» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2713 នាក់

ម្សិលមិញ 2691 នាក់

សរុប 13067014 នាក់

ក្រសួង​រៀបចំ​ដែនដី​ហាម​វិស្វករ​សង់​សំណង់​ដេ​ល​មិនទាន់មាន​លិខិតអនុញ្ញាត​

 

​ភ្នំពេញ​៖​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ទៅ​គណៈ​វិស្វករ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​ហាមប្រាម​មិនឱ្យ​វិស្វករ​ទាំងអស់​ទទួល​អនុ​វត្ត​ការ ងារ សាងសង់ ឬ​រុះរើ​សំណង់​ដែល​មិនទាន់មាន​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។​a chea construc1 

​យោងតាម​លិខិត​មួយ​ចុះ​ថ្ងៃទី​០៨ មេសា លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​មានប្រសាសន៍ថា ការអនុវត្ត​ការងារ​សាងសង់​ដែល​មិនទាន់​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាត​រុះរើ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​ពី​អាជ្ញាធរ​ឬ​មន្ត្រី​មាន​សមត្ថកិច្ច ជា​អំពើ​ខុសច្បាប់ ព្រោះថា​ការសាងសង់​ដែល​មិនមាន​ប្លង់​ស្ថាបត្យកម្ម និង​ប្លង់​គ្រឿង​ផ្គុំ​សំណង់​ដែល​ទទួលបាន​ការយល់​ព្រម​ពី​អាជ្ញាធរ ឬ​មន្ត្រី​មាន​សមត្ថកិច្ច អាច​ល្មើ​សនឹង​បទ​ប្បញ្ញត្តិ​ស្តីពី​ធ្លា​គម្លាត​នគរូបនីយកម្ម និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ គុណភាព សុវត្ថិភាព​សំណង់ សោភណភាព ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន​។​

​លោក​ឧ​នាយករដ្ឋមន្ត្រី​បានស្នើ​ដល់​អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា ណែនាំ​វិស្វករ​ដែល​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ទាំងអស់ មិន​ឱ្យទទួល​អនុវត្ត​ការងារ​សាងសង់​ដែល​មិនទាន់​ទទួល បាន​លិខិតអនុញ្ញាត​សាងសង់ លំ​ខិត​អនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​រុះរើ និង​លិខិតអនុញ្ញាត​បើក ការដ្ឋាន​សំណង់​។ លោក​ឧ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ក្រសួង​នឹង​ចាត់​មន្ត្រី​អធិការកិច្ច​សំណង់​ចុះ​ត្រួតពិនិត្យ​បទល្មើស​តាម​ការដ្ឋាន​សំណង់ ដើម្បី​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ផងដែរ​៕a chea construc