» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8971 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699142 នាក់

មន្ត្រី​ប៉េ​អិ​ម​ទិស​ស្រុក​អន្លង់វែង​ម្នាក់​ដើរតួ​ជា​អ្នក​បង្ក្រាប​ផង ឈ្មួញ​ឈើ​ផង​ដោយ​គៀងគរ​ពលរដ្ឋ​ខ្មែរ​អោយ​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ផង​.!!!


​ឧ​ត្ត​រ​មានជ័យ​៖​ប្រភព​ពត៍​មាន បាន​រាយការណ៍​មក​ថា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ម្នាក់​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ យ៉ុង គីម​ម៉េង មាន​ឋានន្តរសក្ដិ​ជា​អនុសេនីយ៍ឯក ប្រចាំ​ទិស​ស្រុក​អន្លង់វែង បាន​ប្រើ​តួនាទី​ការពារ​ជំនួញ​ឈើ របស់ខ្លួន អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​a pm timbera 

​ប្រភពពី​សមត្ថកិច្ច​ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថា​៖ កន្លងមក​មន្ត្រី​អាវុធហត្ថ​ឈ្មោះ យ៉ុង គីម​ម៉េង ក៏​ធ្លាប់ជា​ឈ្មួញ​ឈើ​គ្រញូង​ដ៏​មាន​ឥទ្ធិពល​មួយរូប ដែលមាន​តួនាទី​ជា​អាវុធហត្ថ​តែ​នៅបាន​ធ្វើ​សកម្មភាព​ជួញដូរ​បទល្មើស​ឈើ​ព្រមទាំង​បាន​គៀងគរ​ពលរដ្ឋ​ខ្មែរ​អោយ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ធ្នង់​ក្នុង​ទឹកដី​ថៃ ដើម្បី​លក់​អោយ​ខ្លួន​ផង​ជា​យូរ​ច្រើន​ឆ្នាំ​មកហើយ តែ​គ្មាន​ការបង្ក្រាប​ព្រោះ​ជា​សម​ត្ត​កិច្ច​ដូចគ្នា​។ ​ក្នុង​ជំនួញ​ឈើ​បើ​ពលរដ្ឋ​ណា​ដែល​មិន​លក់​ឈើ​អោយ​ខ្លួន ច្បាស់​ណាស់​គេ​នឹង​បង្ក្រាប​ដោយ​មិន​យោគយល់​ទេ​។​

​រូបភាព​ជាក់ស្តែង​បាន​បង្ហាញថា​មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ យ៉ុង គីម​ម៉េង កំពុង​ឈរ​កត់​បញ្ជី​ចំនួន​ឈើ ខណៈ​ដែលមាន​កម្មករ និង​បងថ្លៃ​ម្នាក់ទៀត កំពុង​លើក​ឈើ​ធ្នង់ ដាក់​លើ​ជ​ញ្ជី​ញ​ថ្លឹង​ឈើ និង​លើក​ឈើ​ដាក់​រថយន្ត​របស់ខ្លួន​ម៉ាក​នីសា​ន់​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ខម ០៤៦៦​។ កន្លងមក​មន្ត្រី​អាវុធហត្ថ​រូបនេះ តែងតែ​បដិសេធថា ខ្លួន​មិនដែល​រកស៊ី​បទល្មើស​អ្វី​ទាំងអស់​។

​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​រងចាំ​មើលថា​តើ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែលជា​មេ​បង្ក្រាប​បទល្មើស ធន់​ធាន​ធម្មជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គិត​យ៉ាងណា​?a pm timbera1 a pm timbera2 

​