» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7601 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697772 នាក់

រដ្ឋ​ម​ន្ត្រិ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​អ្នករាយការណ៍​ពិសេស​UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​៣០​ឆ្នាំ​តែ​អ្នករាយការណ៍​នៅតែ​ថា​កម្ពុជា​មិនទាន់​ល្អ​ខាង​ផ្នែក​សិទ្ធមនុស្ស​

 


​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​សាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ​។a sokha taborn1

នេះ​បើតាម​កិច្ចសន្ទនា​រវាង លោក​ឧបនាយករដ្ឋមន្ត្រី និង​លោក​សាស្ត្រាចារ្យ ក្នុងជំនួប​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​សាស្ត្រាចារ្យ Vitit Muntarbhorn ដែល​បាន​លះបង់​កម្លាំងកាយ និង​ស្មារតី ដោយបាន​បំពេញ​តួនាទី​យ៉ាងសកម្ម ព្រមទាំង​បានរួម​ចំណែក​ដ៏​សំខាន់​ដល់​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ និង​អង្គការសហប្រជាជាតិ​។

លោក​សាស្ត្រាចារ្យ​លោក វី​ធិ​ត ម៉ាន់​តា​ផន​( Vitit Muntarbhorn )​ក៏បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សហការ​ជា​ដៃគូ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​អង្គការសហប្រជាជាតិ ព្រមទាំង​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​របស់​ក្រសួងមហាផ្ទៃ លើ​កិច្ចការ​នានា ជាពិសេស​កិច្ចការ​សិទ្ធិមនុស្ស​។

​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​អង្គការសហប្រជាជាតិ ដែល​ជួយ​ជ្រោមជ្រែង​កម្ពុជា និង​បន្ត​ផ្តល់​ការគាំទ្រ តាមរយៈ​ការធ្វើការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុង​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស ការពង្រឹង​សមត្ថភាព​ជាតិ ជាពិសេស ការជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការធ្វើ​មូលដ្ឋាន​នីយកម្ម​គោលដៅ​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឱ្យស្រប​ទៅនឹង​បរិការណ៍​កម្ពុជា ដើម្បី​ជំរុញ​ការសម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រ្យ​លោក វី​ធិ​ត ម៉ាន់​តា​ផន​( Vitit Muntarbhorn ) បានបញ្ចប់​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ទី ២៦ កក្កដា​នេះ​។ គ​ទស្សនកិច្ច​លើ់ក​នេះ​គឹ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​បានធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​សង្ខេប​ពី​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា ថា​គ្មាន​ភាពល្អប្រសើរ​។ តែ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មានការ​សោកស្តាយ​ចំពោះ​ការលើកឡើង​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ ទី​២៦ កក្កដា លោក វី​ធិ​ត ម៉ាន់​តា​ផន បាន​អះអាងថា រដ្ឋាភិបាល​ថ្មី​នៅ​ទាន់​ស្តារឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​កំពុង​ធ្លាក់ចុះ​នៅឡើយ​។ តាម​អ្នករាយការណ៍​ពិសេស​រូបនេះ លំហ​ពលរដ្ឋ និង​នយោបាយ​កម្ពុជា​នៅតែ​មិនល្អ ទោះ​រដ្ឋាភិបាល​ជំនាន់​ថ្មី​ចូលកាន់​តំណែង​បាន​ជាង ១​ឆ្នាំ​ហើយក៏​ដោយ​។​a taborn a sokha taborn2 

​