» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5331 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695502 នាក់

រាជធានី​ផ​ញ​នំ​ពេញ​ថ្ងៃទី​១៣​ឧសភា​តំបន់​ក​ហម​និង​រួម​តូច​ឬ​ក្លាយជា​ពណ៍​លឿង​តែ​ការចាក់​វ៉ាកសាំង​ត្រូវ​បន្ត​

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម តំបន់​ក្រហម ដែលជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មក​នៅ​ទំហំ​តូច​ជាង​មុន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន ក្រោម​ហេតុផល​ថា​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ថយចុះ ។​a co inject 

​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ខណៈ ពេល​អញ្ជើញ ចុះទៅពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម​តាម​ដងផ្លូវ​លេខ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៩ ឧសភា ២០២១​បាន​ម​ឲ្យ​ដឹងថា ៖​ស្ថានភាព​អ្នក​ឆ្លង covid-19 នៅ​ភ្នំពេញ​កើនឡើង​ពី​ជាង​៤០០​ទៅ​៥០០​នាក់​ក្នុង​មួយថ្ងៃ តែ​សម្រាប់​ទូរលេខ​ថ្ងៃនេះ អ្នក​ឆ្លង covid-19​បាន​ធ្លាក់​ចុះមក​នៅត្រឹមតែ​ជាង​២០០​នាក់​ប៉ុណ្ណោះ ដែល​នេះ ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការថយចុះ​ច្រើន​អ្នក​ជម្ងឺ​កូ​វីដ​-១៩ ។

ដូច្នេះ​ជា​វិធានការ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិភាក្សា​ដើម្បី​រៀបចំ​តំបន់​ក្រហម​ទាំងនេះ ឲ្យ​មក​នៅ​រួម​តូច​ជាង​មុន​ឬ​អាចឈាន​ទៅដល់​ការបិទ​ខ្ទប់​ត្រឹមតែ​លំនៅដ្ឋាន​ដែលមាន​បញ្ហា​ប្រឈម​តែប៉ុណ្ណោះ ដើម្បី​បង្កលក្ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ បំពេញការងារ​និង​រកស៊ី​បាន​។​ក្រៅពី​គិតការ​រឿង​បង្រួម​ការបិទ​ខ្ទប់​ក្នុង​តំបន់​ក្រហម​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្ត្រេ​សលោក​ឃួ​ង​ស្រេង​ក៏​អះអាង​ពី​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​ភ្នំពេញ​ឲ្យ​អស់​ដែរ​។​

​សម្រាប់​ការចាក់​វ៉ាក់សាំង​ក្នុង​តំបន់​ក្រហម​លោក​ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សហការគ្នា​យ៉ាង​ល្អជា​មួយក្រុម​ប្រតិបត្តិ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង ក្នុងការ​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ដែលមាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុង​តំបន់​ក្រហម​នេះ​ត្រូវបាន​បែង​ចែកជា​ដំណាក់កាល​នៃ​ការចាក់​ផងដែរ ។ ក្រោយពី​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​នៅ​តំបន់​ក្រហម​អស់ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុម​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង នឹង​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិន​ថា​តំបន់​លឿង លឿងទុំ​ឬ​តំបន់​ក្រហម​នោះទេ ដោយ​យើង​ត្រូវ​ចាក់​ជា​ដំណាក់កាល ពោលគឺ​យើង​ត្រូវតែ​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ គ្រាន់តែ​មុន​និង​ក្រោយ​ប៉ុណ្ណោះ​។​ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់ ។​

យោងតាម​របាយការណ៍​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ បាន​បង្ហាញថា នៅ​ថ្ងៃទី​០៨ ខែឧសភា ម្សិលមិញ​នេះ ក្រុមការងារ​ចាក់​បាន ៥១,១៧៥ នាក់ ស្រី ២៩,៨៥៤​នាក់​។ សរុប​៨​ថ្ងៃ​ចាក់​បាន​ចំនួន ៣៥១,៥៣៧​នាក់ ស្រី ១៨៨,៣២០​នាក់​។​
​ក្នុងនោះ​ខណ្ឌមានជ័យ ចាក់​បាន ៧៣,៩៨៤​នាក់ ខណ្ឌដង្កោ ចាក់​បាន ៨៥,៣៣៣​នាក់ ខណ្ឌ​កំបូល ចាក់​បាន ៦១,៩០៣​នាក់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាក់​បាន ១២៤,៩១៥​នាក់ និង​ខណ្ឌឫស្សីកែវ ៥,៤០២​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម ដែល​បាន​ចុះ​ពិនិត្យ​ជាប់​ប្រចាំ​នូវ​ដំណើរ​ការចាក់​វ៉ាក់សាំង បានកត់សម្គាល់​ឃើញថា ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម បើទោះបី​មានការ​លំបាក និង​ស្មុគស្មាញ​បន្តិច ព្រោះ​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះ តែ​ដំណើរការ​រក្សាបាន​ភាព​ល្អប្រសើរ ហើយ​ដំណើរ​ការចាក់​ក៏បាន​លឿន​ទៅតាម​ផែនការ​។​

​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី ចំនួន ៥២០ នាក់ ខណៈ​អ្នកជំងឺ ៣០១ នាក់​ជាសះស្បើយ និង​អ្នកជំងឺ ៦​នាក់​បាន​ស្លាប់​។​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៩.២៣៧ នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ ៧.៦៤១ នាក់ និង​ស្លាប់​សរុប​ចំនួន ១២០ នាក់​៕a co inject a co inject1 

 

​