» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10096 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700267 នាក់

១៨ ខែកុម្ភៈ ឆ្នាំ ២០២៣​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ដ​វៀតណាម ប្រកាស​ពី​មិត្តភាព​ជួយ​គ្នា​លើ​គ្រប់​វិស័យ

​ភ្នំពេញ ៖ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​កុម្មុយនីស្ត​វៀតណាម ដឹកនាំ​ដោយ លោក ង្វៀន ហ្វូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស បាន​ជួបប្រជុំ​ការងារ​នៅ​រដ្ឋធានី​ហាណូយ​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​a cambodia vn1 

​កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ដើម្បី​បង្កើន​ថែមទៀត​នូវ​ទំនាក់ទំនង នៃ​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រឹងមាំ ស្ថិរភាព យូរអង្វែង​រវាង​គណ​បក្ស រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​​ភាគី​ទាំងពីរ​បានធ្វើ​របាយការណ៍​ជូន​គ្នា​ទៅវិញទៅមក​អំពី​ស្ថានការណ៍​របស់​គណបក្ស​និង ប្រទេស​នីមួយៗ ក៏ដូចជា​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​អំពី​ស្ថានភាព​តំបន់ និង​ពិភពលោក ជាពិសេស លទ្ធផល​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គណបក្ស និង​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ​នាពេល កន្លងមក និង​បាន​ដាក់ចេញ​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ពេលអនាគត​។​
​ភាគី​ទាំងពី​បន្ត​បញ្ជាក់​អំពី​ទំនាក់​ទំនងជា​ប្រពៃណី មិត្តភាព​យ៉ាង​ជិតស្និទ្ធ ការជួយ​គ្នា ទៅវិញទៅមក​រវាង​ក​ម្ពុ​ជា​-​វៀតណាម ក៏ដូចជា​រវាង​ប្រទេស​ទាំងបី កម្ពុជា​-​ឡាវ​-​វៀតណាម ដែលជា​ទ្រព្យសម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន ក្នុង​បុព្វហេតុ​តស៊ូ​ដើម្បី​រំដោះជាតិ និង​ប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​នីមួយៗ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​គណបក្ស រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន​ស៊ីជម្រៅ​ឥតឈប់ឈរ លើ​គ្រប់​វិស័យ ព្រមទាំង​បាន​ជូនពរ​គ្នា​ទៅវិញទៅមក​ចំពោះ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​គ្រប់ វិស័យ​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​សម្រេចបាន​ក្នុង​បេសកកម្ម​កសាង និង​អភិវឌ្ឍន៍​ជាតិ​។​​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​ទំនាក់ទំនង​កម្ពុជា​- វៀតណាម ចំពោះ​សន្តិសុខ និង​ការអភិវឌ្ឍ​ជាតិ​នៃ​ប្រទេស​នីមួយៗ ដើម្បី​សន្តិភាព និង​ស្ថិរភាព នៅក្នុង​តំបន់ និង​ពិភពលោក​។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​គាំទ្រ​យោបល់​គ្នា​ទៅវិញទៅមក និង ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ទំនាក់ទំនង​នយោបាយ រួមទាំង​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដើម្បី​បម្រើឱ្យ​បុព្វហេតុ​អភិវឌ្ឍន៍​ប្រទេសជាតិ​នីមួយៗ​។​

​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏បាន វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​អាទិភាព ហើយក៏​បានលើកឡើង​នូវ សំណូមពរ ដែលជា​ទិសដៅ​សម្រាប់​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សម្រាប់ ប្រទេស​ទាំងពីរ​។​​ក្នុង​បរិបទ​នៃ​ស្ថានការណ៍​ពិភពលោក​នាពេល​បច្ចុប្បន្ន ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​ថា ការបង្កើន​ថែមទៀត​នូវ​ស្មារតី​សាមគ្គីភាព​យ៉ាង​ជិតស្និទ្ធ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ ទំនាក់ទំនង​នយោបាយ គឺជា​សសរស្តម្ភ​ដ៏​មាន​សារៈ​សំខាន់បំផុត ដើម្បី​ពង្រឹង​និង​ពង្រីក កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ សន្តិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និង បច្ចេកទេស ដោយ​ផ្អែកលើ​សក្តានុពល ធនធាន និង​ចំណុចខ្លាំង​របស់​ប្រទេស​នីមួយៗ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការជំរុញ​ថែមទៀត នូវ​ទំនាក់ទំនង​រវាង​គណ​បក្ស រដ្ឋ សភា ក្រសួង​ស្ថាប័ន អង្គការ​មហាជន និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បានផ្ដល់​សារៈសំខាន់​ចំពោះ​ការបណ្ដុះបណ្តាល​យុវជន​បន្តវេន ដើម្បី រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​រួមចំណែក​ដល់​ការពង្រឹង​និង​ពង្រីក ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ជា​យូរអង្វែង​តទៅ​៕a cambodia vn a cambodia vn2 a cambodia vn3 a cambodia vn4 

​