» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2340 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699594 នាក់

បិទ​សន្និបាត​ក្រសួងមហាផ្ទៃ សម្តេច​តេ​ជោ ហ៊ុន សែន​ដាក់ចេញ​យុទ្ធសាស្ត្រ​អនុវត្តន៍​៨​ចំណុច​


​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​a hun kheng 

​ជាមួយនិង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួងមហាផ្ទៃ​ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​នៅក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​និងគោលការណ៍សំខាន់ៗ​មួយចំនួន ដែល​ត្រូវខិតខំ​ពុះពារ​សម្រេច​ឱ្យបាន​គឺ​៖

​ទី​១)​បន្ត​ប្តូរផ្តាច់​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​, ឯករាជ្យភាព​, អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​, សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ​។​
​ទី​២)​បន្ត​ជំរុញ​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈ​ការធានា​ឱ្យបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព និង​ការកសាង​ភាពសុខដុមរមនា​ជាមួយ​គ្រប់​ជាតិ​សាសន៍ នៅក្នុង​សង្គមជាតិ​ទាំងមូល​។

​ទី​៣)​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ច្បាស់​ពី​ការអនុវត្ត និង​ការប្រើប្រាស់​សិទ្ធិសេរីភាព តាមរយៈ​ការរួម​គ្នា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម​ឤ​ស្រ័យ​រដ្ឋធម្មនុញ្ញ និង ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​។ ត្រូវ​ពង្រឹង​និង ជំរុញ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ហ្មឺ​ង​ម៉ាត់ និង​ស្មើភាព​គ្នា ។
​ទី​៤)​លើកកម្ពស់​ប្រសិទ្ធភាព​នូវ​ការកែទម្រង់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ស្របតាម​បាវចនា «​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​» និង​អភិក្រម «​ឆ្លុះកញ្ចក់​, ងូតទឹក​, ដុសក្អែល​, ព្យាបាល និង​វះកាត់​» ។​
 

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់នូវ​គោលការណ៍​ណែនាំ និង​អនុសាសន៍​ចំនួន​៨ ដូចខាងក្រោម​៖

១)​ត្រូវ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​, ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​ធុរជន ក្នុងការ​បណ្តាក់​ទុនវិនិយោគ និង ការប្រកប​ឤ​ជីវ​កម្ម​នៅ​កម្ពុជា​, ធានា​សុវត្ថិភាព​ទាំងស្រុង​សម្រាប់​រាល់​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ ដែល​រៀបចំ​នៅ​កម្ពុជា ទប់ស្កាត់​មិនឱ្យ​មាន​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​។​
២)​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ឱ្យ​កាន់តែ​សកម្ម​ផុសផុល​ដើម្បី​ជំរុញ​ចលនា​ប្រជាជន​បាន​ចូលរួម​ជាមួយ​ឤ​ជ្ញា​ធរ កងកម្លាំង​មាន​សមត្ថកិច្ច ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើ​ប្លន់​ប្រដាប់​ឤ​វុ​ធ ល្បែងស៊ីសង ការជួញដូរ​មនុស្ស ឤ​ជីវ​កម្ម​ផ្លូវភេទ ការកាប់​ឈើ និង​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ខុសច្បាប់​, បទល្មើស​នេសាទ ឤ​ជីវ​កម្ម​រ៉ែ និង​ឤ​ជីវ​កម្ម​ខ្សាច់​ខុសច្បាប់​។
៣)​ត្រូវ រួមគ្នា​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​យុទ្ធនាការ​លើកកម្ពស់​កា​រ​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ហ្មឺ​ង​ម៉ាត់​, អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បានជា​អតិបរមា​។​

៤)​ត្រូវ​បន្ត​លើកកម្ពស់​វិធានការ​គ្រប់គ្រង​មុខសញ្ញា​នានា​ទាក់ទង​នឹង​កិច្ចការ​អន្តោ​ប្រវេ​សន្ត​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន សំដៅ​ពង្រឹង​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​ក្នុងសង្គម​តាមរយៈ​ការបង្កើន​ការគ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ និង​មាន​ប្រសិទ្ធភាព​នូវ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ស្របតាម​ច្បាប់ ។​
៥)​ត្រូវ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការកែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​កិច្ចសហការ​សម្របសម្រួល​ជាមួយ​កម្មវិធី​កែទម្រង់​នានា និង ក្រសួង​-​ស្ថាប័ន​ញក់​ព័ន្ធ ធ្វើការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទ្រព្យ សម្បត្តិ ស្របតាម​ប្រព័ន្ធ​វិមជ្ឈការ សំដៅ​ធានា​ឱ្យ​រចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដំណើរការបាន​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​លើកកម្ពស់​ភាពជា​ម្ចាស់​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​ចាត់ចែង ប្រើប្រាស់​មុខងារ និង​ធនធាន​ដែល​បាន​ផ្ទេរ ហើយ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

៦)​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ធ្វើការ​បណ្តុះបណ្តាល​, កសាង​សមត្ថភាព​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល​, កងកម្លាំង នគរបាលជាតិ និង​មន្ត្រី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើ​ជាក់ស្តែង​ថ្មីៗ ជាពិសេស​សេវា​សង្គម​, សេវា​រដ្ឋបាល​, សេវា​សន្តិសុខ​, និង​សេវាសាធារណៈ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព និង មាន​ប្រសិទ្ធភាព​ខ្ពស់ ។​
៧)​តាម​ការព្យាករណ៍​ឆ្នាំ ២០២០២ នេះ ប្រទេស​យើង​នឹងមាន​ឤ​កាស​ធាតុ​ក្តៅ​ហួតហែង ហើយ​ការមកដល់​នៃ​រដូវវស្សា​នឹងមាន​សភាព​យឺតយ៉ាវ​ជាង​សព្វដង ។ ដូច្នេះ ក្រសួង​-​ស្ថាប័ន​ញក់​ព័ន្ធ និង ឤ​ជ្ញា​ធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវធ្វើ​ការត្រួតពិនិត្យ វាយតម្លៃ​អំពី​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ ដោយ​ផ្អែក​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ដើម្បី​ត្រៀមលក្ខណៈ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ឱ្យបាន​ទាន់ពេលវេលា និង​ចូលរួម​បង្ការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​ការបង្ការ​ជំងឺ​ដ​ម្កា​ត់​នានា​នៅក្នុង​រដូវប្រាំង ។​
៨)​ត្រូវ​បន្ត​ចូលរួម​ពង្រឹង​ទំនាក់ទំនង​, ផ្សារភ្ជាប់​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ ត្រូវ​បង្កើន​សកម្ម​ភាពចុះ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ទទួល​សំណូមពរ​ទាំងឡាយ​រប​ស់​ប្រជាពលរដ្ឋ​ឱ្យបាន​សមស្រប និង​ទាន់ពេលវេលា​។​

​ទាក់ទង​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេលនេះ​មិនទាន់​ត្រូវបាន​បិទ​បញ្ចប់​នោះទេ​។ សម្តេច​តេ​ជោ បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ភាពចាំបាច់​អ្វី​ត្រូវ​លាក់បាំង ប្រជាពលរដ្ឋ​ពី​បញ្ហា​ជំងឺ​កូ​វីដ​១៩​នោះឡើយ ក្នុងពេលដែល​រាជរដ្ឋាភិបាល​មាន​ស្មារតី​ទទួលខុសត្រូវ​គ្រប់គ្រាន់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រហូតមក​ដល់ពេលនេះ​គ្មាន​ពលរដ្ឋ​ខ្មែរ​យើង​ណា​ម្នាក់​កើត​ជម្ងឺ​នេះ​ទេ​។

ជាមួយគ្នា​ដែរ កម្ពុជា​គ្មាន​ទំនាស់​ការទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​នោះទេ​ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក្រោយពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាសថា​បាន​រកឃើញ​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អាមេរិក​អាយុ​៨៣​ឆ្នាំ​ម្នា​ក់មាន​ផ្ទុក​វី​រ៉ុ​ស​កូ​រ៉ូ​ណា​វិជ្ជមាន បន្ទាប់ពី​បាន​ចាក​ចេញពី​កម្ពុជា ហើយ​បន្ទាប់មក​ត្រូវបាន​ក្រសួងសុខាភិបាល​កម្ពុជា ទាមទារ​ឲ្យ​ម៉ាឡេស៊ី ត្រួតពិនិត្យ​ឡើងវិញ​តែប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​គ្មាន​ទំនាស់​ការទូត​ជាមួយ​ម៉ាឡេស៊ី​នោះទេ​។​ដក​ចេញពី​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​a hun kheng1 a hun kheng2 a hun kheng3 a hun khon