» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5800 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695971 នាក់

ឯកសា​បែកធ្លាយ​បង្ហាញ​ថានៅ​ក្រសួងមហាផ្ទៃ​ផ្កាយ​៤​មានតែ​រដ្ឋលេខាធិការ​និង​អគ្គស្នងការ​នគរបាល​ជាតិ​តែប៉ុណ្ណោះ !

 

​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ បានចាប់ផ្តើម​កាត់បន្ថយ​សក្តិ​តាម​អនុសាសន៍​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​អតិផរណា​ស​ក្ត​កិ​រកមើល​អ្នកណា​អ្នកធំ​អ្នកតូច​លែង​ចង់​ស្គាល់​។​ក្នុងនោះ​​នគរបាលជាតិ បាន​ម​ស្រេច​បញ្ចុះ​សក្តិ​ស្នងការ នគរបាល​រាជធានី​-​ខេត្ត មក​នៅត្រឹម​សក្តិ​៥​វិញ​ក្នុងពេលដែល​បច្ចុប្បន្ន​ស្នងការ នគរបាល​រាជធានី​-​ខេត្ត ពាក់​ផ្កាយ​១ ឬ​២​លើ​ស្មា​។​a ministry1 

ចំណែក​នគរបាល​ដែល​ពាក់​ផ្កាយ​៤​វិញ នៅ​រក្សាទុក តែ​ចំពោះ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​តែប៉ុណ្ណោះឯអគ្គផ្សេងទៀតអត់ទេ?!​។
​យោងតាម​ឯកសារ​បែកធ្លាយ ស្ដីពី​ការបង្ហាញ​លំដាប់​ឋានន្តរសក្តិ ផ្នែក​នគរបាល និង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ៖​បន្ទាប់ពី​មាន​បទបញ្ជា​របស់​នាយ​ក​រដ្ឋមន្ត្រី​រឿង​កែទម្រង់​សក្តិ​ក្នុង​ជួ​យោធា​នៅ​ក្រសួងមហាផ្ទៃ បាន​កែទម្រង់ ដោយ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ រក្សាទុក​ឋានៈ ជានា​យ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤​។

អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក និង​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​១ ដែលមាន​ផ្កាយ​៣​។ រីឯ​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​២ ផ្កាយ​២​។ រីឯ​ប្រធាន​នាយកដ្ឋាន​កណ្តាល ទទួល​ផែន នៃ​អគ្គស្នងការ គឺជា​ឧ​ត្ត​ម​សេនីយ៍​ទោ ផ្កាយ​២​។​

​ចំណែក ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គស្នងការ ឬ​អគ្គនាយកដ្ឋាន ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ឬ​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​៣ ផ្កាយ​១​។ អនុប្រធាននាយកដ្ឋាន​កណ្តាល ទទួល​ផែន នៃ​អគ្គស្នងការ អនុប្រធាននាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​ខេត្ត គឺជា​វរសេនីយ៍ឯក ត្រឹមតែ​ស័ក្តិ ៥​ប៉ុណ្ណោះ​។ អនុប្រធាននាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​/ ប្រធាន​ពន្ធនាគារ​រាជធានី​ខេត្ត ជាវរ​អគ្គានុរក្ស ថ្នាក់​លេខ ស័ក្តិ​៥​។​

​ឯកសារ​ដដែល បង្ហាញថា ប្រធានការិយាល័យ​ថ្នាក់កណ្តាល ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត និង​ប្រធានការិយាល័យ​កណ្តាល ទទួល​ផែន ជា​វរសេនីយ៍ទោ ស័ក្តិ ៤​កន្លះ​។ ក្នុងនោះ ប្រធានការិយាល័យ​កណ្តា​ល និង​អនុប្រធាន មណ្ឌល​អប់រំ​កែប្រែ​/ អនុប្រធាន​ពន្ធនាគារ​រាជធានី​ខេត្ត ជាវរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ឬ​សក្តិ ៤​កន្លះ​។

រីឯ​អនុប្រធាន​ការិយាល័យ​ថ្នាក់កណ្តាល អនុប្រធាន​ការិយាល័យ​កណ្តាល ទទួល​ផែន និង​ប្រធាន​កា​រិ​យា ល័យ​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ខេត្ត គឺជា​វរសេនីយ៍ត្រី សក្តិ​៤​។ រីឯ​អនុប្រធាន​កា​រិ​យា ល័យ​ថ្នាក់កណ្តាល និង​ប្រធានការិយាល័យ​នៃ​មណ្ឌល​អប់រំ និង​ពន្ធនាគារ​រាជធានី​ខេត្ត គឺជា​វរ​អគ្គានុរក្ស ថ្នាក់​លេខ​៣ សក្តិ​៤​។​

​ចំណែក ប្រធាន​ផ្នែក​ថ្នាក់កណ្តាល អធិការនគរបាល​ខ​ណ្ឌ​/​ស្រុក និង​អនុប្រធាន​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត គឺជា​អនុសេនីយ៍ឯក សក្តិ​៣​។ ប្រធាន​ផ្នែក​ថ្នាក់កណ្តាល និង​អនុប្រធាន​ការិយាល័យ នៃ​មណ្ឌល​អប់រំ​កែប្រែ​/ ពន្ធនាគារ​រាជធានី​ខេត្ត គឺជា​អគ្គានុរក្ស ថ្នាក់​លេខ​១ សក្តិ​៣​។​

​ដោយឡែក អនុប្រធាន​ផ្នែក​ថ្នាក់កណ្តាល ប្រធាន​ផ្នែក​នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត និង​អធិការរង​នគរបាល​ខណ្ឌ​ស្រុក ជា​អនុសេនីយ៍ទោ សក្តិ​២​។ អនុប្រធាន​ផ្នែក​ថ្នាក់កណ្តាល និង​ប្រធាន​ផ្នែក នៃ​មណ្ឌល​អប់រំ​កែប្រែ​/ ពន្ធនាគារ​រាជធានី​ខេត្ត ជា​អគ្គានុរក្ស​ថ្នាក់​លេខ​២ សក្តិ​២​។ រីឯ​អនុប្រធាន​ផ្នែក នៃ​ស្នងការ​នគរបាល​រាជធានី​ខេត្ត និង​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​អនុសេនីយ៍ត្រី សក្តិ​១​។ ក្នុងនោះ អនុប្រធាន​ផ្នែក នៃ​មណ្ឌល​អប់រំ​កែប្រែ​/​ពន្ធនាគារ​រាជធានី​ខេត្ត អគ្គានុរក្ស​ថ្នាក់​លេខ​៣ សក្តិ​១​។

ដោយឡែក​អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ជា​ព្រិន្ទបាលឯក​។ មន្ត្រីនគរបាល ជា​ព្រឹន្ទបាលទោ ពលបាលឯក ពលបាលទោ ពលបាលត្រី​។ រីឯ​អនុរក្ស​ពន្ធនាគារ ជា​អគ្គានុរក្ស​ថ្នាក់​លេខ​៤ អនុរក្ស​ថ្នាក់​លេខ​១ អនុរក្ស​ថ្នាក់​លេខ​២ អនុរក្ស​ថ្នាក់​លេខ​៣​។​ទោះជាយ៉ាងណាគេមិនទាន់ឃើញមានសេចក្តីប្រកាសឬអនុក្រឹត្យបញ្ជាក់នៅឡើយ!៕a ministry a po pri1 a sar siha2 


​