជ​ម្តាយ​ទីទៃ​សរុប​ចំនួន​១៣​អង្គ ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែមួយ​អង្គ​គត់​គឺ​សម្តេច​នរោត្តម និ​ន្ទ្រ​ពង្ស​(១៩៥៤-២០០៣) ។​

​អំឡុង​រដ្ឋប្រហារ ឆ្នាំ​១៩៧០​ដោយ​លោក​សេនាប្រមុខ​លន់ នល់​(Lon Nol) ព្រះអង្គ​ស្តេច​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ។ ក្នុង ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រាគ និង​បានចាប់ផ្តើម​ការសិក្សា​ទាក់ទង និង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង ។ នៅក្នុង ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុ ភូមិ​និវត្តន៍​មកកាន់​ប្រទេស​កំណើត​វិញ ។ ភ្លាមៗ​នោះ​ខ្មែរក្រហម ដែល​កំពុងកាន់​អំណាច​បាន​ប្រឆាំង និង​រាជានិយម និង​បាន ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃទៀត​រហូតដល់ ឆ្នាំ​១៩៧៩​ក្រោម​ការអន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈ​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ ។

នៅ ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និង​បានទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ ។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០ ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជារឿយៗ​ជាទី ដែល​ព្រះអង្គ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា ។ នៅក្នុង ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជាទី ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា ។ ព្រះអង្គ​ធ្លាប់បាន​បដិសេធ​ចំពោះ​ការតែងតាំង​ព្រះ​អង្គជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ។​

​នៅ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩​អង្គ​នាក់​នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​សមស្រប ក្រោយពី​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការដាក់រាជ្យ​នៃ​សម្តេចព្រះ នរោត្តម សីហនុ កាល​ពីមួយ​សប្តាហ៍​មុន ។ ការជ្រើសរើស​នេះ​គឺ​ស្របតាម​ការយល់ព្រម​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធានរដ្ឋសភា ដែលជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំងពីរ​សុទ្ធតែជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ។ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ ថ្ងៃ​សុក្រ ២៩ ខែតុលា ឆ្នាំ​២០០៤ ។​

​ការសិក្សា ៖ ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ន​រោ​ត្ដម​, វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ​ត្រូវបាន​ព្រះ​រាជបិតា​បញ្ជូនទៅ​ទីក្រុង​ប្រា​ហ្ក (Prague) ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី កាលពី ឆ្នាំ​១៩៦២ ។ នៅ​ទីនោះ​ព្រះអង្គ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​, វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូតដល់ ឆ្នាំ​១៩៧៥ ។ ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ ។ ក្រៅពីនេះ ទ្រង់ ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផងដែរ ។a king b2 a king b4 a king b6 a king b5 a king b3