» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10592 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700763 នាក់

ភ្ញាក់ផ្អើល​និង ចម្ងល់​រឿង​រដ្ឋបាល់ខេត្ត​កពង់​ឆ្នាំង ចេញ​សជណ សម្រេច​បិទ​ទីលាន​ ​បាល់ទាត់​នៅមុខ​សាលាខេត្ត​


កំពង់ឆ្នាំង :​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង មា​ការ​ភ្ញាក់​​ផ្អើល​និង​មាន​ចម្ងល់​យ៉ាងខ្លាំង នៅពេលដែល​បានដឹងថា រដ្ឋបាលខេត្ត សម្រេច​បញ្ឈប់​( បិទ ) ទីលាន​បាល់ទាត់​មួយ
​ស្ថិតនៅ​ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដោយ​មិន​អនុ​ញា​ត្ត​​អោយមាន​ការប្រកួត ហ្វឹកហាត់ ឬ លេង​កំសាន្ត ដើម្បី​សុខ​​ភាព​តទៅ​ទៀតឡើយ​។​a ball close5 

​មូលហេតុ នៃ​ការបិទ​ទីលាន​បាល់ទាត់​ដែលមាន​អាយុកាល​យូ​ហើយ​មួយ​នេះ​ម​ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បញ្ជាក់​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​មន្ទីរអប់រំ យុវជន​និង​​កីឡា​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​ថា ដើម្បី​បង្ការ និង​​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង ការរំខាន​ដល់​អង្គ​​ភាព​នៅ​ជុំវិញ​នោះ ក្នុងការ​បំពេញភារកិច្ច ?!​។​

​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ដោយ​លើក​​ឡើង​ថា ទីលាន​បាល់ទាត់​នេះ មាន​អាយុកាល​រាប់រយឆ្នាំ​​មកហើយ គឺ​តាំងពី​កើត​ខេត្តកំពង់ឆ្នាំង​មក​ម្លេះ ដែល​ប​ច្ចុ​​ប្បន្ន ស្ថិតនៅក្នុង​បញ្ជីរ​សារពើ​ភណ្ឌ​របស់​ក្រសួង​អប់រំ​យុវជន​​និង​កីឡា​។ កន្លងទៅ​ទីលាន​បាល់ទាត់​នេះ ជាទី​លាន​ដ៏​សំ​​ខាន់​មួយ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​សិស្ស កីឡា​មហា​​ជន​ជា​រៀង​រហូតមក ហើយ​បច្ចុប្បន្ន​ខេត្តកំពង់ឆ្នាំង​កំពុងតែ ខ្វះ​ទីលាន​ក្នុង​ការរៀបចំ​ការប្រកួត​ទៅទៀត ។​

​មជ្ឈដ្ឋាន​នានា​បានលើកឡើង​ទៀតថា កន្លងទៅ​គេ​មិនដែល​មិនដែល​ឃើញ​​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការហ្វឹកហាត់​ឬ​ការ​​ប្រកួត​កីឡា នៅ​ទី​នោះទេ ហើយក៏​មិនដែល​ឮ​មន្ត្រីរាជការ​
​ដែលមាន​អង្គ​ជុំវិញ​នោះ​និយាយ​ពី​ការរំខាន​ដែរ​។​

​លោក​ស៊ឹម ប្រឹម ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​​កំពង់ឆ្នាំង នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅ​​ឡើយ​ទេ តើ​មន្ទីរ​និង​ក្រសួង​សម្រេច​បែបណា​ចំពោះ​ករណីនេះ​? រង់ចាំ​មើល​តិច​មើល​វា​ល្មេច​ដែរ​?​។​a ball close a ball close1 a ball close3 a ball close4 
​