» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9269 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699440 នាក់

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​សម្តែង​ការដឹងគុណ​គ្រូបង្រៀន​

 

​ភ្នំពេញ : ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​កនៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២​នេះ ថា “​គុណបំណាច់​របស់លោក​គ្រូ អ្នកគ្រូ ពិតជា​មិនអាច​កាត់ថ្លៃ​បាន​” ។ឯកឧត្តម ស សុខា បាន​សម្ដែង​ការ​សាទរ​ក្នុងឱកាស​ដែល​ប្រទេស​កម្ពុជា ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ខួប​លើក​ទី​២៥ ក្រោម​ប្រធានបទ “​គ្រូបង្រៀន​យើង អនាគត​យើង ប្រទេសជាតិ​យើង​” នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ នេះ ។​a sar sokha2 

​ឯកឧត្តម ស សុខា បាន​លើកឡើងថា ក្នុង​រយៈពេល​ជាង ២​ឆ្នាំ ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មក គ្រូបង្រៀន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក បាន​ឈានមុខ​គេ​ក្នុង​ការគាំទ្រ​សិស្សានុសិស្ស ឲ្យ​បន្ត​ការសិក្សា និង​ស្តារ​ការរៀនសូត្រ​ដែល​បាត់បង់​។ ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​បង្ខំ​អោយ​មនុស្ស​នៅលើ​សកលលោក ត្រូវ​រៀន​សម្រប​ខ្លួន​ក្នុង​វិស័យ​ជាច្រើន​នៃ​ជីវិត ។ ក្នុងនោះ​គ្រូបង្រៀន​នៅ​ប្រទេស​កម្ពុជា ត្រូវខិតខំ​រៀន​ជំនាញ​ថ្មីៗ ឲ្យ​បាន​ឆាប់រហ័ស ទាន់សភាពការណ៍ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ជួយ​សិស្សានុសិស្ស ឲ្យ​បន្ត​ការសិក្សា​រៀនសូត្រ​នៅពេលដែល​ស្ថានភាព​ប្រែប្រួល​” ។​

​ឯកឧត្តម ស សុខា បាន​បន្តទៀតថា ដោយ​ក្នុង​បរិបទ​កូ​វីដ​-១៩ សាលារៀន​ត្រូវបាន​បិទទ្វារ លោកគ្រូ អ្នកគ្រូ​ជាច្រើន បាន​ខ្នះខ្នែង​រៀន​ជំនាញ​ឌីជីថល​ថ្មីៗ ដើម្បី​ផ្លាស់​ទី​ការបង្រៀន​និង​រៀន​ពី​ថ្នាក់រៀន​បែប​ប្រពៃណី​ទៅ ជាការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​តាមបែប​ចម្រុះ ។​

​ឯកឧត្តម ក៏បាន​លើកឡើង​អំពី​គុណបំណាច់​ដ៏​ធំធេង​របស់​លោកគ្រូ អ្នកគ្រូ ពិតជា​មិនអាច​កាត់ថ្លៃ ក្នុង​ការលះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ចំណេះ​ជំនាញ បញ្ញា​ស្មារតី ដើម្បី​បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង និង​បទពិសោធ ក៏ដូចជា​អប់រំ​ទូន្មាន​តម្រង់ទិស​ដល់​សិស្សានុសិស្ស ដូចជា​កូនៗ​របស់ខ្លួន រហូតដល់​លោកគ្រូ អ្នកគ្រូ ត្រូវបាន​មនុស្ស​ទាំងឡាយ​ប្រសិទ្ធ​នាម​ថា “​ជា​ឪពុកម្តាយ​ទី​២ របស់​សិស្សានុសិស្ស​” បន្ទាប់ពី​ឳ​ពុក​ម្តាយ ដែល​បាន​បង្កើត និង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​នោះ ។​​ឯកឧត្តម ស សុខា ក្នុងនាម​ពលរដ្ឋ​ខ្មែរ និង​ជា​កូនសិស្ស​មួយរូប បាន​ចូលរួម​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ខួប​លើក​ទី​២៥ ក្រោម​ប្រធានបទ “​គ្រូបង្រៀន​យើង អនាគត​យើង ប្រទេសជាតិ​យើង​” និង​ជូនពរ​លោកគ្រូ អ្នកគ្រូ​គ្រប់​ជំនាន់​ទូទាំងប្រទេស សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន ៕


​សូមបញ្ជាក់ថា​៖​ចាប់ពី​ឆ្នាំ​១៩៩៧​មក ព្រះរាជាណាចក្រ​កម្ពុជា​យើង បានរៀបចំ​ទិវា​គ្រូបង្រៀន​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​០៥​ខែតុលា​ក្នុង​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌​និង​ប្រពៃណី​នៃ​ការ​រំលឹក​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សិស្សានុសិស្ស​ចំពោះ​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស​។​គ្រូបង្រៀន​ត្រូវបាន​ចាត់ទុកជា​មាតាបិតា​ទី​២​ដែល​បានផ្តល់​ការអប់រំ​ទាំង​ចំណេះវិជ្ជា និង​អត្តចរិត​ដល់​កុលបុត្រ កុលធីតា របស់​យើង​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​។ ផ្តើមចេញពី​ការអនុវត្ត​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច និង​អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​សោះ​នៅក្រោយ​ឆ្នាំ​១៩៧៩​ដែល​យើង​បាន​ងើប​ចេញពី​របប​ប្រល័យពូជសាសន៍ ដែល​បាន​បំផ្លាញ​គ្មាន​សល់​ទាំង​ធនធានមនុស្ស​និង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​នោះ សង្គម​យើង​បាន​កសាង​ធនធានមនុស្ស​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ចូលរួម កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​រហូតមកទល់​ពេលបច្ចុប្បន្ន​។​a sar sokha a sar sokha1 
​