» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10068 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700239 នាក់

អភិបាលក្រុង​បញ្ជា​ឲ្យ​ស្តារ​ប្រឡាយ​នៅមុខ ស្ថានីយ​បូមទឹក ទួលគោក​ទី​២

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ ស្ដារ​ប្រឡាយ​នៅមុខ ស្ថានីយ​បូមទឹក ទួលគោក​ទី​២ ដើម្បី​ព​ន្លឿ​ន​ការរំដោះ​ទឹក​លិចលង់​នៅ​តំបន់​បឹងកក់​ទី​១, បឹងកក់​ទី​២ និង​ទី​៣ នូវ​រដូវវស្សា​ឆ្នាំនេះ ខណៈ​សំណង់​ស្ថា​នី​យ៏​ទួលគោក​ទី​២ ត្រូវបាន​សាងសង់​រួចរាល់​ហើយ​នោះ ។a khoung2

លោក ឃួ​ង ស្រេង បញ្ជា​បែបនេះ ខណៈ​លោក​ដឹកនាំ​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ប្រឡាយ​លូ និង​ស្ថា​នី​យ៏​បូ​ប​ទឹក​ទួលគោក​ទី​២ កាលពី​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០២០ នៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ។ ​លោក​អភិ​បាល បញ្ជាក់ដែរថា​៖ បច្ចុប្បន្ននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ ដោយបាន​កសាង​បណ្តាញ​លូ​ជាច្រើន​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ថែមទៀត​នោះ គឺ​ការកសាង​ស្ថានីយ​បូមទឹក​ធំៗ​ជាច្រើន​កន្លែង​ដែលមាន​សមត្ថភាព​បូម​ទឹក ៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន ៣​ដង​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ៗ ។

សម្រាប់​ថ្ងៃនេះ ដើម្បី​ជម្រុញ​ការងារ​ខាងលើ​ឲ្យ​បានល្អ​និង​ទាន់ពេលវេលា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ ស្ថានីយ​ទួលគោក​ទី​២ ដើម្បី​ឲ្យ​មន្ដ្រី​ជំនាញ​ចុះ​កាយ ស្ដារ​ប្រឡាយ ក្នុង​បំណង​រំដោះ​ការលិចលង់ នៅ​តំបន់​មួយចំនួន​នៅ​ទួលគោក​និង​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ជាដើម ។
​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ​ក៏ បាន​ណែនាំ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជំរុញ​លើក​គម្រោងការ ស្ថាបនា​បុក​ស៊ី​ផាយ និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២ ដើម្បី​រំដោះ​ការលិចលង់ ដោយ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ឲ្យ​បាន​ឆាប់ ពោល​គឺអាច​ចាប់ផ្តើម​ឲ្យ​លឿន​កាន់តែ​ល្អ ។​

​លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ​មើលផ្លូវ លូ កន្លែង ណា​ដែល លិច​តិច​ឬ ច្រើន ដើម្បី​រក​ដំណោះស្រាយ​ពី​ការលិចលង់​នេះ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ មានន័យថា កន្លែង​ណា​ដែល មាន​លូ​ស្ទះ​មិន​ដំណើរការ យើង​ចាប់ផ្តើម​ស្តារ​ភ្លាម​តែម្តង​។ ការស្ថាបនា​បុក​ស៊ី​ផាយ​និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២​នេះ តាម​គម្រោង​មាន​តួ​ប្រឡាយ​ទំហំ​១៣​ម៉ែត្រ​និង​ផ្លូវ​នៅជាប់​មាត់ ប្រឡាយ​ទំហំ​៥​ម៉ែត្រ​។ ចំណែក​កំណាត់​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ​៧០(​ទំនប់ទួលគោក​) ដល់ ផ្លូវ​R 10​ក៏​និង​ត្រូវ​ស្ថាបនា​ជំនួស​ផ្លូវ​រថភ្លើង​ទំហំ​ទទឹង​១០​ម៉ែត្រ​ផងដែរ ។​

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ ក្រោយពី​ស្ថាបនា​ប្រឡាយ​ស្ថានីយ​ទួលគោក​ទី​២​នេះ​រួច​តំបន់​មួយចំនួន​ដែល​ធ្លាប់​លិចលង់​នៅ​តំបន់ សង្កាត់ បឹងកក់​ទី​១​ទី​២​ទី​៣​ខណ្ឌទួលគោក និង​នៅ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ នឹង​លែង​ទទួលរង​ការ​លិច លង់​ហើយ​។​

​សូមបញ្ជាក់ថា​៖ ស្ថានីយ​បូមទឹក​ទួលគោក​ទី​២​នេះ ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៥​គ្រឿង ដែលមាន សមត្ថភាព​បូម​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី បន្តទៅ​ប្រឡាយ អូរ​បាក់​ទូក​ដោយ​ចាប់ពី​ផ្លូវ​ទំនប់​៧០​រហូតដល់​ផ្លូវ​បុរី ​ទួល​សង្កែ ប្រវែង ៣៧០០​ម៉ែត្រ ទទឹង​ចាប់ពី​១០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ បច្ចុប្បន្ននេះ​ត្រូវបាន​ស្ថាបនា​រួច​អាច​រំដោះ​ទឹក​ចេញពី​តំបន់​ទួលគោក តំបន់​ស្រះចក ខណ្ឌ​​ដូនពេញ និង​តំបន់​ទួល​សង្កែ ឬ​អាច​និយាយបានថា អាច​រំដោះ​ទឹក​ពី​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​តែម្តង​៕a khoung1 a khoung3 

​