» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9730 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699901 នាក់

លោក​ឱម​ម៉ា​ធា​រី​ត្រូវ​បានប្រកាស​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​!

 

​ខេត្តកំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានរៀបចំ ពិធី​ប្រកាស​តែងតាំង​មុខតំណែង​លោក​ឱម​ម៉ាក​ធា​រី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ នៅ​សាលប្រជុំ​សាលាខេត្ត​អគារ​(​ខ​) ក្រោម​អធិបតីភាព​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​សមាជិក សមាជិកា​ជាច្រើនរូប​ទៀត ។​a om theary2 

ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ផ្តាំផ្ញើ​ដល់ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការងារ ចំពោះ​គោលនយោបាយ​រប​ស់រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង យកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង និង​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បន្ត​កិច្ចការងារ​ទំនាក់ទំនង​ឲ្យ​បានល្អ ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ដៃគូរ​អង្គការ​សង្គម​ស៊ីវិល​នានា​។​

ឯកឧត្តម វ៉ី សំណាង ក៏បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ក្រោយពី​ពេល​ទទួលបាន​តួនាទី​ថ្មី​ហើយ ត្រូវខិតខំ​ទ្វេរ​ឡើង​ថែមទៀត ក្នុងការ​បំពេញភារកិច្ច​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន និង​ជាតិ​មាតុភូមិ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ថ្នាក់លើ​ដែល​ប្រគល់ជូន ។

ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​កាន់តែ​ប្រសើរ និង​ទូលំទូលាយ​ថែមទៀត​រវាង​ថ្នាក់លើ និង​ថ្នាក់ក្រោម និង​ជាមួយ​បណ្តា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ត្រូវ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​មន្ត្រីរាជការ ដោយមាន​ការពង្រឹង​វិន័យ ចេះ​សម្របសម្រួល តាមដាន ការងារ និង​លើកទឹកចិត្ត​មន្ត្រីរាជការ​ក្រោម​ឱវាទ ដើម្បីឱ្យ​ពួកគេ​បញ្ចេញ​ឱ្យអស់​សមត្ថភាព​ប្រកបដោយ​មនសិកា​វិជ្ជាជីវៈ​របស់ខ្លួន​ដែលមាន​។ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ប្រកបដោយ​ភាពឈ្លាសវៃ ត្រូវមាន​ចក្ខុវិស័យ ទិសដៅ​ផែនការ​សកម្មភាព លើ​វិស័យ​ដែល​ខ្លួន​ដឹកនាំ ហើយ​អ្វី​ជា​អាទិភាព​ក្នុងករណី​មាន​បញ្ហា​កើតឡើង ឬ​មាន​បញ្ហា​ប្រឈម​ត្រូវខិតខំ​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ត្រូវ​មានគំនិត​ផ្តួចផ្តើម និង​មាន​មនសិកា​ការងារ​ខ្ពស់ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ផងដែរ​។​

​លោក ឱម ម៉ាក់​ធា​រី ដែល​ទើបតែ​ប្រកាសឡើង​កាន់តំណែង បានធ្វើ​ការប្តេជ្ញាចិត្តថា ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល គោរព និង​ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ និង​ទិសដៅ មតិ​ណែនាំ​របស់​ក្រសួង ក៏ដូចជា​ទិសដៅ​របស់​ក្រសួង​នានា​ដែល​ពាក់ព័ន្ធ បន្ត​និរន្ត​ភាព​ការងារ​ក្នុង​មន្ទីរ លើ​សេវាសាធារណៈ ដោយ​ពង្រឹងគុណភាព បច្ចេកទេស គោរព​ពេលវេលា ជាមួយគ្នា​នោះ​លោក​នឹង​រក្សា និង​ថែទាំ​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជា​កំលាំង​សម្រាប់​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​ការងារ ៕a om theary1 a om theary3 

​