» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7263 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697434 នាក់

នៅ​ខេត្តតាកែវ​មុនគេ ប្រជាពលរដ្ឋ​អាច ស្នើសុំ​ធ្វើលិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទដៃ រួចហើយ​ចាំ​ទៅយក​ផ្ទាល់ !

​កំពង់ស្ពឺ​៖ ថ្លែង​ពី​ខេត្តកំពង់ស្ពឺ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា​ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២៣​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា នៅពេល​ខាងមុខនេះ ប្រជាពលរដ្ឋ​អាច ស្នើសុំ​ធ្វើលិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទដៃ​បាន រួចហើយ​ចាំ​ទៅយក​ផ្ទាល់ ខណៈ​ប្រព័ន្ធ​បច្ចេកវិទ្យា នៃ​ការធ្វើ​បែបនេះ នឹងដាក់​សាកល្បង​នៅ​ខេត្តតាកែវ មុនគេ​។ «​នៅក្រោយ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយចំនួន​រួច ប្រជាពលរដ្ឋ​អាច​ស្នើសុំ​ធ្វើលិខិត​ស្នាម​ផ្សេងៗ តាម​ទូរស័ព្ទដៃ​បាន រួចហើយ រង់ចាំ​ទៅយក​ផ្ទាល់​បាន ក្នុងនោះ នៅ​មណ្ឌល​សុខភាព ក៏​ធ្វើតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង​ផងដែរ​»​។a manet takeo 


​បើតាម​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​កំពុង​គិតគូរ រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា នៅតាម​ស្រុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើ​កុំព្យូទ័រ ដោយ​ត្រូវ​បំពេញបែបបទ ផ្នែក​រដ្ឋបាល ដែល​អាចទាក់ទង​ស្ថាប័ន​ថ្នាក់ជាតិ ដោយ​មិនចាំបាច់​ទៅ​ផ្ទាល់​ក៏បាន​។​ទាក់់ទិន​នឹង​ករណី​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា នៅតាម​ស្រុក ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល ដាក់​ដំណើរការ​សាកល្បង​នៅ​ខេត្តតាកែវ មុនគេ​។

«​យើង​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ ឬ​បំពេញបែបបទ ស្នើសុំ​សេវា​អ្វីមួយ​ចំនួន អាចដាក់​តាម​ហ្នឹង បាន​ដោយ​មិនចាំបាច់​មក​ផ្ទាល់ រួចហើយ​ចាំ​ជិះ​មក​ទទួល ឬ​ផ្ញើ​នៅ​កន្លែង​ហ្នឹង​។ ឥឡូវ​យើង​មាន​បច្ចេកវិទ្យា មាន​រួចហើយ ធ្វើបែបនេះ កាត់បន្ថយ​ពេលវេលា​របស់​បងប្អូន ទោះបី​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ មាន​ផ្លូវ​ល្បឿន​លឿន ក៏ដោយ គាត់​គ្រាន់តែ​ចុច​ទូរស័ព្ទ​មួយ ឬ​ពី​ចម្ការ​របស់គាត់ ក៏​អាច​ទទួល​បានដែរ​!»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ទោះបីយ៉ាងណា​គេ​នៅមាន​កា​រម​ន្ទឹ​ល​ថា​តើ​ប្រជាពលរដ្ឋ​លោក​មាន​សម​ត្តភាព​ធ្វើការ​ទាក់ទង​អាជ្ញាធរ​តាម​ប្រពន្ធ​អេឡិចត្រូនិក​បានដែរ​ឬ​អត់​អត់​?​។​បើ​អត់​ទាន់​មាន​ចឹ​ង​ត្រូវ​ចាយលុយ​រក​អ្នកចេះ​ពេលនោះ​អំពើពុករលួយ​នឹង​កើតមាន​ជាមិនខាន​?​។​

​សម្រាប់​ការងារ​នេះ​សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា ការធ្វើ​បែបនេះ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវ​ទាមទារ នូវ​ការបង្កើន​សមត្ថភាព និង​របៀបរបប​ការងារ និង​ការពង្រឹង​មន្ត្រី ដើម្បី​ធានា​សេវា​ការងារ​នេះ​។សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើងថា អាណត្តិ​ទី​៧​នេះ ជាការ​ពង្រឹងសមត្ថភាព គឺ​ពង្រឹង​មូលដ្ឋាន​តែម្តង ហើយ​ថ្នាក់ជាតិ ក៏​គ្រោង​នឹងធ្វើ​ដែរ​។ ចំពោះ​ថវិកា​ដែល​គ្រោង​ចំណាយ​ជាង​ប៉ុន្មាន​រយ​លាន​ដុល្លារ​នោះ គឺ​សម្រាប់​ធ្វើការ​កំណែទម្រង់ នៅតាម​មូលដ្ឋាន​តែម្តង វិស័យ​អប់រំ​ពង្រឹង​ពី​ថ្នាក់​បឋម​ទៅ​ថ្នាក់​ទី​១២ វិស័យ​សុខាភិបាល ពង្រឹង​មណ្ឌល​សុខភាព ពង្រឹង​ពេទ្យ​បង្អែក​ស្រុក និង​ខេត្ត​។a manet takeo1 a manet takeo2 

 

​