» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7294 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697465 នាក់

សម្តេច​ក្រឡាហោម​សខេង​គាំទ្រ​ចំណាត់ការ​កាត់បន្ថយ​សំណុំរឿង​កកស្ទះ​នៅ​តុល​ការ​រាជធានី​ភ្នំពេញ​


​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​បា​នស​សើ​រលោក អង្គ វង្ស​វ​ឌ្ឍ​នា និង​លោក កើត រិ​ទ្ធ ថា​ជា​ថ្នាក់ដឹកនាំ និង​សហការី ដែល​បាន​បំពេញការងារ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកហើយ និង​រួមគ្នា​សម្រេចបាន​សមិទ្ធផល​ជាច្រើន ។a keut rit

ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​លោក​កើត​រិ​ទ្ធ​ចូល​លោក​អង្គ វង្ស​វ​ឌ្ឍ​នា​ដែល​កាន់តំណែង​បី​អាណត្តិ ចេញ​នៅ​ទីស្ដីការក្រសួង​យុត្តិធម៌ សម្ដេច​ក្រឡាហោម​បាន​រំលឹកថា មុន​មាន​វត្តមាន​លោក អង្គ វង្ស​វ​ឌ្ឍ​នា ក្រៅពី​រដ្ឋធម្មនុញ្ញ កម្ពុជា​មិនទាន់​មានច្បាប់ សំខាន់ៗ​ដូចដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​ទេ ដូចជា​ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី គឺ​ទើបតែ​លោក អង្គ វង្ស​វ​ឌ្ឍ​នា ឡើងកាន់​តួនាទី​នោះ​ហើយ ទើប​កម្ពុជា​បាន​បោះជំហាន គួរ​ជាទី​មោទនៈ​ក្នុង​វិស័យ​កសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ។​

​យ៉ាងណាក្តី សម្ដេច​ក្រឡា​ហ​ហោម ក៏បាន​កត់សម្គាល់​ដូចគ្នា​ដែរ អំពី​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​កង្វះខាត​ធនធានមនុស្ស ក្នុងពេល​មាន​កំណើន​សំណុំរឿង  មិនមាន​តុល្យភាព​ឡើយ រវាង​ចំនួន​សំណុំរឿង និង​ចំនួន​មន្ត្រី​តុលាការ​នៅ​កម្ពុជា ។​​សម្ដេច​បាន​មានប្រសាសន៍ថា ការកកស្ទះ​សំណុំរឿង កាន់​តែមាន​ភាពស្មុគស្មាញ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ គិត​មកដល់ពេលនេះ ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន មាន​ជាង​២​ម៉ឺន​២​ពាន់​នាក់ ។ ដោយឡែក​បញ្ហា​ខ្វះ​ទីតាំង សម្រាប់​បំពេញការងារ​ក៏​ជា​បញ្ហា​ប្រឈម​ដែរ ។ សម្ដេច​សង្ឃឹម​ជឿជាក់ថា ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី នឹង​ដោះស្រាយ​បញ្ហា​នេះ នាពេលខាងមុខ ពិសេស​បន្ទាប់ពី​បញ្ហា​កូ​វីដ​១៩ មាន​ភាព​ធូរស្រាល ។​

សម្ដេច​ក្រឡាហោម បាន ស្នើឱ្យ​ក្រសួងយុត្តិធម៌ ត្រូវ​បង្កើន​ការលើកកម្ពស់ សេវា​យុត្តិធម៌ ការពង្រឹង​ជំនឿ​ទុកចិត្ត និង​ការទប់ស្កាត់​ការបំពាន ដោយ​អយុត្តិធម៌​ក្នុងសង្គម តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការពង្រឹង​ភាព​ស្អាតស្អំ និង​ក្រមសីលធម៌​មន្ត្រី ការពង្រឹង​យន្តការ​វិន័យ និង​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​យុត្តិធម៌ ។ បន្ត​ពង្រឹង​ការលើកកម្ពស់ ការផ្ដល់សេវា​យុត្តិធម៌​នៅ​មូលដ្ឋាន ការកែលម្អរ​យន្តការ​ដោះស្រាយ វិវាទ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង របស់​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ដើម្បី​សម្រេចបាន គោលបំណង​ខាងលើ សម្ដេច​បាន​បន្តថា ក្រសួងយុត្តិធម៌ ត្រូវ​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ និង​កំណែ​ទ្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ ។​

សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍ អំពី​តុលា​ការជំនាញ​នៅ​ថ្នាក់​សាលាដំបូង ដែល​ច្បាប់​បានចែង​ឱ្យមាន​តុលាការ​រដ្ឋប្បវេណី តុលាការ​ព្រហ្មទណ្ឌ តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ។ ប៉ុន្តែ​ពេលនេះ​នៅ​សាលាដំបូង​រាជធានី ខេត្ត មិនទាន់​ដំណើរការ​នៅឡើយ​ទេ ។ សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រសួង ខិតខំ​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​តុលាការ​ជំនាញ​នេះ អាច​ដំណើរការ​ទៅបាន ដើម្បី​ឆ្លើយតប​នឹង​ការកកស្ទះ​សំណុំរឿង ។​

សម្ដេច​ក្រឡាហោម ស ខេង សម្ដែង​ការគាំទ្រ ចំពោះ​គម្រោង​របស់​ក្រសួង​យ​ត្តិ​ធម៌ ដែល​នឹង​បើក​យុទ្ធនា​ការដោះស្រាយ ការកកស្ទះ​សំណុំរឿង តាម​សាលាជំនុំ​ជម្រះក្ដី​នាពេល​ឆាប់ៗ​ខាងមុខ ។​សម្ដេច​ក្រឡាហោម ស ខេង​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា ស្ថានភាព​រួម​របស់​ជ​ន​ជាប់ឃុំ មាន​ជន​ជាប់ឃុំ​សរុប​ចំនួន​៣៨.៩៩០​នាក់ (​ស្ត្រី ២.៥៩៣​នាក់​)​។ ជន​ត្រូវ​ចោទ និង​ជនជាប់ចោទ មាន​ចំនួន ១៤.៧៩១​នាក់ ក្នុងនោះ​ជនជាប់ចោទ ៤.៧២៥​នាក់ ។ ពិរុទ្ធជន​មាន​ចំនួន ១៣.៤០២​នាក់ (​ស្ត្រី ៩០៣​នាក់​)​។

ពិរុទ្ធជន​ជាប់​បណ្តឹង​នៅ​ឧទ្ធរណ៍​មាន​ចំនួន ៩៩៦​នាក់ និង​ពិរុទ្ធជន​ជាប់​បណ្តឹង​នៅ​តុលាការ​កំពូល​មាន​ចំនួន​១៣១​នាក់​។ ពិរុទ្ធជន​មិនទាន់​ទទួលបាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​មាន​ចំនួន ១២.៣០៥​នាក់​។​ទណ្ឌិត​ចំនួន ១០១៩៧​នាក់ (​ស្ត្រី ៧២៦​នាក់​)​។​

​សូមបញ្ជាក់ថា​លោក កើត រិ​ទ្ធ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្ស​វ​ឌ្ឍ​នា ដែល​កាន់​នៅ​ក្រសួង​នេះ​រយៈពេល​១៦​ឆ្នាំ​។ លោក កើត រិ​ទ្ធ ត្រូវបាន​រដ្ឋសភា​ផ្តល់​សេចក្តីទុកចិត្ត​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​។​​លោក កើត រិ​ទ្ធ បាន​ក្លាយជា​រដ្ឋមន្ត្រី​វ័យក្មេង​មួយរូប​ទៀត បន្ទាប់ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​។​​លោក កើត រិ​ទ្ធ អាយុ ៤១​ឆ្នាំ កើត​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៧៩ និង​មាន​ទី​កំណើត​នៅ​ភូមិ​ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ លោក គឺជា​និស្សិត​ដែល​តស៊ូ​ព្យាយាម​សិក្សា​រហូត​ទទួលបាន​អាហារ​រូបករណ៍​សិក្សា​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ ១៩៩៩​។​a keut rit1 

 

 

 

 


​