» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4678 នាក់

ម្សិលមិញ 4292 នាក់

សរុប 14114377 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​ទុក​ឲ្យ​អាមេរិក​ចាត់ការ​យ៉ាងណា​គឺ​អនុវត្តន៍​យ៉ាងនោះ​ទៅ ករណី​អនិកជន​ខ្មែរ​គប់​ស្បែកជើង​ដាក់​សម្តេច​


ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចោទសួរ​ទៅកាន់​សហរដ្ឋអាមេរិក​ថា តើ​អាមេរិក​ចាត់ទុក​ករណី​គប់​ស្បែកជើង​លើស​ម្តេច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ករណី​ហិង្សា ឬ​សិទ្ធិ​បញ្ចេញមតិ​។ សម្តេច​ក៏បាន​រម្លឹក​ប្រាប់​សហរដ្ឋអាមេរិក​ថា ប្រសិនបើ​ប្រទេស​បិតា​ប្រជាធិបតេយ្យ​មួយ​នេះ​ចាត់ទុកថា ករណី​គប់​ស្បែកជើង​នោះ​ជា «​សិទ្ធិ​បញ្ចេញមតិ​» នោះ​អាច​នឹង​ធ្វើឱ្យ​ករណីបែបនេះ កើតឡើង​នៅក្នុង​ប្រទេស​នានា រាប់ទាំង​ប្រទេស​កម្ពុជា​ដូចគ្នា​។​a hun usa1 

​ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ នៅ​សាល​ពិព័រណ៍​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​៖ «​រឿងនេះ​(​គប់​ស្បែកជើង​)​មិនមែនជា​រឿង​តូចតាច​ទេ សូមឱ្យ​សហរដ្ឋអាមេរិក​គិតគូរ​ឱ្យបាន​ច្បាស់ បើ​ចាត់ទុក​សកម្មភាព​ហិង្សា​តាមរបៀប​វ៉ៃ​ប្រហារ ដោយ​ស្បែកជើង បែរជា​ត្រូវបាន​ចាត់ទុកថា​ជា សិទ្ធិ​បញ្ចេញមតិ​នោះ នៅលើ​ពិភពលោក​នេះ នឹង​គ្មាន​ច្បាប់ទម្លាប់​ទៀត​ទេ ហើយ​នៅ​កម្ពុជា​ក៏​គ្មាន​ច្បាប់ទម្លាប់​ដែរ​»​។​

​ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់ ឈ្មោះ អ៊ុក ទូច​ត្រូវបាន​គេ​ថត​ជាប់​ពេល​គប់​ស្បែកជើង​ដាក់​សម្តេច​ក្នុងពេល​សម្តេច​កំពុង​សំណេះសំណាល និង​ថតរូប ជាមួយ​អ្នកគាំទ្រ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃទី​១១ ឧសភា នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក​។ ស្បែកជើង​នេះ​មិនបាន​ត្រូវចំ​សម្តេច​នោះទេ ដោយ​ហោះ​ចំ​នឹង​ទូរស័ព្ទ របស់​អ្នកគាំទ្រ​ម្នាក់​។ លោក អ៊ុក ទូច បាន​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ថា លោក​មានបំណង​គប់​ស្បែកជើង​លើស​ម្តេច​តាំងពី​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដោយ​តាមរយៈ​ការបន្លំ​ខ្លួន​ជា​អ្នកគាំទ្រ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ទទួលស្គាល់ថា សម្តេច​មាន​បារមី​ចាំ​ជួយ ដែល​ធ្វើ​ឲ្យ​លោក មិនអាច​គប់​សម្តេច​ត្រូវបាន​។​

​ករណី​ហិង្សា​នេះ សម្តេច​បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់​លាស់​ថា សម្តេច​មិនឱ្យ​ក្រសួងការបរទេស និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ធ្វើ​កំណត់​ទូត​ដើម្បីឱ្យ​សហរដ្ឋអាមេរិក ចាត់វិធានការ​ចំពោះ​ជននេះ​ទេ ប៉ុន្តែ​វិធានការ​បែបណា គឺ​អាស្រ័យទៅលើ​ច្បាប់​សហរដ្ឋអាមេរិក​ខ្លួនឯង​។​​សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា​៖ «​ប្រសិនបើ​សហរដ្ឋអាមេរិក​ចាត់ទុក​ទង្វើ​នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ប្រហែលជា​វា​កើតឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​រាប់ទាំង​កម្ពុ​ជា អញ្ចឹង​ក្រុម​អ្នកប្រឆាំង ហ៊ុន សែន ទាំង​ប៉ុន្មាន ត្រៀម​ក្បាល​នឹង​ស្បែកជើង​»​។ សម្តេច​បាន​បន្តថា អ្នកគាំទ្រ​របស់​សម្តេច បានដឹងថា នរណា​នៅ​ទីក្រុង​ភ្នំពេញ​ដែលជា​បក្ខពួក​ជាមួយនឹង​អ្នក​គប់​ស្បែកជើង​នោះ ដែល​នេះ​មិនមែន​ជាការ​គំរាម​ទេ ប៉ុន្តែ​តែ​ជាការ​វិភាគ​ជូន​អំពី​ទិដ្ឋភាព​ច្បាប់​ត​ភ្ជាប់​នឹង​នយោបាយ​។​

​សម្ដេច​តេ​ជោ ហ៊ុនសែន បានលើកឡើង​បន្តថា អ្នកគាំទ្រ​សម្ដេច​ប្រហែលជា​បាន​កត់​ទុក​នូវ​បញ្ជី​ឈ្មោះ​អ្នក​ដែល​បានចាត់ទុក​ជន​ដែល​បាន​គប់​ស្បែកជើង​មកលើ​សម្ដេច នៅ​សហរដ្ឋអាមេរិក «​ជា​វីរបុរស​» ដោយ​សម្ដេច​បាន​ព្រលយ​ថា «​បើ​នៅ​អាមេរិក​ធ្វើបាន នៅ​ស្រុក​ខ្មែរ​ក៏​ធ្វើ​បានដែរ ដែល​នេះ​ជាការ​ឡង​មួយ​ខ្ពស់ ហើយ​មាន​ហានិភ័យ​ខ្ពស់​ណាស់ ខ្ញុំ​សំណូមពរ​ឲ្យ​បងប្អូន​យើង​អត់ធ្មត់ ប៉ុន្តែ​ក្រែង​ល​យើង​គ្រប់គ្រង​គេ​អត់​បាន ព្រោះ​កំហឹង​ឈឺចាប់​របស់គេ​វា​ធំធេង​ពេក​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការរក្សា​ភាព​ស្ងៀមស្ងាត់​របស់ សម្ដេច​មួយរយៈ​កន្លង​មកនេះ ចំពោះ​បញ្ហា​គប់​ស្បែកជើង​នេះ ក៏​ព្រោះតែ​សម្ដេច​រង់ចាំ​មើលថា តើនរ​ណាខ្លះ​បាន​លើក​ជននេះ​ជា​វីរបុរស ហើយ​ថា​តើ​ក្រុម​នេះ​ជា​ក្រុម​ណា​ឲ្យ​ពិតប្រាកដ​។ ស​ម្តេចក៏​ចង់ដឹង​ផងដែរ​ថា អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​តែង​ជំទាស់​នឹង​ហិង្សា តើ​គេ​ធ្វើ​សេចក្តីថ្លែងការណ៍​បែបណា​? ប៉ុន្តែ​ពេលនេះ ពួកគេ​នៅ​ស្ងាត់ជ្រងំ​។​
​យ៉ាងណាក៏ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន មិន​ជឿថា​សហរដ្ឋអាមេរិក​មិន​ចាត់វិធានការ​នោះទេ ដែល​សម្ដេច​សន្និដ្ឋានថា​ប្រទេស​នេះ​អាច​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ហើយ ប៉ុន្តែ​សម្តេច​គ្រាន់តែ​ពន្យល់​ទៅ​សាធារណជន និង​រំលឹក​ដល់​រដ្ឋការ​សហ​រដ្ឋ​អាមេរិក​ថា សម្ដេច​មិន​ទាមទារ​ឱ្យ​ដាក់ទោស​ទេ ប៉ុន្តែ​ច្បាប់​របស់​អាមេរិក​ត្រូវធ្វើ​យ៉ាងម៉េច ជា​រឿង​របស់​អាមេរិក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​រំឭក​អំពី​ករណី​គប់​ស្បែកជើង​ទៅលើ​អតីត​ប្រធានាធិបតី​អាមេរិក George W. Bush កាលពី​ឆ្នាំ​២០០៨ ដែល​ទោះបីជា​ប្រធានាធិបតី​អាមេរិក​រូបនេះ​ប្រាប់​កុំ​ឲ្យ​មានការ​ដាក់ទោស​ទៅលើ​អ្នក​គប់​ស្បែកជើង​នោះ​ក៏ដោយ ក៏​អ៉ី​រ៉ា​ក់បាន​អនុវត្ត​តាមច្បាប់​ដាក់ទោស​ជន​នោះ​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៣​ឆ្នាំ ដោយ​ទម្លាក់​មក​នៅ​១​ឆ្នាំ ផងដែរ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្ដេច​នឹង​ជ្រើសរើស​វិធី​របស់ លោក​ប្រធានាធិបតី George W. Bush​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថែមទៀត អំពី​ករណី​ព្យាយាម​ធ្វើឃាត​មកលើ​សម្ដេច នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​១៩៩៨ ដែល​ពេលនោះ​មាន​គ្រាប់​បេ ៤ គ្រាប់ បាន​បាញ់​មកលើ​ក្បួន​រថយន្ត​របស់​សម្តេច តែ​៣​គ្រាប់​ពុំ​ផ្ទុះ​នោះទេ​ផ្ទុះ​តែមួយ​គ្រាប់ ហើយ​ខុស​ឡាន​ទៅទៀត​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ឆ្លងកាត់​បទពិសោធន៍ ករណី​គប់​ស្បែកជើង​នេះ ពុំបាន​ធ្វើឱ្យ​សម្ដេច​មានការ​ភ័យខ្លាច​នោះទេ ក៏ប៉ុន្តែ​អ្វីដែល​សម្ដេច​បារម្ភ​នោះ គឺ​ប្រតិកម្ម​អ្នកគាំទ្រ​ទៅ​មេដឹកនាំ​ប្រឆាំង​ទៅវិញ​ទេ​។ សម្តេច​លើកឡើងថា «​បើ​នៅ​នោះ​ចាត់ទុកជា សិទ្ធិ​បញ្ចេញមតិ នោះ​នៅ​កម្ពុជា​ក៏​អាច​ក្បាល​មេដឹកនាំ​ក្រុមប្រឆាំង​បានដែរ​»​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​សម្ដេច​ទាំង​ក្នុង និង​ក្រៅប្រទេស រក្សា​ភាពស្ងប់ស្ងាត់ ដោយ​រង់​ចាំមើល​វិធានការ​របស់​សហរដ្ឋ​អាមេរិក​៕a hun many us